Quantcast
Viewing all articles
Browse latest Browse all 40045

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋសភា​ថា​គម្រោង​បង្កើត​គណៈកម្មការ​សភា​ស្រមោល​ជា​រឿង​ខុស​ច្បាប់

Image may be NSFW.
Clik here to view.
អ្នក​នាំ​ពាក្យ​រដ្ឋ​សភា លោក ឡេង ប៉េងឡុង ថ្លែង​ក្នុង​សិក្ខាសាលា​ស្ដីពី​ច្បាប់​សហជីព​នៅ​រដ្ឋ​សភា កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Brach Chev


ដោយ ខែ សុណង RFA 2016-08-11

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋសភា បាន​ប្រតិកម្ម​ទៅ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ ថា​ជា​រឿង​ខុស​ច្បាប់​ដែល​បាន​ប្រកាស​ថា នឹង​បង្កើត​គណៈកម្មការ​សភា​ស្រមោល​ដែល​សមាជិក​គណៈកម្មការ​នេះ​ជា​មនុស្ស​មាន​ជំនាញ ដើម្បី​តាមដាន​ការងារ​របស់​គណៈកម្មការ​ជំនាញ​ទាំង​១០ ក្នុង​រដ្ឋសភា។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង​បញ្ជាក់​ថា គឺ​ជា​ការ​បង្កើត​គណៈកម្មការ​ជំនាញ​នៃ​គណៈកម្មការ​នាយក​របស់​គណបក្ស​ប៉ុណ្ណោះ។

គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា នឹង​បើក​កិច្ច​ប្រជុំ​ពិនិត្យ និង​សម្រេច​ចំពោះ​ដំណឹង​ដែល​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​ផែនការ​បង្កើត​គណៈកម្មការ​សភា​ស្រមោល។

