Image may be NSFW.
Clik here to view.
ដោយ យ៉ង ចាន់តារា RFA 2016-08-08
មន្ត្រីជាប់កិច្ចសន្យានៃអង្គភាពពីរដែលចំណុះឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញប្រហែល ៣០នាក់ ប្រមូលផ្តុំគ្នាតវ៉ានៅមន្ទីរសាធារណការក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី៨ សីហា ដើម្បីសុំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទុកអង្គភាពរបស់ពួកគេឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋជាបន្តទៀត។
ក្រុមមន្ត្រីជាប់កិច្ចសន្យាមកពីអង្គភាពបំភ្លឺផ្លូវសាធារណៈ និងអង្គភាពសួនច្បារ និងរុក្ខជាតិ ប្រមូលផ្តុំគ្នានៅមុខអង្គភាពរបស់ខ្លួន ដែលស្ថិតក្នុងបរិវេណនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។
ការប្រមូលផ្តុំគ្នានេះ ធ្វើឡើងប្រហែល ១ម៉ោង ដោយអ្នកខ្លះកាន់រូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា និងខ្លះទៀតកាន់បដាដែលជាសារអំពាវនាវឲ្យលោក ហ៊ុន សែន ជួយអន្តរាគមន៍ដោះស្រាយបញ្ហាឲ្យពួកគេ។ ការប្រមូលផ្តុំមិនបានប៉ុន្មានផង សន្តិសុខមន្ទីរសាធារណការក្រុងភ្នំពេញ ៣នាក់បានមកដល់ និងស្តីបន្ទោសក្រុមមន្ត្រីទាំងនោះ ថាមិនផ្តល់ដំណឹងឲ្យពួកគេ ព្រមទាំងអ្នកសារព័ត៌មានថាមិនបានសុំការអនុញ្ញាតចូលក្នុងបរិវេណមន្ទីរសាធារណការ។
ទោះបីជាមានវត្តមានក្រុមសន្តិសុខក៏ដោយ ក៏ក្រុមមន្ត្រីជាប់កិច្ចសន្យានៃអង្គភាពបំភ្លឺផ្លូវសាធារណៈ និងអង្គភាពសួនច្បារ និងរុក្ខជាតិ បន្តសកម្មភាពថ្លែងសាររបស់ពួកគេដដែល ដោយលើកឡើងពីសំណើចំនួន ៣ចំណុចទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ពួកគេអំពាវនាវឲ្យលោក ហ៊ុន សែន អន្តរាគមន៍ទុកអង្គភាពទាំងពីរឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋដដែល ជួយពួកគេដែលជាមន្ត្រីជាប់កិច្ចសន្យាជាយូរឆ្នាំមកហើយនោះ ចូលក្នុងក្របខ័ណ្ឌមន្ត្រីរាជការពេញសិទ្ធិ និងអនុញ្ញាតឲ្យពួកគេបន្តបម្រើការងារក្នុងអង្គភាពរបស់រដ្ឋ ដោយមិនទៅធ្វើការឲ្យក្រុមហ៊ុនឯកជន។
ការតវ៉ានេះ ធ្វើឡើងបន្ទាប់ពីសាលារាជធានីភ្នំពេញសម្រេចប្រគល់ប្រព័ន្ធភ្លើងសាធារណៈ ទៅឲ្យក្រុមហ៊ុនឯកជនជាអ្នកគ្រប់គ្រង និងអភិវឌ្ឍក្នុងរយៈពេល ២០ឆ្នាំ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០៣៦ ដើម្បីធានានូវភាពច្បាស់លាស់ កាត់បន្ថយការខ្ជះខ្ជាយ និងលុបបំបាត់ភាពអសកម្មក្នុងការដែលកើតមានទាក់ទងនឹងប្រព័ន្ធភ្លើងសាធារណៈ។
