Quantcast
Viewing all articles
Browse latest Browse all 40045

ក្រសួង​មហាផ្ទៃ​ថា​តុលាការ​នឹង​ដំណើរ​ការ​សំណុំ​រឿង​ឃាតកម្ម​បណ្ឌិត កែម ឡី ក្នុង​ពេល​ឆាប់ៗ

Image may be NSFW.
Clik here to view.
លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ចូលរួម​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ពី​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដើម​ឆ្នាំ២០១៦ នា​ក្រសួង​មហាផ្ទៃ កាល​ថ្ងៃទី២១ ខែ​មករា ឆ្នាំ​២០១៦។ RFA/Brach Chev


ដោយ ម៉ម មុនីរតន៍ RFA 2016-08-11

មន្ត្រី​ក្រសួង​មហាផ្ទៃ ឲ្យ​ដឹង​ថា ក្នុង​ពេល​ឆាប់ៗ​នេះ តុលាការ​នឹង​ចាប់​ផ្ដើម​ដំណើរ​ក្ដី​សំណុំ​រឿង​លោក​បណ្ឌិត កែម ឡី ហើយ។ ខាង​ក្រុម​គ្រួសារ​សព​លោក​បណ្ឌិត កែម ឡី វិញ​យល់​ឃើញ​ថា គេ​ហាក់​ពុំ​មាន​ជំនឿ​ទាល់​តែ​សោះ ថា​ការ​ស្វែងរក​យុត្តិធម៌​នេះ​អាច​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​បាន​ស្ងប់​ចិត្ត និង​ជឿជាក់​ថា ពិត​ជា​មាន​យុត្តិធម៌​មែន។ គិត​មក​ដល់​ពេល​នេះ ចាប់​តាំង​ពី​ថ្ងៃ​ឃាតក​បាញ់​ប្រហារ​លោក​បណ្ឌិត កែម ឡី បាន​អូស​បន្លាយ​មួយ​ខែ​មក​ហើយ​ក្ដី តម្រុយ​ថ្មី​ណា​មួយ​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​នេះ ខាង​សមត្ថកិច្ច​បញ្ជាក់​ថា​នៅ​មិន​ទាន់​មាន​ពន្លឺ ក្រៅ​ពី​ឈ្មោះ ជួប សម្លាប់ នេះ​នៅ​ឡើយ​ទេ។

ក្រុម​គ្រួសារ​របស់​លោក​បណ្ឌិត កែម ឡី អះអាង​ថា ការ​ពឹងពាក់​មេធាវី​ដើម្បី​តតាំង​តាម​ផ្លូវ​ច្បាប់ គឺ​គ្រួសារ​សព​មិន​ទាន់​បាន​គិតគូរ​នៅ​ឡើយ​ទេ​រហូត​មក​ដល់​ពេល​នេះ ដោយ​រង់ចាំ​រៀបចំ​ពិធី​បុណ្យ ១០០​ថ្ងៃ​ចប់​ជា​មុន​សិន។

ការ​បញ្ជាក់​ដូចនេះ​របស់​តំណាង​ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី គឺ​បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ខែ​សីហា ថា តុលាការ​នឹង​ដំណើរ​ការ​សំណុំ​រឿង​នេះ​នា​ពេល​ឆាប់ៗ​នេះ​ហើយ។


ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់​ថា រឿង​ក្ដី​នេះ​ខាង​តុលាការ​នឹង​បើក​សវនាការ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ហើយ។ បើ​ទោះ​ជា​យ៉ាង​ណា មន្ត្រី​នាំ​ពាក្យ​រូប​នេះ​ពុំ​បាន​បញ្ជាក់​ទេ​ថា តើ​ឆាប់ៗ​នេះ​នឹង​ត្រូវ​ចាប់​អនុវត្ត​ពី​ពេល​ណា​នោះ​ឡើយ? លោក ខៀវ សុភ័គ បាន​និយាយ​ថា ភារកិច្ច​នេះ គឺ​ជា​តួនាទី​របស់​តុលាការ។ លោក​បន្ត​ថា «ខ្ញុំ​សង្ឃឹម​ថា​តុលាការ​លោក​នឹង​បើក​សវនាការ​ក្នុង​ពេល​ឆាប់ៗ​ហ្នឹង។ ហើយ​ពេល​នោះ​ជា​សវនាការ​សាធារណៈ ហើយ​ម៉េមម៉ូរី​កាត (Memory Card) និង​វីដេអូ អាច​នឹង​អញ្ជើញ​ប្អូនៗ​ទៅ​មើល។ ឥឡូវ​នេះ​គេ​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ប្រមូល​រឿង​ឲ្យ​ជុំ​សិន សំណុំ​រឿង​ឲ្យ​ជុំ​សិន បើក​សវនាការ​ហើយ»។

ចំណែក​មន្ត្រី​នាំ​ពាក្យ​តុលាការ​ក្រុង​ភ្នំពេញ​វិញ លោក លី សុផាណា ឆ្លើយ​យ៉ាង​ខ្លី​តាម​សារ​អេឡិចត្រូនិក ឬ​តេឡេក្រាម (Telegram) ថា ចៅក្រម​ស៊ើបសួរ​កំពុង​បន្ត​នីតិវិធី​ក្នុង​សំណុំ​រឿង​ក្ដី​លោក​បណ្ឌិត កែម ឡី នេះ​ហើយ។

