Image may be NSFW.
Clik here to view.
ដោយ វ៉ា សំណព្វ09/08/2016 rfi
គណបក្សសង្រ្គោះជាតិ នៅថ្ងៃទី៩សីហាឆ្នាំ២០១៦នេះ បានប្រកាសពីការបង្កើតគណៈកម្មការជំនាញចំនួន១០ នៃក្រុមសមាជិកសភាគណបក្សសង្រ្គោះជាតិ។ គណៈកម្មាការជំនាញទាំង១០នេះ គឺដូចគ្នាបេះបិទ ទៅនឹងគណៈកម្មការជំនាញនៅក្នុងរដ្ឋសភា ដែលមានភារកិច្ចឃ្លាំមើល និងតាមដានសកម្មភាពការងាររបស់រដ្ឋាភិបាលទៅតាមជំនាញរបស់ខ្លួន។ ប៉ុន្តែអ្វីដែលសំខាន់ទៅទៀតនោះ គឺគណៈកម្មការជំនាញនេះហើយ ដែលនឹងប្រែខ្លួនទៅជារដ្ឋាភិបាលស្រមោល ដើម្បីត្រៀមទៅគ្រប់គ្រងប្រទេស នៅពេលដែលគណបក្សនេះឈ្នះឆ្នោត។
គណៈកម្មការជំនាញទាំង១០របស់គណបក្សសង្រ្គោះជាតិបង្កើតឡើងនៅថ្ងៃនេះ គឺដូចគ្នាទៅនឹងគណៈកម្មការជំនាញទាំង១០នៅក្នុងរដ្ឋសភាដែរ។ ក្នុងនោះរួមមាន ទី១.គណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ទី២.គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ទី៣.គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក ទី៤.គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ ទី៥.គណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន ទី៦.គណៈកម្មការ នីតិកម្ម និងយុត្តិធម៌ ទី៧.គណៈកម្មការ អប់រំ យុវជន កីឡា ធម្មការកិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ ទី៨. គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ទី៩.គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧហស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងទី១០.គឺគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ។ គណៈកម្មការនីមួយៗ មានប្រធាន អនុប្រធាន និងសមាជិក ដែលមកពីក្រៅគណបក្សប្រឆាំងក៏ត្រូវបានអនុញ្ញាតិឲ្យចូលរួមផងដែរ។
គណៈកម្មការនេះមានភារកិច្ច ក្នុងការសិក្សាស្រាវជ្រាវទៅលើជំនាញ និងវិស័យរៀងៗខ្លួន។ ប៉ុន្តែគណៈកម្មការជំនាញ ដែលលោក សុន ឆ័យ បានហៅថា ជារដ្ឋាភិបាលស្រមោលនោះ គឺជាការពង្រឹងធនធានមនុស្សរបស់គណបក្សប្រឆាំង ដើម្បីត្រៀមខ្លួនទៅដឹកនាំរដ្ឋាភិបាលនៅពេលដែលគណបក្សប្រឆាំងឈ្នះឆ្នោត។
សូមបញ្ជាក់ដែរថា ការប្រកាសពីការបង្កើតឡើងនូវគណៈកម្មការជំនាញនៃសមាជិកសភាគណបក្សសង្រ្គោះជាតិនៅថ្ងៃនេះ គឺបន្ទាប់ពីក្រុមសមាជិកសភាគណបក្សសង្រ្គោះជាតិបានបញ្ចប់សិក្ខាសាលារយៈពេល២ថ្ងៃ ស្តីពី “នីតិវិធីនៃការតាក់តែងច្បាប់” ដែលរៀបចំឡើងដោយ មូលនិធិខុនរ៉ាដ អាដិនណូអ៊ែរ(Konrad-Adenauer-Stiftung)នៅឯទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ៕