មន្ត្រីនៃអង្គភាពបំភ្លឺផ្លូវសាធារណៈមួយរូប លោក ប៉ោ គុណ្ណារ៉ា បញ្ជាក់ថា ពួកលោកពុំមានចេតនាប្រឆាំងនឹងការអភិវឌ្ឍរបស់សាលារាជធានីភ្នំពេញនោះទេ ប៉ុន្តែអ្វីដែលពួកលោកមិនពេញចិត្តនៅត្រង់ថា ពួកលោកបានបម្រើការនៅក្នុងអង្គភាពនេះតាំងពីពុំមានអំពូលភ្លើងបំភ្លឺតាមដងផ្លូវសាធារណៈ រហូតដល់មានអំពូលបំភ្លឺព្រោងព្រាតតាមដងផ្លូវដូចពេលបច្ចុប្បន្ន ស្រាប់តែសាលារាជធានីភ្នំពេញប្រគល់ទៅឲ្យក្រុមហ៊ុនឯកជនទៅវិញ៖ «»។
ស្រដៀងគ្នានេះ មន្ត្រីមួយរូបនៃអង្គភាពសួនច្បារ និងរុក្ខជាតិ លោក ហ៊ឹម គឹមហុង ថ្លែងថា ពួកលោកមិនចង់ធ្វើការឲ្យក្រុមហ៊ុនឯកជននោះទេ បើទោះជាក្រុមហ៊ុនផ្តល់ប្រាក់ខែច្រើនជាងការងាររដ្ឋក៏ដោយ ពីព្រោះក្រុមហ៊ុនអាចបញ្ឈប់បុគ្គលិកតាមចិត្ត ហើយអ្វីដែលលោកបារម្ភ គឺបើសិនជាមានការផ្ទេរពួកលោកជាបុគ្គលិកក្រុមហ៊ុន មន្ត្រីចាស់ៗជាច្រើននឹងមិនត្រូវបានក្រុមហ៊ុនទទួលឲ្យធ្វើការនោះទេ៖ «»។
ឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា បញ្ជាក់ថា ក្រុមមន្ត្រីនៅក្នុងអង្គភាពទាំងពីរនឹងមិនខាតបង់ប្រយោជន៍នោះទេ បើសិនជាពួកគេគោរពលក្ខខណ្ឌការងាររបស់ក្រុមហ៊ុន។ លោកថា ការផ្តល់សិទ្ធិគ្រប់គ្រងទៅឲ្យក្រុមហ៊ុនឯកជននេះ គឺជាគោលការណ៍ណែនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា៖ «»។
មន្ត្រីជាប់កិច្ចសន្យាក្នុងអង្គភាពបំភ្លឺផ្លូវសាធារណៈមានចំនួនជាង ២០នាក់ រីឯក្នុងអង្គភាពសួនច្បារ និងរុក្ខជាតិវិញមានជាង ២០០នាក់។
កាលពីខែកក្កដា កន្លងទៅ សាលារាជធានីភ្នំពេញបានសម្រេចប្រគល់ប្រព័ន្ធភ្លើងបំភ្លឺសាធារណៈ ប្រព័ន្ធភ្លើងស្តុបចរាចរណ៍ ប្រព័ន្ធភ្លើងកាមេរ៉ាសុវត្ថិភាព ប្រព័ន្ធភ្លើងបំភ្លឺផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម និងប្រព័ន្ធភ្លើងតាំងលំអពិធីបុណ្យជាតិ និងអន្តរជាតិ ទៅឲ្យក្រុមហ៊ុនឯកជនមួយឈ្មោះ ភ្នំពេញអភិវឌ្ឍន៍វិស្វកម្ម និងសំណង់ (PPDE & C) ជាអ្នកគ្រប់គ្រង និងមានកាតព្វកិច្ចថែទាំ ស្ដារ និងអភិវឌ្ឍទៅតាមផែនការមេនៃគម្រោងសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញ៕