Image may be NSFW.
Clik here to view.
ដោយ ជិន ជេដ្ឋា RFA 2016-05-06
ពលរដ្ឋនៅតាមឃុំមួយចំនួននៃស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បារម្ភបាត់បង់ដីធ្លី និងផ្លូវធ្លាប់ឆ្លងកាត់ដោយសារគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រស្ទឹងអាចាង របស់ក្រុមហ៊ុន ស៊ីណូហាយដ្រូ (Sinohydro)។ ក្រុមពលរដ្ឋ និងអាជ្ញាធរឃុំពពេល ថាក្រុមហ៊ុនបានដាក់គ្រឿងចក្រឈូសឆាយរៀបចំធ្វើប្រឡាយមេដោយមិនទាន់មានការឯកភាពគ្នាទាំងស្រុងពីប្រជាពលរដ្ឋ។
ក្រុមពលរដ្ឋ និងជំទប់ទី២ ឃុំពពេល ឲ្យដឹងនៅថ្ងៃទី៦ ខែឧសភា ថា ក្រុមហ៊ុនបានដកគ្រឿងចក្រពីរគ្រឿង និងឡានបែនមួយចំនួនទៀតចេញពីចំណុចភូមិសាលាឃុំ នៃឃុំពពេល បណ្ដោះអាសន្នសិន បន្ទាប់ពីមានប្រតិកម្មពីពលរដ្ឋប្រមាណ ២០នាក់។ អ្នករងផលប៉ះពាល់ពីគម្រោងនៅចំណុចនេះចំនួន ១១គ្រួសារ ចង់ឲ្យក្រុមហ៊ុនផ្ដល់សំណងសមរម្យ ឬដោះដូរដីធ្លីចេញពីតំបន់អភិវឌ្ឍន៍ធារាសាស្ត្រនេះ។
ជំទប់ទី២ ឃុំពពេល និងជាអ្នករងគ្រោះពីការអភិវឌ្ឍប៉ះលើដីស្រែទំហំ ៥០០ម៉ែត្រការ៉េគឺលោក ង៉ែត សារៀម ថ្លែងថា ក្រុមហ៊ុនធ្លាប់ប្រាប់ពីការផ្ដល់សំណងលើដីប៉ះពាល់ក្នុង ១ម៉ែត្រការ៉េចំនួន ២ពាន់រៀល ខណៈពលរដ្ឋចង់បានសំណងក្នុងមួយម៉ែត្រការ៉េ ៣ដុល្លារ ឬស្មើនឹង ១២.០០០រៀល។ លោកថា ពលរដ្ឋភាគច្រើនចង់បានសំណងសមរម្យ ឬដោះដូរដីចេញពីតំបន់អភិវឌ្ឍន៍តាមគោលការណ៍អន្តរក្រសួង៖ «ដីហ្នឹងវាជាដីលក្ខណៈដីភូមិដីស្រែផង ហើយមិនទាន់បានព្រមព្រៀងគ្នាផងគាត់ទៅឈូសអ៊ីចឹងទៅណា ប៉ុន្តែមិនទាន់ជាទ្រង់ទ្រាយធំទេ គ្រាន់តែថាឈូសមានលំនាំអ៊ីចឹងទៅ»។
ចំណែកតំណាងពលរដ្ឋម្នាក់នៅឃុំពេជ្រចង្វា ឲ្យដឹងថា ផ្លូវគ្រោះក្រហម ២ខ្សែនៅភូមិល្វា និងមួយខ្សែទៀតនៅភូមិតាំងធ្នឹម ត្រូវគ្រឿងចក្រកាយផ្ដាច់ជាង ៦ខែហើយ ប៉ុន្តែមិនបានធ្វើស្ពានជំនួសវិញទេ។
ប្រធានសហគមន៍ព្រៃឈើឃុំពេជ្រចង្វា លោកស្រី យិន ប៉ិច មានប្រសាសន៍ថា អ្នកភូមិទាំងពីរត្រូវធ្វើដំណើរតាមផ្លូវវាងឆ្ងាយ និងលំបាកនៅពេលចេញពីភូមិទៅផ្សារ ឬមន្ទីរពេទ្យក្នុងករណីឈឺថ្កាត់យប់ព្រលប់។ លោកស្រីស្នើឲ្យក្រុមហ៊ុន ឬអាជ្ញាធរពាក់ព័ន្ធដោះស្រាយបញ្ហានេះជូនពលរដ្ឋ៖ «ប្រជាពលរដ្ឋមានការលំបាក ដោយសារធ្លាប់ឆ្លងកាត់បែរជាវាងទៅឆ្ងាយ ដូចថា ត្រូវមកមន្ទីរពេទ្យ។ ដល់ពេលធ្វើប្រឡាយហ្នឹងទៅ គាត់ត្រូវវាង (កន្លែងកាយផ្ដាច់ផ្លូវ) ប្រហែលជាង ១គីឡូម៉ែត្រ»។
