Quantcast
Viewing all articles
Browse latest Browse all 40045

កម្ពុជា-វៀតណាម ​គ្រោង​ជួប​គ្នា​ចុង​ខែ​នេះ​ ចរចា​​​រឿង​លួចសង់​ប៉ុស្ដិ៍​ថ្មី


ដូចរឿងសរសេរសុំផែនទីពីអង្គការសហប្រជាជាតិនិងប្រទេសមហាអំណាចដែរវាគ្រាន់តែជារឿងដែលចៅហ្វាយនិងអាយ៉ងយកមកបង្អើលជានុយបង្វែងដានខ្មែរតែប៉ុណ្ណោះ? កាលណាអំណាចនៅក្នុងដៃអាយ៉ងយើងអត់ដោះស្រាយអីបានទេហេតុត្រូវតាមដានរឿងបោះឆ្នោតវិញ។  ~Reader

Image may be NSFW.
Clik here to view.
ស្រះ​ដែល​វៀតណាម​ជីក​ក្នុង​ដី​ខ្មែរ​នៅ​ខេត្ត​រតនគិរី​កាល​ពី​ឆ្នាំ​មុន។ រូបថត Adhoc


ភ្នំពេញ ​ប៉ុស្តិ៍​ ផាក់ ស៊ាងលី Wed, 10 August 2016

រតនគិរីៈ ខណៈ​ដែល​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ដែល​ជា​រឿង​រសើប​បាន​ស្ងប់ស្ងាត់​មួយ​រយៈ​បន្ទាប់ពី​មាន​ការ​ចាប់​ខ្លួន​សមាជិក​សភា​គណបក្ស​ប្រឆាំង​លោក អ៊ុំ សំអាន ពី​រឿង​ផែនទី​ក្លែងក្លាយ​នោះ​ស្រាប់​តែ​ឥឡូវ​នេះ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​ជួប​ជាមួយ​នឹង​សមភាគី​វៀតណាម​នៅ​រាជធានី​ភ្នំពេញ​នៅ​ចុង​ខែ​សីហា​នេះ​ដើម្បី​ជជែក​គ្នា​ពី​រឿង​វៀតណាម​ទើប​លួចសង់​ប៉ុស្តិ៍​នគរបាល​ថ្មី​កាលពី​ខែ​មុន​នៅ​តំបន់​ស​ក្នុង​ខេត្ត​រតនគិរី។

អាជ្ញាធរ​វៀតណាម​បាន​លួច​សាងសង់​ប៉ុស្តិ៍​នគរបាល​មួយ​កាល​ពី​ខែ​កក្កដា​ ​កន្លង​មក ​នៅ​ត្រង់​ចំណុច​ព្រំដែន​មិន​ទាន់​ច្បាស់លាស់​ស្ថិត​ក្នុង​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ​នោះ​ខណៈ​ដែល​ស្រះ​ទឹក​ចំនួន ៩ ដែល​ខ្លួន​បាន​លួច​ជីក​កាលពី​ឆ្នាំ ២០១៥ កន្លង​មក​នោះ​មិន​ទាន់​ត្រូវ​បាន​លុប​វិញ​តាម​សំណើ​របស់​កម្ពុជា​នៅ​ឡើយ​នោះ។

លោក វ៉ា គឹមហុង ទេស​រដ្ឋមន្រ្តី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ល្ងាច​ម្សិលមិញ​ថា ​លោក​បាន​ទទួល​របាយការណ៍​ពី​អាជ្ញាធរ​ខេត្ត​រតនគិរី និង​នគរបាល​វរព្រំដែន​ស្តីពី​ការ​សាងសង់​ប៉ុស្តិ៍​ថ្ម​ថ្មី​មួយ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម​ នៅ​ក្នុង​តំបន់​ព្រំដែន​មិន​ទាន់​ច្បាស់លាស់​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម។
លោក​ទេសរដ្ឋមន្រ្តី​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​បាន​ទទួល​របាយការណ៍​ពី​រឿង​សង់​ប៉ុស្តិ៍​ថ្ម​មួយ​កាល​ពី​សប្តាហ៍​មុន​តែ​មិន​ទាន់​ធ្វើ​រួច​នៅ​ឡើយ​នោះ​ទេ»។

លោក​បន្ត​ថា ​បន្ទាប់​ពី​ ដឹង​ពី​ករណី​សាងសង់​នោះ​ភ្លាម​អាជ្ញាធរ​កម្ពុជា​ក៏​បាន​ធ្វើការ​តវ៉ា​ឲ្យ​បញ្ឈប់​សំណង់​នោះ​ភ្លាមៗ​ហើយ​ភាគី​វៀតណាម​ក៏​ព្រម​ឈប់​តាម​សំណើ​កម្ពុជា​ផង​ដែរ។

លោក​បាន​បន្ថែម​ថា ​កម្ពុជា​គ្រោង​នឹង​ជួប​ចរចា​ជាមួយ​នឹង​សមភាគី​វៀតណាម​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ចុង​ខែ​សីហា​នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​នេះ។

