Quantcast
Viewing all articles
Browse latest Browse all 40045

ក្រសួង​អប់រំ​ប្រកាស​ដាក់​កម្មវិធី​បណ្ដុះបណ្ដាល​តាម​អនឡាញ​សម្រាប់​យុវជន​នៅ​ក្រៅ​សាលា

Image may be NSFW.
Clik here to view.
យុវជន​ចូល​រួម​ប្រារព្ធ​ទិវា​អន្តរជាតិ​សម្រាប់​យុវជន​លើក​ទី​១៧នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។


ដោយ អ៊ុំ រង្សី RFA 2016-08-12

ទិវា​អន្តរជាតិ​សម្រាប់​យុវជន​លើក​ទី​១៧ នៅ​ថ្ងៃ​ទី​១២ ខែ​សីហា នេះ រៀបចំ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ក្រោម​ប្រធានបទ "អាជីព​និង​ការងារ​សមរម្យ​សម្រាប់​យុវជន​ឆ្ពោះ​ទៅ​រក​ការ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព"។ ក្នុង​ឧកាស​នេះ ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ប្រកាស​ដាក់​ចេញ​នូវ​កម្មវិធី​បណ្ដុះបណ្ដាល​តាម​ប្រព័ន្ធ​អនឡាញ (online) សម្រាប់​យុវជន​នៅ​ក្រៅ​សាលា​ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ការងារ​បច្ចុប្បន្ន។

ក្រសួង​អប់រំ​យុវជន និង​កីឡា អះអាង​ថា ការ​ប្រកាស​ដាក់​ចេញ​កម្មវិធី​បណ្ដុះបណ្ដាល​តាម​ប្រព័ន្ធ​អនឡាញ សម្រាប់​យុវជន​នៅ​ក្រៅ​សាលា​គឺ​ក្នុង​បំណង​លើក​ទឹក​ចិត្ត និង​ផ្ដល់​ឱកាស​ឲ្យ​យុវជន​ដែល​មាន​អាយុ​ច្រើន និង​គ្មាន​ពេល​វេលា​គ្រប់គ្រាន់​អាច​រៀន​សូត្រ​ពី​ជំនាញ​បច្ចេកទេស​ដែល​ទីផ្សារ​ការងារ​ក្នុង​ស្រុក​កំពុងតែ​ត្រូវ​ការ​ជា​ចាំបាច់។

Image may be NSFW.
Clik here to view.
ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​សម្រាប់​យុវជន​លើក​ទី​១៧ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៦។


ថ្លែង​ទៅ​កាន់​យុវជន​ដែល​ចូលរួម​ទិវា​អន្តរជាតិ​សម្រាប់​យុវជន​លើក​ទី​១៧ ប្រមាណ​ជិត ២​ពាន់​នាក់ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន សង្កត់ធ្ងន់​លើ​កង្វះ​ខាត​អ្នក​ជំនាញ​លើ​បច្ចេកទេស ដូចជា​លើ​វិស័យ​កសិកម្ម វិស័យ​ទេសចរណ៍ វិស្វកម្ម និង​វិស័យ​បរិស្ថាន ដែល​ទីផ្សារ​ការងារ​កំពុង​ត្រូវការ​ខ្លាំង​ជា​រៀងរាល់​ឆ្នាំ។

លោក​បញ្ជាក់​ថា បច្ចុប្បន្ន​ក្រសួង​កំពុង​ដោះស្រាយ​បញ្ហា​នេះ​តាម​រយៈ​កំណែទម្រង់​ទាំង​កម្មវិធី​សិក្សា ការ​បណ្ដុះបណ្ដាល​ធនធាន​គ្រូ​ក្នុង​ជំនាញ​នេះ និង​ទំនើបកម្ម​សម្ភារៈ​សិក្សា។ ទន្ទឹម​គ្នា​នេះ ដើម្បី​ជំរុញ​អាជីព និង​ការងារ​សមរម្យ​សម្រាប់​យុវជន ឆ្ពោះ​ទៅ​រក​ការ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព ក្រសួង​អប់រំ នឹង​ជំរុញ​យុវជន​តាម​បណ្ដា​ខេត្ត​នៅ​ទូទាំង​ប្រទេស​ឲ្យ​យល់​ដឹង​ពី​ជំនាញ​បច្ចេកទេស​ទាំង​នេះ តាម​រយៈ​វគ្គ​បណ្ដុះបណ្ដាល​តាម​ប្រព័ន្ធ​អនឡាញ៖ «ក្រសួង​អប់រំ​ពី​មុន​មក​យើង​មាន​កម្មវិធី​អនឡាញ ឬ​សមមូល​សម្រាប់​បឋមសិក្សា និង​មធ្យម​សិក្សា មាន​យុវជន​ប្រមាណ​ជាង ២.០០០​នាក់​រៀន​ទេ អ៊ីចឹង​ការ​បង្កើត​វគ្គ​បណ្ដុះបណ្ដាល​អនឡាញ គឺ​ជា​ការ​បើក​ឱកាស​ថ្មី​ឲ្យ​យុវជន​គាត់​រៀន​ជំនាញ​ដែល​ទីផ្សារ​ត្រូវការ ដូចជា​មគ្គុទ្ទេសក៍​ទេសចរណ៍​ជាដើម យើង​លើក​ទឹក​ចិត្ត​ឲ្យ​យុវជន​មាន​ការងារ​ធ្វើ​ក្នុង​ស្រុក មិន​បាច់​ចំណាក​ស្រុក​ទៅ​ណា​ឆ្ងាយ»។