ទាក់ទិន​ការ​គាំពារ​ផ្នែក​ផ្លូវ​ច្បាប់​ជុំវិញ​សំណុំ​រឿង​ដ៏​ឧក្រិដ្ឋ​នេះ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ ស្ថាប័ន​អង្គការ​សង្គម​ស៊ីវិល រង់ចាំ​ផ្ដល់​មេធាវី​ជានិច្ច ប្រសិន​បើ​មាន​ការ​ស្នើសុំ​ពី​សាច់ញាតិ​លោក​បណ្ឌិត កែម ឡី។ លោក មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) បញ្ជាក់​ថា អង្គការ​របស់​លោក​រង់ចាំ​សហការ​គ្រប់​ពេល​ក្នុង​ការ​ផ្ដល់​មេធាវី បើ​សិន​មាន​ការ​ពឹងពាក់​ពី​ជន​រងគ្រោះ។ លោក​បន្ត​ថា «សម្រាប់​ខាង​ខ្ញុំ គឺ​យើង​ត្រៀម​ខ្លួន​រួច​ហើយ ហើយ​រង់ចាំ​តែ​ក្រុម​គ្រួសារ​គាត់ ឲ្យ​តែ​ក្រុម​គ្រួសារ​ដាក់​ពាក្យ​ស្នើសុំ​ជា​ផ្លូវ​ការ​មក យើង​ផ្ដល់​ភ្លាម​សម្រាប់​មេធាវី»។

ជុំវិញ​រឿង​នេះ តំណាង​ឲ្យ​ក្រុម​គ្រួសារ​សព​លោក​បណ្ឌិត កែម ឡី គឺ​លោក នឿន ចាន្នី ឲ្យ​ដឹង​ថា ពួក​គាត់​ពុំ​ទាន់​បាន​គិត​ទៅ​ដល់​ការ​ស្វែងរក​យុត្តិធម៌​នេះ​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា អ្វី​ដែល​ចាំបាច់​នៅ​ចំពោះ​មុខ​នា​ពេល​នេះ តើ​ត្រូវ​រៀបចំ​បុណ្យ ១០០​ថ្ងៃ​ដោយ​របៀប​ណា​ឲ្យ​លោក​បណ្ឌិត កែម ឡី? ម្យ៉ាង​វិញ​ទៀត លោក​ហាក់​មាន​ជំនឿ​តិចតួច​ថា​តុលាការ​អាច​នឹង​ផ្ដល់​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ​របស់​ខ្លួន​បាន។ លោក​បន្ត​ថា «ខ្ញុំ​មិន​សង្ឃឹម​ថា ព្រោះ​រាល់​ថ្ងៃ​យើង​ដឹង​ថា​ឃាតក​មុខ​ថា​ជា​នរណា ក៏​យើង​មិន​ដឹង​ទៅ​ពឹង​ឲ្យ​អ្នក​ណា​ចាប់ ឲ្យ​អ្នក​ណា​ជួយ។ រឿង​បែប​ហ្នឹង ស្ថានភាព​ស្រុក​យើង។ ករណី​នេះ​វា​ជា​ករណី​ធ្ងន់ធ្ងរ។ និយាយ​រួម​ទៅ បើ​ការ​ស៊ើប​អង្កេត​ក៏​មិន​ពិបាក​ដែរ។ បើ​តាម​អាជ្ញាធរ ឬ​រដ្ឋាភិបាល​មាន​ចេតនា​រក​មុខ​ឃាតក​ដូចជា​មិន​ពិបាក​ទេ»។

លោក ខៀវ សុភ័គ អះអាង​ជា​ថ្មី​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ សមត្ថកិច្ច​ជំនាញ​មិន​ទាន់​អាច​មាន​តម្រុយ​ថ្មី​ណា​មួយ​បន្ថែម​ទៀត​នៅ​ឡើយ​ទេ ក្រៅ​ពី​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នេះ។ លោក​ត្អូញត្អែរ​ថា មូលហេតុ​ដែល​សមត្ថកិច្ច​ជួប​ឧបសគ្គ​ក្នុង​ការ​បំបែក​សំណុំ​រឿង​នេះ ដោយសារ​ជន​ត្រូវ​ចោទ​នៅ​តែ​ទទឹង​រឹងរូស ជាពិសេស​នោះ​ឈ្មោះ អឿត អាង នេះ​បាន​ភ្លេច​ឪពុក​ម្ដាយ និង​ប្រពន្ធ​កូន​ថែម​ទៀត​ផង។

អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស​យល់​ឃើញ​ថា សំណុំ​រឿង​នេះ​ងាយ​នឹង​បំបែក​ណាស់ ប្រសិន​បើ​សមត្ថកិច្ច​ពិត​មាន​ឆន្ទៈ​ក្នុង​ការ​ស្វះ​ស្វែងរក​យុត្តិធម៌​មែន​នោះ។ ភស្តុតាង​ដែល​មាន​នៅ​ក្នុង​ម៉េមម៉ូរី​កាត បូក​រួម​នឹង​ជន​សង្ស័យ​ដទៃ​ទៀត សង្គម​ស៊ីវិល​យល់​ឃើញ​ថា ទាំង​នេះ​គឺ​ធាតុ​ផ្សំ​ដ៏​មាន​សារសំខាន់ ដែល​អាច​ឈាន​ទៅ​កំណត់​មុខ​សញ្ញា​ជន​សង្ស័យ​ពិត និង​អ្នក​បញ្ជា​ឲ្យ​បាញ់​សម្លាប់​នេះ​បាន៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>