ដោយ ជិន ជេដ្ឋា RFA 2016-08-09
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បបួលប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា ដែលធ្លាប់និយាយរិះគន់លោកទាក់ទងនឹងការចុះជួបសំណេះសំណាលជាមួយពលរដ្ឋឲ្យទទួលទានគុយទាវ ឬលក់ពងមាន់អាំងជាមួយគ្នា ដើម្បីដឹងបញ្ហាកាន់តែច្រើន។ អ្នកវិភាគយល់ឃើញថា ការបញ្ចេញសារនេះ ពុំមានប្រយោជន៍ដល់ពលរដ្ឋទេ និងពុំមែនជាអ្នកដឹកនាំដែលទទួលខុសត្រូវឡើយ។
ក្រោយជួបសំណេះសំណាលជាមួយគរុសិស្ស និងសិស្សនៅវិទ្យាល័យព្រះបាទសុរាម្រិត នៅព្រឹកថ្ងៃទី៩ ខែសីហា លោក ហ៊ុន សែន បានចូលជួបអាជីវករ និងទទួលទានគុយទាវនៅផ្សារលើ ខេត្តកំពង់ឆ្នាំង។ មុនចាប់ចង្កឹះ និងស្លាបព្រាទទួលទានគុយទាវ លោកឆ្លៀតនិយាយផ្ញើសារទៅកាន់លោក ខឹម វាសនា តាមរយៈហ្វេសប៊ុក (Facebook) ផ្ទាល់ខ្លួនរបស់លោក និងបណ្ដាញផ្សព្វផ្សាយព័ត៌មាន។
នាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ការដែលលោកដើរតាមផ្សារ ឬលក់ពងមាន់អាំង គឺមានសេចក្ដីថា លោកបានស្គាល់រឿងច្រើនណាស់ ដើម្បីរួមចំណែកដោះស្រាយបញ្ហាជូនពលរដ្ឋ៖ «ខ្ញុំសូមផ្ដាំត្រឡប់ទៅវិញ ការដែលខ្ញុំចូលមើលផ្សារ ឬលក់ពងទាអាំងហ្នឹង បានសេចក្ដីថា ខ្ញុំស្គាល់រឿងច្រើនណាស់ ដើម្បីរួមចំណែកដោះស្រាយបញ្ហាពលរដ្ឋ ហើយសង្ឃឹមថា ឯកឧត្ដមអញ្ជើញតាម ពិសាមក។ កាន់តែអាចពិគ្រោះយោបល់ពីខ្ញុំបានច្រើនទៀត! អគុណដល់ឯកឧត្ដម ខឹម វាសនា»។
អាស៊ីសេរី មិនអាចទាក់ទងប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា ដើម្បីឆ្លើយតបនឹងប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះបានទេ នៅថ្ងៃទី៩ ខែសីហា។ ប៉ុន្តែកាលពីថ្ងៃទី១ សីហា លោកបានរិះគន់ចំពោះការងារចុះមូលដ្ឋានរបស់នាយករដ្ឋមន្ត្រី ដែលស្ដែងចេញតាមរយៈសកម្មភាពដឹកពងមាន់អាំងលក់ និងទទួលទាននំបញ្ចុកនៅតាមទីសាធារណៈជាដើម។
លោក ខឹម វាសនា៖ «ដូចសម្ដេចខ្ញុំសព្វថ្ងៃ! គាត់អត់បានមើលយួនចូលដីខ្មែរទេ គាត់អត់បានមើលអាណាធ្វើអត្តសញ្ញាណប័ណ្ណឲ្យយួនទេ គាត់អត់បានមើលអាណាកាប់ព្រៃឈើទេ គាត់អត់បានមើលអាណាបាញ់សត្វព្រៃទេ គាត់រវល់តែទៅដឹកពងទាអាំងលក់ គាត់ទៅហូបអីណានំបញ្ចុកអី គាត់អត់បានមើលយួនដីខ្មែរទេ គាត់ទៅផ្សារ ទៅនេះ ទៅណោះ គាត់រវល់។ មើលទៅពោធិ៍សាត់ ទៅមើលទៅ និយាយពីកាប់ព្រៃ ដុតព្រៃ! ខ្ញុំឆ្ងល់ថា សម្ដេចទៅណា? ដល់មើលតាមហ្វេសប៊ុក សម្ដេចរវល់តែដឹកពងមាន់លក់»។
ចំណែកអ្នកស្រាវជ្រាវផ្នែកការអភិវឌ្ឍសង្គម លោក មាស នី យល់ថា សាររបៀបកំប្លុកកំប្លែងរបស់អ្នកនយោបាយជាមួយអ្នកនយោបាយនេះ មិនទទួលបានប្រយោជន៍អ្វីដល់ពលរដ្ឋនោះទេ។ លោកថា ការដោះស្រាយបញ្ហាតាមរយៈដើរចូលផ្សារ ឬបញ្ចេញសកម្មភាពផ្សេងៗជាមួយពលរដ្ឋតែមួយភ្លែតៗនោះ គឺពុំសូវមានប្រសិទ្ធភាពទេ លើកលែងតែមានពេលច្រើនឲ្យពលរដ្ឋលើកពីបញ្ហា និងដោះស្រាយផ្ទាល់៖ «រឿងដែលយើងចង់ឃើញដែលល្អមែនទែន បើសម្ដេចនាយករដ្ឋមន្ត្រីអាចមានពេលឆ្លៀត។ ឧទាហរណ៍ថា នៅក្នុងខេត្តកំពង់ឆ្នាំង មានបញ្ហាអ្វីខ្លះសំខាន់ៗដែលពលរដ្ឋមាន ដល់ថ្ងៃសម្ដេចចុះទៅ គឺពលរដ្ឋទាំងអស់នោះត្រៀមចាំជួបសំណេះសំណាល ខ្ញុំគិតថា ពេលនោះប្រជាប្រិយនឹងអាចកើតមាន ប៉ុន្តែបើថាគ្រាន់តែចុះទៅត្រៀមមនុស្សឲ្យមកប្រជុំ ហើយចំណាយពេលភាគច្រើនដើម្បីនិយាយឲ្យគាត់ស្ដាប់ អានេះមិនមែនជាការប្រស្រ័យទាក់ទងទេ អានេះគ្រាន់តែជាការបង្ហាញមុខ ឬក៏ជាប្រភេទមួយ នៃការឃោសនាក៏ថាបាន»។
ចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០១៦ មកលោកនាយករដ្ឋមន្ត្រីបានចំណាយពេលច្រើនក្នុងចុះជួប និងសំណេះសំណាលជាមួយមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងសិស្សនិស្សិត។ ប៉ុន្តែសកម្មភាពរបស់លោកដែលធ្វើឡើងស្របពេលដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ខិតជិតចូលមកដល់នៅឆ្នាំ២០១៧ ខាងមុខនេះ ទទួលបានការស្វាគមន៍ពីប្រជាពលរដ្ឋទូទៅផង និងការរិះគន់ផង៕