Image may be NSFW.
Clik here to view.
ខ្មែរ | ព័ត៌មាន​ថ្មីៗ | សង្គម ក្រសួង​អប់រំ​ប្រកាស​ដាក់​កម្មវិធី​បណ្ដុះបណ្ដាល​តាម​អនឡាញ​សម្រាប់​យុវជន​នៅ​ក្រៅ​សាលា ដោយ អ៊ុំ រង្សី 2016-08-12 អ៊ីម៉ែល មតិ ចែករំលែក បោះពុម្ព      បោះពុម្ព     ចែករំលែក     មតិ     អ៊ីម៉ែល  យុវជន​ចូល​រួម​ប្រារព្ធ​ទិវា​អន្តរជាតិ​សម្រាប់​យុវជន​លើក​ទី​១៧នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។


ករណី​នេះ នាយក​ប្រតិបត្តិ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) លោក ជាង សុខា គាំទ្រ​គំនិត​ផ្ដួចផ្ដើម​នេះ។ ប៉ុន្តែ​លោក​ជំរុញ​ឲ្យ​ក្រសួង​អប់រំ ត្រូវតែ​សិក្សា​លំអិត​លើ​តម្រូវការ​ជំនាញ និង​ចំណេះ​ដឹង​របស់​យុវជន​នៅ​ក្រៅ​សាលា​ឲ្យ​បាន​ច្បាស់​ជា​មុន​សិន មិនមែន​គ្រាន់តែ​ដាក់​កម្មវិធី​ឲ្យ​តែ​ល្អ​មើល​នោះ​ឡើយ៖ «រឿង​នេះ​គឺ​ជា​រឿង​ដែល​ចាំបាច់​មែន​ទែន ដែល​ទាមទារ​ឲ្យ​មាន​ការ​សិក្សា​លំអិត បើ​មិន​អ៊ីចឹង​ទេ កម្មវិធី​ហ្នឹង​បង្កើត​ឡើង​គ្រាន់​តែ​ល្អ​មើល​ទេ ប៉ុន្តែ​យុវជន​ដែល​នៅ​ក្រៅ​សាលា។ យើង​ដឹង​ហើយ​ថា ហេតុ​អី​យើង​នៅ​ក្រៅ​សាលា? គឺ​ទី​១ ដោយសារ​កត្តា​ជីវភាព​គាត់ ហើយ​កាលណា​គាត់​មាន​បញ្ហា​ជីវភាព​ធ្វើ​ឲ្យ​គាត់​ត្រូវ​បែង​ចែក​ពេល​វេលា ដើម្បី​រក​ការងារ​ចិញ្ចឹម​ជីវិត អ៊ីចឹង​គាត់​មាន​ពេល​អត់ ហើយ​ទី​២ សមត្ថភាព​ចំណេះដឹង​របស់​គាត់ អ៊ីចឹង​បញ្ហា​ទាំង​នេះ​វា​ទាមទារ​ឲ្យ​សិក្សា​ពី​ពួកគាត់​ឲ្យ​ច្បាស់»។