វិទ្យុអាស៊ីសេរី មិនអាចរកប្រភពទាក់ទងតំណាងក្រុមហ៊ុន ស៊ីណូហាយដ្រូ ដើម្បីបំភ្លឺជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី៦ ខែឧសភា ខណៈអភិបាលស្រុកបរិបូរណ៍ លោក ឃួន សៅរុំ ចុចបិទទូរស័ព្ទនៅពេលវិទ្យុអាស៊ីសេរី ទូរស័ព្ទចូល។ យ៉ាងណាអភិបាលរងខេត្តកំពង់ឆ្នាំង លោក ចេង ញ៉ាន់ ធ្លាប់បដិសេធមិនអត្ថាធិប្បាយលម្អិតលើរឿងនេះទេ ដោយប្រាប់ថា គម្រោងនេះគឺជាគម្រោងថ្នាក់ជាតិ។
អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា ថាលោកមិនទាន់ទទួលបានព័ត៌មានទាក់ទងនឹងក្រុមពលរដ្ឋប្រតិកម្មចំពោះសកម្មភាពការងាររបស់ក្រុមហ៊ុននេះទេ ប៉ុន្តែជាទូទៅពេលមានការតវ៉ាពីពលរដ្ឋ ក្រុមហ៊ុនផ្អាកការងារនៅចំណុចនោះរង់ចាំការដោះស្រាយ ហើយទៅអនុវត្តនៅកន្លែងផ្សេងដែលគ្មានបញ្ហា។
លោកថា នៅសល់ពលរដ្ឋប្រមាណ ២០គ្រួសារប៉ុណ្ណោះដែលមិនទាន់ទទួលបានការដោះស្រាយពីគម្រោង ហើយអន្តរក្រសួងដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានកំពុងធ្វើការងារនេះ៖ «និយាយជារួមទៅទាល់តែមានការឯកភាពគ្នា ហើយគណៈកម្មការអន្តរក្រសួងកំពុងបន្តយន្តការរបស់ខ្លួនដើម្បីដោះស្រាយបញ្ចប់»។
ចំពោះស្ពាន ឬផ្លូវឆ្លងកាត់ប្រឡាយមេពីតាមភូមិឋាននោះលោក ចាន់ យុត្ថា បញ្ជាក់ថា ក្រុមហ៊ុននឹងធ្វើស្ពានឆ្លងកាត់ប្រឡាយ ប៉ុន្តែនៅក្នុងដំណាក់កាលអនុវត្តការងារមិនទាន់ចប់ គួរមានអធ្យាស្រ័យខ្ពស់ពីប្រជាពលរដ្ឋ ព្រោះគោលបំណងនៃការអភិវឌ្ឍនេះដើម្បីប្រយោជន៍អ្នកភូមិទាំងអស់គ្នា។
ក្រុមហ៊ុនចិន ស៊ីណូហាយដ្រូ គ្រោងប្រើរយៈពេល ៣ឆ្នាំ គឺចាប់ឆ្នាំ២០១៥ ដើម្បីធ្វើប្រឡាយមេមួយខ្សែប្រវែងជិត ១៩.៥៩គីឡូម៉ែត្រ ចេញពីចំណុចស្ទឹងអាចាង នៃឃុំពេជ្រចង្វា រហូតដល់ប៉ែកខាងក្រោមផ្លូវជាតិលេខ៥ នៃឃុំមេលំ ស្រុកបរិបូរណ៍។ ប្រឡាយមេនេះមានទំហំទទឹង ២៦ម៉ែត្រ និងជម្រៅប្រហែល ៥ម៉ែត្រ។ គម្រោងនឹងស្ថាបនាប្រឡាយរងចំនួន ១០ខ្សែទៀត ដើម្បីបែងចែកទឹកស្រោចស្រពផ្ទៃដីកសិកម្ម ១០.៣០០ហិកតារនៅស្រុកទឹកផុស និងស្រុកបរិបូរណ៍៕