Image may be NSFW.
Clik here to view.
ភ្នំពេញ ប៉ុស្តិ៍ មាស សុខជា Wed, 10 August 2016
ភ្នំពេញៈ ជាមួយនឹងការដាក់ចេញនូវសំណើស្នើសុំធ្វើវិសោធនកម្មច្បាប់ចំនួន ៣ ដែលទាក់ទងទៅនឹងប្រព័ន្ធតុលាការ ទៅរដ្ឋសភា គណបក្សសង្គ្រោះជាតិ ក៏បានប្រកាសបង្កើតគណៈកម្មការចំនួន ១០ដោយដាក់ឈ្មោះដូចគ្នា ទៅនឹងគណៈកម្មការជំនាញនៅរដ្ឋសភានាពេលបច្ចុប្បន្ន ដែលដូចជារដ្ឋាភិបាលស្រមោលមួយ ជាអ្វីដែលគណបក្សប្រឆាំងមួយនេះ បានបញ្ជាក់ថា ដើម្បីត្រៀមខ្លួនឆ្ពោះទៅឡើងដឹកនាំប្រទេសនៅអាណត្តិក្រោយ។
ថ្លែងនៅក្នុងសន្និសីទកាសែត នៅឯទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ បន្ទាប់ពីបញ្ចប់សិក្ខាសាលាកាលពីម្សិលមិញ ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បានឲ្យដឹងថា សមាជិកសភាគណបក្សប្រឆាំង បានសម្រេចបង្កើតគណៈកម្មការចំនួន១០ សម្រាប់សមាជិកសភារបស់ខ្លួន ឲ្យធ្វើការដូចគ្នាទៅនឹងគណៈកម្មការបច្ចុប្បន្នទាំង១០របស់រដ្ឋសភា។
គណៈកម្មការទី ១ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេតនិងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា ដឹកនាំដោយ លោក កែត ឃី។
គណៈកម្មការទី២ គណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ដឹកនាំដោយ លោក ឡុង ប៊ុន្នី។
គណៈកម្មការទី៣ គណៈកម្មការផែនការ វិនិយោគកសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក ដឹកនាំដោយ លោក អ៊ុច សេរីយុទ្ធ។
គណៈកម្មការទី៤ គណៈកម្មការ មហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ ដឹកនាំដោយ លោក ជាម ច័ន្ទនី។
គណៈកម្មការទី ៥ គណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិនិងឃោសនាការ និងព័ត៌មាន ដឹកនាំដោយ លោក កែវ ភីរម្យ។
គណៈកម្មការទី ៦ គណៈកម្មការ នីតិកម្មនិងយុតិ្តធម៌ ដឹកនាំដោយ លោក គីម សួរ ភិរិទ្ធ។ គណៈកម្មការទី ៧ គណៈកម្មការ អប់រំយុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និង ទេសចរណ៍ ដឹកនាំដោយលោក ឡុង ប៊ុត្តា។
គណៈកម្មការទី ៨ គណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ដឹកនាំដោយ លោក ម៉ែន សុថាវរិន្ទ្រ។
គណៈកម្មការទី៩ គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្មរ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដឹកនាំដោយលោក ទួត ឃើត
និង គណៈកម្មការទី១០ គណៈកម្មការ អង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ ដឹកនាំដោយលោកនុត រំដួល។
លោក សុន ឆ័យ បញ្ជាក់ថា៖ «នៅក្នុង [ក្រុម] ជំនាញទាំងនេះ យើងបានរៀបចំ ដើម្បីឲ្យស្របទៅនឹងគណៈកម្មការទាំង ១០នៅក្នុងរដ្ឋសភា។ ជាការពិតគោលបំណងរបស់ [គណបក្សសង្គ្រោះជាតិ]ចង់រៀបចំ[គណៈកម្មការ]ឲ្យបានច្រើនជាងចំនួន១០នេះទៀត ដើម្បីឲ្យវាស្របទៅនឹងផ្នែកសំខាន់ៗរបស់ប្រទេសជាតិ»។
លោកបានបន្តថា៖«ទោះបីជាយើងមិនគាំទ្រចំពោះក្រសួងជាច្រើននៅក្នុងរាជរដ្ឋាភិបាលសព្វថ្ងៃនេះក្តី ប៉ុន្តែ[គណបក្សសង្គ្រោះជាតិ] ចង់បង្កើតក្រុមអ្នកជំនាញរបស់ខ្លួន ដែលយើងអាចហៅបានថា ជារដ្ឋាភិបាលស្រមោល ដើម្បីធ្វើឱ្យមានតួលេខប្រហាក់ប្រហែលទៅនឹងស្ថាប័នសំខាន់របស់ជាតិ»។