Image may be NSFW.
Clik here to view.
ខ្មែរ | ព័ត៌មាន​ថ្មីៗ | សង្គម ក្រសួង​អប់រំ​ប្រកាស​ដាក់​កម្មវិធី​បណ្ដុះបណ្ដាល​តាម​អនឡាញ​សម្រាប់​យុវជន​នៅ​ក្រៅ​សាលា ដោយ អ៊ុំ រង្សី 2016-08-12 អ៊ីម៉ែល មតិ ចែករំលែក បោះពុម្ព      បោះពុម្ព     ចែករំលែក     មតិ     អ៊ីម៉ែល  យុវជន​ចូល​រួម​ប្រារព្ធ​ទិវា​អន្តរជាតិ​សម្រាប់​យុវជន​លើក​ទី​១៧នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។


ចំណែក​ឯ​យុវជន​ដែល​បាន​ចូលរួម​កម្មវិធី​នេះ កញ្ញា ច្រឹង វិច្ឆិកា ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​​ភ្នំពេញ យល់​ថា ការ​យក​ចិត្ត​ទុក​ដាក់​លើ​យុវជន​នៅ​ក្រៅ​សាលា គឺ​ជា​រឿង​សំខាន់។ ទន្ទឹម​គ្នា​នេះ យុវជន​រូប​នេះ​បាន​ស្នើ​ឲ្យ​ក្រសួង​ត្រូវ​តែ​អប់រំ​ដល់​យុវជន​ដែល​នៅ​តាម​បណ្ដា​ខេត្ត​នៅ​តំបន់​ដាច់ស្រយាល​ដែល​មិន​សូវ​យល់​ដឹង​ពី​ប្រព័ន្ធ​អនឡាញ​ឲ្យ​ច្បាស់​ជា​មុន​សិន ទើប​កម្មវិធី​បណ្ដុះបណ្ដាល​នេះ​ប្រសិទ្ធភាព៖ «ការ ​សិក្សា​តាម​ប្រព័ន្ធ​អនឡាញ មាន​ទាំង​គុណ​វិបត្តិ និង​គុណ​សម្បត្តិ។ យើង​មើល​គុណ​សម្បត្តិ​យុវជន​នៅ​ទីក្រុង​គាត់​មាន​ប្រព័ន្ធ​អ៊ីនធឺណិត មាន​ការ​យល់​ដឹង​ពី​បច្ចេកវិទ្យា​ជាដើម អ៊ីចឹង​ក្រសួង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​អប់រំ​តាំង​ពី​ថ្នាក់​ ក្រោម​មក ឲ្យ​គាត់​យល់​ពី​បច្ចេកវិទ្យា»។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន មិន​បាន​បញ្ជាក់​ច្បាស់​ពី​ចំនួន​យុវជន​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចូលរួម​កម្មវិធី​បណ្ដុះបណ្ដាល​តាម​ប្រព័ន្ធ​អនឡាញ នៅ​ក្រៅ​សាលា​ចំនួន​ប៉ុន្មាន​នៅ​ឡើយ។ ដោយ​ឡែក​ថវិកា​ដើម្បី​ដំណើរ​កម្មវិធី​នេះ ក្រសួង​ក៏​មិន​ទាន់​បញ្ជាក់​ច្បាស់​នៅ​ឡើយ​ដែរ។ ប៉ុន្តែ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា​រូប​នេះ​អះអាង​ថា ដើម្បី​ឲ្យ​កម្មវិធី​បណ្ដុះបណ្ដាល​តាម​ប្រព័ន្ធ​អនឡាញ សម្រាប់​យុវជន​ក្រៅ​សាលា​មាន​ប្រសិទ្ធភាព និង​ជោគជ័យ​ក្រសួង​អប់រំ កំពុងតែ​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ អគ្គនាយកដ្ឋាន​យុវជន តំណាង​យុវជន ក្រសួង​ការងារ និង​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត​លើ​កម្មវិធី​បណ្ដុះបណ្ដាល​នេះ។ ក្រសួង​រំពឹង​ថា កម្មវិធី​នេះ​នឹង​ឆ្លើយ​តប​នឹង​តម្រូវការ​យុវជន​ជាង ៤៥% ដែល​នៅ​ក្រៅ​សាលា​បច្ចុប្បន្ន​ឲ្យ​ទទួល​បាន​ជំនាញ​ដែល​ទីផ្សារ​ការងារ​ក្នុង​ស្រុក​កំពុងតែ​ត្រូវ​ការ៕

Image may be NSFW.
Clik here to view.
យុវជន​ចូល​រួម​ប្រារព្ធ​ទិវា​អន្តរជាតិ​សម្រាប់​យុវជន​លើក​ទី​១៧នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>