Image may be NSFW.
Clik here to view.
ដោយ ទីន ហ្សាការីយ៉ា RFA 2016-08-12
សំណុំរឿងឃាតកម្មលោកបណ្ឌិត កែម ឡី សមត្ថកិច្ចមិនទាន់រកឃើញអ្នកពាក់ព័ន្ធផ្សេងទៀតដើម្បីឃាត់ខ្លួនយកមកសួរនាំនៅឡើយក្នុងរយៈពេលជាង ១ខែមកនេះ។ ទោះបីជាយ៉ាងនេះក្ដី ក្រុមអ្នកច្បាប់លើកឡើងថា ដើម្បីឲ្យរកឃើញតម្រុយថា នរណាជាឃាតកពិត ហើយនរណានៅក្រោយខ្នងឃាតកម្មនេះ គឺគេទាមទារឲ្យក្រសួងមហាផ្ទៃ និងតុលាការត្រូវចេញដីកាកោះហៅមនុស្សមួយចំនួនដែលជាសាក្សីដាក់បន្ទុក។
ក្រុមអ្នកច្បាប់ទាមទារឲ្យក្រសួងមហាផ្ទៃ និងតុលាការត្រូវកោះហៅមនុស្សមួយចំនួនមកសួរនាំអំពីឃាតកម្មលើលោកបណ្ឌិត កែម ឡី កាលពីថ្ងៃអាទិត្យ ទី១០ កក្កដា ដើម្បីឈានទៅរកចាប់ឃាតកពិត និងអ្នកនៅពីក្រោយខ្នង។
មនុស្សមួយចំនួនដែលអ្នកច្បាប់ទាមទារឲ្យសមត្ថកិច្ចនាំខ្លួនមកសួរនាំបន្ថែមនោះ គឺបុគ្គលិកបម្រើការងារនៅក្នុងស្តារម៉ាត កាល់តិច (Star Mart, Caltex) អ្នកចូលផឹកកាហ្វេក្នុងម៉ាតដែលឃើញសកម្មភាពបាញ់ក្រុមគ្រួសារជនសង្ស័យ ឈ្មោះ ជួប សម្លាប់ នៅខែត្រសៀមរាប អ្នកដែលផ្ដល់កន្លែងស្នាក់នៅឲ្យជួបសម្លាប់នៅទីក្រុងភ្នំពេញ ការបញ្ចេញកាមេរ៉ាសុវត្ថិភាពនៅក្នុងម៉ាត និងកាំភ្លើងខ្លីទំនើបម៉ាកឡុក ដែលជនសង្ស័យប្រើប្រាស់ថា តើកាំភ្លើងនោះនៅក្នុងស្ថាប័នណា? ឬក៏ជនសង្ស័យទិញពីណាមកជាដើម?
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ និងច្បាប់ លោកបណ្ឌិត ហ៊ាង ឫទ្ធី មានប្រសាសន៍ថា ប្រសិនបើសមត្ថកិច្ច ឬតុលាការឯករាជ្យ គឺត្រូវកោះហៅអ្នកពាក់ព័ន្ធទាំងអស់នេះយកមកសួរនាំ ពីព្រោះថា ពួកគេទាំងនេះជាសាក្សី ឬជាអ្នកដឹងឮសំខាន់ក្នុងរឿងឃាតកម្មនេះ និងជាជំនួយដល់ដំណើរការស៊ើបអង្កេតរបស់សមត្ថកិច្ច និងតុលាការ៖ «អ្នកដែលមិនដឹងថាពិបាក ប៉ុន្តែបើយើងគិតឲ្យដល់មែនទែនជាបន្ទុករបស់រដ្ឋាភិបាលត្រង់ថា រដ្ឋាភិបាលជាអ្នកគ្រប់គ្រងកងកម្លាំងប្រដាប់អាវុធ ហើយលោក ជួប សម្លាប់ មានអាវុធថ្លៃម៉ាកឡុក តើគាត់ទិញពីណា? ហើយក្រុមចោរប្លន់ក៏ដោយ អ្នកបាញ់សម្លាប់ ឈុត វុទ្ធី ជាវិជ្ជាក៏ដោយ តើអ្នកទាំងនោះបានអាវុធពីណាមក ហើយស្រុកយើងនេះគ្មានស្ថាប័នចោរទេ»។
ថ្ងៃទី១០ សីហា គឺជាខួប ១ខែនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅកណ្ដាលទីក្រុងភ្នំពេញ។ ក្នុងរយៈពេល ១ខែមកនេះអ្វីដែលសាធារណជនលើកជាចម្ងល់នោះតើមូលហេតុអ្វីបានសមត្ថកិច្ចមិនបញ្ចេញជាសាធារណៈដើម្បីឲ្យមហាជនបានឃើញថា តើអ្នកណាជាឃាតកពិតប្រាកដ?