លោកបានប្រាប់អ្នកកាសែតទៀតថា គោលបំណងរបស់គណបក្សសង្គ្រោះជាតិ ក្នុងការបង្កើតគណៈកម្មការអ្នកជំនាញទាំងនេះគឺដើម្បីឲ្យសមាជិកសភារបស់គណបក្សឬអ្នកជំនាញអាចបង្កើតក្រុមស្រាវជ្រាវបច្ចេកទេសទៅលើផ្នែកផ្សេងៗទៀត ដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា និងក្នុងគោលបំណងដើម្បីត្រៀមខ្លួនតាមកាលៈទេសៈណាមួយ ដែលគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតដើម្បីទៅគ្រប់គ្រងប្រទេស។
ទន្ទឹមនឹងនេះដែរ លោកសុន ឆ័យ បានបញ្ជាក់ថា សមាជិកសភាគណបក្សសង្គ្រោះជាតិបានរៀបចំសំណើច្បាប់បន្ទាន់ដើម្បីឱ្យមានការកែទម្រង់ ប្រព័ន្ធតុលាការ ហើយថា នៅក្នុងសេចក្តីព្រាងច្បាប់ ដែលគណបក្សសង្គ្រោះជាតិបានជំរុញ ឱ្យមានកំណែទម្រង់ប្រព័ន្ធតុលាការនោះ គឺគណបក្សសង្គ្រោះជាតិ បានរៀបចំសេចក្តីព្រាងច្បាប់ចំនួន ៣ នៃវិសោធនកម្ម ច្បាប់ដែលមានហើយរួមមាន ច្បាប់ស្តីពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ច្បាប់ស្តីពីការធ្វើវិសោធនកម្មលក្ខន្តិកៈនៃអង្គចៅក្រម និងព្រះរាជអាជ្ញា និងច្បាប់ស្តីពីការរៀបចំប្រព័ន្ធតុលាការ។
លោកសុន ឆ័យ បន្ថែមថា៖ «ច្បាប់នេះ [យើង] បានរៀបចំរួចអស់ហើយ។ យើងកំពុងពិភាក្សា និងឆ្លងកាត់សភា ហើយក្រុម [សមាជិក] របស់គណបក្សសង្គ្រោះជាតិ នឹងផ្ញើទៅរដ្ឋសភាក្នុងពេលឆាប់ៗនេះ»។
អ្នកនាំពាក្យគណបក្សប្រជាជនលោក ឈាង វុន មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេពីម្សិលមិញ។ ប៉ុន្តែអ្នកនាំពាក្សគណបក្សប្រជាជនម្នាក់ទៀត គឺលោកសួស យ៉ារ៉ា បានឱ្យដឹងថា ការបង្កើតគណៈកម្មការចំនួន ១០ របស់គណបក្សសង្គ្រោះជាតិ ដែលមានលក្ខណៈដូចគ្នាទៅនឹងគណៈកម្មការសភា ឬការបង្កើតស្ថាប័នដទៃផ្សេងទៀត ដែលស្របទៅនឹងស្ថាប័នរបស់រដ្ឋាភិបាល វាគឺជាសិទ្ធិរបស់តំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ ប៉ុន្តែលោកបានព្រមានថាសមាជិកសភារបស់គណបក្សសង្គ្រោះជាតិត្រូវតែ ប្រឈមមុខចំពោះផ្លូវច្បាប់ ប្រសិនបើការបង្កើតរបស់ពួកគេនោះ វារំលោភទៅលើច្បាប់។
លោក យ៉ារ៉ាថា៖ «ច្បាប់របស់យើងមិនទាន់អនុញ្ញាតឲ្យ [យើង] ធ្វើដូចនេះទេ ប៉ុន្តែប្រសិនបើគាត់ចង់ធ្វើ វាគឺជារឿងរបស់គាត់»។
លោកបានបដិសេធផ្តល់អត្ថាធិប្បាយលើសពីនេះ ដោយបានជំរុញឲ្យទៅសួរអ្នកនាំពាក្សរដ្ឋសភា លោកឡេង ប៉េងឡុងវិញ ប៉ុន្តែលោក ប៉េងឡុង ក៏បានបដិសេធផ្តល់អត្ថាធិប្បាយផងដែរដោយថា លោកនឹងពិនិត្យមើលលើការបង្កើតគណៈកម្មការចំនួន១០របស់គណបក្សសង្គ្រោះជាតិ ហើយថា ប្រសិនបើគណបក្សសង្គ្រោះជាតិចង់បង្កើតគណៈកម្មការអ្វីនោះ គណបក្សសង្គ្រោះជាតិគួរតែ«បង្កើតសភាមួយផ្សេងទៀត»។
នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតហៅកាត់ COMFREL លោកគល់ បញ្ញាបានថ្លែងថា វាមិនមានអ្វីជាការខុសច្បាប់ សម្រាប់គណបក្សសង្គ្រោះជាតិ ក្នុងការបង្កើតគណៈកម្មការទាំងនោះទេ ដោយលោកថ្លែងថា ការបង្កើតនេះ គឺជារឿងធម្មតា សម្រាប់គណបក្សសង្គ្រោះជាតិ ដើម្បីធ្វើការសិក្សា ឬពិនិត្យមើលស្ថាប័នរបស់រដ្ឋាភិបាលទាំងនោះ។ «គាត់មានសិទ្ធិក្នុងការបង្កើតប៉ុន្តែគាត់មិនអាចដាក់វាទៅដើម្បីស្វែងរកថវិកាគាំទ្រដល់គណៈកម្មការរបស់គាត់បានទេ។ គាត់ត្រូវតែរកថវិកា ដើម្បីធ្វើវាដោយខ្លួនឯង។ ពេលខ្លះគាត់ អាចបញ្ចុះបញ្ចូលបាន ហើយក្រុមរបស់គាត់អាចត្រូវបានទទួលស្គាល់ដោយរដ្ឋសភាហើយគាត់អាចមានគម្រោងថវិកាដើម្បីធ្វើការជាមួយរដ្ឋាភិបាល»។
កាលពីពេលកន្លងមក សមាជិកគណបក្សប្រឆាំងមួយចំនួនត្រូវបានចាប់ឃុំខ្លួនក្នុងពន្ធនាគារពាក់ព័ន្ធនឹងបទចោទក្នុងរឿងបង្កើតរដ្ឋាភិបាលស្រមោលដែលកាលណោះត្រូវបានរដ្ឋាភិបាលបកស្រាយថា ជាសកម្មភាពខុសច្បាប់៕ NS