អគ្គលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១១ សីហា ថា ការ​ប្រកាស​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​រឿង​ខុស​ច្បាប់។ លោក​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា នឹង​បើក​កិច្ច​ប្រជុំ​ពិនិត្យ និង​សម្រេច​ចំពោះ​បញ្ហា​នេះ​នៅ​ពេល​ឆាប់ៗ​នេះ។ លោក​ថា ជា​ការ​បង្កើត​អង្គភាព និង​ស្ថាប័ន​ខុស​ច្បាប់ ពីព្រោះ​ថា ទាំង​ឈ្មោះ និង​មុខងារ​ដូច​អង្គការ​រដ្ឋ ដែល​ជា​អង្គការ​មួយ​ធ្វើ​ការ​ប្រកួត​ប្រជែង​ជាមួយ​រដ្ឋ ជា​រដ្ឋ​មួយ​ក្នុង​មួយ ដែល​លោក​មិន​អាច​ទទួល​យក​បាន និង​មិន​ទទួល​ស្គាល់​នោះ​ទេ៖ «»។
ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​ស្រាយ​បំភ្លឺ​ថា គណៈកម្មការ​ទាំង​១០ នេះ គឺ​ជា​គណៈកម្មការ​របស់​គណៈកម្មការ​នាយក​ផ្ទៃ​ក្នុង​គណបក្ស ដែល​មាន​តួនាទី​ប្រមូល​ផ្ដុំ​គំនិត​យោបល់ អនុសាសន៍ ស្រាវជ្រាវ​ឯកសារ ប្រមូល​នូវ​ដំណោះស្រាយ​លើ​បញ្ហា​ផ្សេងៗ ដែល​ទាក់ទង​នឹង​សេដ្ឋកិច្ច នយោបាយ សង្គម ជូន​ទៅ​គណៈកម្មការ​ជំនាញ​របស់​គណបក្ស និង​ថ្នាក់​ដឹកនាំ​គណបក្ស ដែល​មិន​មែន​គណៈកម្មការ​នេះ​ទៅ​ជួប​រដ្ឋមន្ត្រី ទៅ​ត​ទល់​ជាមួយ​រដ្ឋមន្ត្រី​ដូច​រដ្ឋាភិបាល​ស្រមោល​ដូច​នៅ​ប្រទេស​អង់គ្លេស និង​ប្រទេស​អូស្ត្រាលី នោះ​ទេ៖ «»។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​វេទិកា​អនាគត លោក អ៊ូ វីរៈ មាន​ទស្សនៈ​ថា ពុំ​មាន​អ្វី​ខុស​ច្បាប់​នោះ​ទេ។ លោក​ចង់​ដឹង​ថា តើ​មាន​ច្បាប់​ណា​មួយ​ដែល​ហាមប្រាម​ប្រាកដ​ថា មិន​ឲ្យ​មាន​រដ្ឋាភិបាល​ស្រមោល​នោះ? លោក អ៊ូ វីរៈ យល់​ថា កម្ពុជា គួរ​តែ​មាន​រដ្ឋាភិបាល​ស្រមោល ព្រោះ​មាន​ផល​ប្រយោជន៍​ដល់​ជាតិ ហើយ​មិន​គួរ​បកស្រាយ​ថា ទាល់​តែ​មាន​ច្បាប់ ទើប​អាច​បង្កើត​បាន​នោះ​ឡើយ។ នេះ​ជា​ការ​បកស្រាយ​មួយ​ក្នុង​ន័យ​គាប​សង្កត់។ លោក​ថា អ្នក​ធ្វើ​នយោបាយ​អាច​មាន​ការ​ព្រួយ​បារម្ភ​ជ្រុល​ពេក ដោយសារ​មាន​របួស​ចាស់ ដែល​មាន​ការ​បង្កើត​រដ្ឋាភិបាល​នៅ​ក្រៅ​ស្រុក ឬ​នៅ​ព្រំដែន ដើម្បី​ប្រយុទ្ធ​គ្នា ដែល​ករណី​នេះ​វា​ខុស​គ្នា​ឆ្ងាយ​រវាង​រដ្ឋាភិបាល​ដើម្បី​ប្រយុទ្ធ​គ្នា និង​រដ្ឋាភិបាល​ស្រមោល​ដើម្បី​ប្រកួត​ប្រជែង​របៀប​ប្រជាធិបតេយ្យ​តាម​រយៈ​ការ​បោះឆ្នោត៖ «»។

កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ បាន​ធ្វើ​សន្និសីទ​កាសែត​នៅ​មុខ​ទីស្នាក់ការ​កណ្ដាល​គណបក្ស ដោយ​ប្រកាស​ថា ខ្លួន​នឹង​បង្កើត​គណៈកម្មការ​សភា​ស្រមោល ដែល​សមាជិក​គណៈកម្មការ​នេះ​ជា​មនុស្ស​មាន​ជំនាញ ដើម្បី​តាមដាន​ការងារ​របស់​គណៈកម្មការ​ជំនាញ​ទាំង​១០ ក្នុង​រដ្ឋសភា។ គណៈកម្មការ​ស្រមោល​ក្នុង​រដ្ឋសភា​នេះ មាន​តួនាទី​សំខាន់​ចំនួន​៣ គឺ​តាក់តែង​ច្បាប់​ឲ្យ​បាន​ល្អ ធ្វើ​ច្បាប់​ដែល​ធានា​បាន​យុត្តិធម៌​នៅ​ក្នុង​សង្គម​ជាតិ និង​ធ្វើ​ច្បាប់​ដើម្បី​ការពារ​ផល​ប្រយោជន៍​រួម។ លោក សុន ឆ័យ បញ្ជាក់​ដោយ​ខ្លី​ថា ការ​បង្កើត​គណៈកម្មការ​ស្រមោល​នេះ គឺ​ជា​ការ​រៀបចំ​ខ្លួន ដើម្បី​ឆ្ពោះ​ទៅ​ការ​គ្រប់គ្រង​ប្រទេស ប្រសិន​បើ​គណបក្ស​ឈ្នះ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨ ខាង​មុខ៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>