អ្នកលេងហ្វេសប៊ុក ជាច្រើន បានលើកជាចម្ងល់ថា ហេតុអ្វីបានឃាតកម្មលើលោកឧកញ៉ា អ៊ឹង ម៉េងជឺ កាមេរ៉ាសុវត្ថិភាពត្រូវបានគេបញ្ចេញជាសាធារណៈលឿនម្ល៉េះ?
ទាក់ទងនិងបញ្ហានេះ លោកបណ្ឌិត ហ៊ាង ឫទ្ធី លើកឡើងថា ប្រសិនបើតុលាការមិនបញ្ចេញកាមេរ៉ាសុវត្ថិភាពក្នុងម៉ាតជាសាធារណៈទេ ខ្លាចប៉ះពាល់ដល់ការស៊ើបអង្កេតនោះ គឺតាមច្បាប់តុលាការអាចបញ្ចេញឲ្យក្រុមគ្រួសារលោកបណ្ឌិត កែម ឡី មើលបាន៖ «ប្រពន្ធកំពុងវ៉ល់វ៉ក់ការបាត់បង់ស្វាមីរបស់គាត់ ដូច្នេះគាត់អាចពឹងពាក់មេធាវីដែលទុកចិត្ត ដើម្បីមើលខ្សែវីដេអូនោះ គឺមិនប៉ះពាល់ដល់ការស៊ើបអង្កេតទេ»។
លោកមេធាវី សេក សុភ័ណ្ឌ មានប្រសាសន៍ថា មកទល់ពេលនេះ ការស៊ើបអង្កេតរបស់តុលាការគឺមិនទាន់ព័ត៌មានណាមួយជាក់លាក់នោះទេទាក់ទងនឹងជនសង្ស័យឈ្មោះ ជួប សម្លាប់ ថាតើ ជួប សម្លាប់ ប្រកបរបរអ្វីខ្លះ? មកភ្នំពេញ មកធ្វើអ្វី? លោកបញ្ជាក់ថា ករណីសួរនាំជនសង្ស័យនេះ ស្ថិតនៅក្នុងភាពអាថ៌កំបាំង ហើយតុលាការក៏មិនទាន់កោះហៅអ្នកណាយកមកសួរនាំទៀតដែរ៖ «មកដល់ឥឡូវនេះ មិនទាន់មានព័ត៌មានអ្វីទាល់តែសោះ ថាតើគាត់ជាអ្នកណា? ធ្វើការឲ្យអ្នកណា? រស់នៅឯណា នៅភ្នំពេញហ្នឹង? ទាក់ទងចៅក្រមស៊ើបសួរស៊ើបអង្កេតជារឿងមួយផ្សេងទៀត ប៉ុន្តែក៏ត្រូវមានការជំរុញតំណាងអយ្យការដែរ តំណាងអយ្យការត្រូវមានភស្តុតាងផ្សេងទៀត»។
អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំការបំភ្លឺបន្ថែមទាក់ទងការស៊ើបអង្កេតលើឃាតកម្មនេះបានទេ នៅថ្ងៃទី១១ សីហា។
ប៉ុន្តែមន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១១ សីហា ថា មកទល់ពេលនេះ សមត្ថកិច្ចមិនទាន់រកឃើញអ្នកជាប់ពាក់ព័ន្ធនឹងឃាតកម្មនេះផ្សេងទៀតទេ ក្រៅពី ជួប សម្លាប់។ លោកបញ្ជាក់ថា មូលហេតុសំខាន់ជនសង្ស័យរឹងរូសមិនឆ្លើយសារភាព៖ «ដល់សួរទៅគាត់មិនស្គាល់ប្រពន្ធ ម្ដាយគាត់ទេ គាត់បដិសេធ រឹងរូសមែនទែន មិនសារភាព ដោយសារអី? ដោយសារច្បាប់យើងមិនអាចចាប់បង្ខំក្នុងការសារភាព ប្រហែលជាហៅសមមិត្ត ឌុច មកសួរទើបបាន (សើច)»។
ទោះបីជាបែបនេះក្ដី លោកមេធាវី សេក សុភ័ណ្ឌ បញ្ជាក់ថា តំណាងអយ្យការមានតួនាទីសំខាន់ណាស់ក្នុងការដាក់ពាក្យបណ្ដឹងបន្ថែម ពីព្រោះថា លោកជាដើមបណ្ដឹងអាជ្ញាដើម្បីស្វែងរកអ្នកពាក់ព័ន្ធឃាតកម្មនេះបន្ថែម៖ «គាត់ជាដើមបណ្ដឹងអាជ្ញា គ្មានអ្នកជាបណ្ដឹងផ្សេងទេ បើគាត់មិនប្ដឹងទេ គ្មានអ្នកណាស៊ើបអង្កេតបន្ថែមទេ ហើយបើគាត់ស៊ើបអង្កេតរកឃើញជនសង្ស័យមួយផ្សេងទៀត ចោទមួយទៀតទៅ តែបើគាត់មិនរកទេ អ៊ីចឹងរឿងនៅតែជម្រេញតែរឿង ជួប សម្លាប់ ដដែល។ ខ្ញុំស្ដាប់ខាងក្រសួងមហាផ្ទៃ គាត់ថា ជួប សម្លាប់ ហ្នឹងមិនសហការជាមួយសមត្ថកិច្ចទេ តែនេះជាជំនាញរបស់ចៅក្រមស៊ើបសួរ ថាតើគាត់ប្រើបច្ចេកទេសអីដើម្បីឲ្យជនសង្ស័យឆ្លើយ»។