ទាក់ទង​ទៅ​នឹង​រឿង​ស្រះ​ លោក​ទេសរដ្ឋមន្រ្តី​បាន​ឲ្យ​ដឹង​ថា​គណៈកម្មការ​បច្ចេកទេស​ចម្រុះ​កម្ពុជា​បាន​ចុះ​ទៅ​ធ្វើការ​ប្រមាណ​ជា​ ៣ ដង​រួច​មក​ហើយ ​ដើម្បី​ឲ្យ​ភាគី​វៀតណាម​លុប​ស្រះ​នោះ​វិញ។ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​ស្រះ​នោះ​នៅ​មិន​ទាន់​លុប​នៅ​ឡើយ​នោះ​ទេ​ហើយ​ក៏​គ្មាន​វិធានការ​អ្វី​ផ្សេង​ទៀត​ក្រៅពី​ជួប​គ្នា​ចរចា​គ្នា​ឡើយ។ លើស​ពី​នោះ​កម្ពុជា​ក៏​គ្មាន​បំណង​យក​បញ្ហា​ព្រំដែន​នេះ​ទៅ​ដោះស្រាយ​ជា​លក្ខណៈ​អន្តរជាតិ​ដែរ​គឺ​មាន​តែ​ការ​ចរចា​គ្នា​ដោយ​យោង​តាម​គោលការណ៍​ច្បាប់​ជាតិ​ និង​អន្តរជាតិ​ហើយ​និង​ផ្អែក​លើ​ឯកសារ​ដែល​បន្សល់​ទុក​ពី​អាណានិគម​បារាំង។

លោក វ៉ា គឹមហុង ថ្លែង​ដូច្នេះ​ថា៖ «បើ​គេ​មិន​ទាន់​លុប​ឥឡូវ​ធ្វើ​ម៉េច?...ឥឡូវ​មាន​អី​ទៀត? ធ្វើ​ព្រំដែន​ជាមួយ​នឹង​ប្រទេស​ជិត​ខាង​បើ​គេ​មិន​តាម​យើង ឬ បើ​យើង​មិន​តាម​គេ​ក៏​គេ​មិន​ដឹង​ធ្វើ​អី​យើង​ដែរ។ វា​មាន​តែ​សុច្ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​ប៉ុណ្ណោះ។ យើង​មិន​អាច​យក​កាំភ្លើង​ទៅ​បង្ខំ​ឲ្យ​គេ​ធ្វើ​តាម​យើង​កើត​ទេ។ មាន​តែ​បញ្ឈប់​គេ​សិន»។

លោក​បាន​ចាត់ទុក​ការ​សាងសង់​ និង​ជីក​ស្រះ​ដែល​គ្មាន​ការ​អនុញ្ញាត​ពី​កម្ពុជា​នោះ​ថា៖ «ជា​អំពើ​មួយ​ខុស​ច្បាប់» ប៉ុន្តែ​ក្រៅ​ពី​កម្ពុជា​ខ្លួនឯង​គឺ​គ្មាន​ប្រទេស​ណា​ជួយ​ឈឺក្បាល​នោះ​ទេ។

លោក ឆាយ ធី អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ខេត្ត​រតនគិរី​បាន​ឲ្យ​ដឹង​ថា​ការ​សង់​សំណង់​ថ្មី​នោះ​គឺ​ត្រូវ​បាន​ធ្វើ​ជិត ១ ខែ​មក​ហើយ និង​បាន​សម្រេច​ប្រមាណ​ជា​ ៣០ ភាគរយ​ហើយ។

លោក ឆាយ ធី បាន​សម្ដែង​ការ​យល់​ឃើញ​ថា៖ «ការ​សាងសង់​ដែល​ថា​នៅ​តំបន់​ស​នេះ​គឺជា​យុទ្ធសាស្រ្ត​របស់​ប្រទេស​វៀតណាម​ក្នុង​គោល​បំណង​រំលោភ​យក​ដី​ខ្មែរ​បន្ថែម​ទៀត»។

ជនជាតិ​ដើម​ភាគតិច​នៅ​ក្នុង​ភូមិ​ឡំ លោក រចំ ខាំ បាន​ឲ្យ​ដឹង​ថា​ស្រះ​ទឹក​ដែល​វៀតណាម​លួច​ជីក​នោះ​នៅ​តែ​ត្រូវ​បាន​គេ​ប្រើប្រាស់​យក​ទឹក​ស្រោច​បន្លែ​រាល់ថ្ងៃ។

លោក​បាន​បញ្ជាក់​ដែរ​ថា ​ក្រៅពី​ស្រះ​នោះ​ខាង​វៀតណាម​ក៏​បាន​ចាក់​សសរ​ធ្វើ​សំណង់​ថ្មី​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​នោះ​ផង​ដែរ។

លោក ម៉ា វិចិត្រ អភិបាល​ស្រុក​អូរយ៉ាដាវ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​ដោយ​សុំ​ឲ្យ​ទាក់ទង​ទៅ​អ្នក​នាំពាក្យ​សាលា​ខេត្ត​វិញ។ លោក ញ៉ែម សំអឿន អភិបាល​រង​ខេត្ត និង​ជា​អ្នក​នាំពាក្យ​សាលា​ខេត្ត​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ។

បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម​នេះ​កាល​ពី​ឆ្នាំ​មុន​ក៏​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ផ្នែក​មួយ​ដែល​នាំ​ឲ្យ​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​មើល​មុខ​គ្នា​លែង​ត្រង់​ហើយ​មាន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ២ រូប​បាន​ជាប់​ពន្ធនាគារ​គឺ​លោក ហុង សុខហួរ និង លោក អ៊ុំ សំអាន ពី​ករណី​បង្ហោះ​ផែនទី​ដែល​រដ្ឋាភិបាល​ថា​ ជា​ផែនទី​ក្លែងក្លាយ ៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>