តំណាងរាស្ត្រសហរដ្ឋអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) ចាត់ទុកឧក្រិដ្ឋកម្មលោកបណ្ឌិត កែម ឡី នេះ វាពិតជាអាក្រក់ខ្លាំងណាស់។ លោកបានចេញសេចក្ដីថ្លែងការណ៍អំពីបញ្ហានេះ ហើយបានជជែកជាមួយតំណាងរាស្ត្រសហរដ្ឋអាមេរិក ដទៃទៀត និងមន្ត្រីក្រសួងការបរទេសអាមេរិក អំពីបញ្ហាដ៏រន្ធត់នេះដែរ។ លោកគិតថា វាពិតជាឃាតកម្មដ៏អាក្រក់ជាទីបំផុតដែលជាឧទាហរណ៍មួយទៀតសម្រាប់ការយាយី និងសម្ពាធផ្នែកនយោបាយ។ លោកក៏មិនដឹងថា នរណាជាអ្នកបញ្ជាពីក្រោយឃាតកម្មនេះទេ ប៉ុន្តែមើលទៅដូចជាមានការសង្ស័យច្រើន។
គិតចាប់តាំងពីឆ្នាំ១៩៩៣ មក យ៉ាងហោចណាស់មានមនុស្សជាង ១០០នាក់ ត្រូវបានគេធ្វើឃាតដោយសារការបំពេញមុខងាររបស់ខ្លួន ការបញ្ចេញមតិ ការជាប់ពាក់ព័ន្ធជាមួយអ្នកនយោបាយ និងហេតុផលផ្សេងទៀត។ អ្នកទាំងនោះរួមមានអ្នកសារព័ត៌មាន សកម្មជនគណបក្សនយោបាយ សកម្មជនបរិស្ថាន សកម្មជនការពារដីធ្លី សិល្បករ សហជីព កម្មកររោងចក្រ និងចុងក្រោយគឺអ្នកវិភាគបញ្ហាសង្គម និងនយោបាយ។ ក៏ប៉ុន្តែឃាតកពិត និងអ្នកនៅពីក្រោយខ្នងឃាតកម្មទាំងនោះ មកទល់ពេលនេះ មិនត្រូវបានសមត្ថកិច្ចរបស់រដ្ឋាភិបាលចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់នៅឡើយ។
សហស្ថាបនិក និងនាយកអង្គការឃ្លាំមើលពិភពលោក លោក ផាទ្រីក អាឡេយ៍ (Patrick Alley) បានផ្ញើលិខិតចំហផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីដើមខែសីហា បានរៀបរាប់ថា ឃាតកម្មសម្លាប់លោក កែម ឡី គឺជាព្រឹត្តិការណ៍ថ្មីបំផុតនៃបណ្ដាអំពើហិង្សានានា ប្រឆាំងនឹងសមាជិកគណបក្សប្រឆាំង សកម្មជន និងអ្នកសារព័ត៌មាន ហើយកំពុងធ្វើឲ្យអាប់ឱនដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។ លិខិតនេះបានចាត់ទុកថា ដំណាក់កាលដំបូងនៃការស៊ើបអង្កេតលើឃាតកម្មលោក កែម ឡី មិនបានធ្វើអ្វីទាល់តែសោះដើម្បីកាត់បន្ថយការភ័យខ្លាចដែលថា ការស៊ើបអង្កេតនេះ នឹងត្រូវបរាជ័យដោយមិនអាចកំណត់រក ឬផ្ដន្ទាទោសអ្នកដែលបញ្ជាលើបទឧក្រិដ្ឋបានដូចលើកមុនៗដែរ។
លិខិតនេះ បានសរសេរទៀតថា នេះជាភារកិច្ចរបស់រដ្ឋាភិបាលក្នុងរបបប្រជាធិបតេយ្យដែលការពារសិទ្ធិ និងសន្តិសុខរបស់ប្រជាពលរដ្ឋខ្លួន រួមទាំងអ្នករិះគន់ផង និងក្នុងនាមជាហត្ថលេខីលើសន្ធិសញ្ញាសិទ្ធិមនុស្សជាច្រើន រួមទាំងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយផង។ អង្គការឃ្លាំមើលពិភពលោក បានអំពាវនាវឲ្យរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ធ្វើការធានាលើសុវត្ថិភាពរបស់បុគ្គលទាំងនេះ និងអ្នកដែលគាំទ្រពួកគេ ហើយគោរពសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ពួកគេ៕