Quantcast
Viewing all articles
Browse latest Browse all 40045

មនុស្ស​ជាង​៤​ពាន់​នាក់​ជិះកង់​ធ្វើ​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​បម្រែបម្រួល​អាកាសធាតុ

Image may be NSFW.
Clik here to view.
ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​ប្រទេស​កម្ពុជា លោក ច្សច អេដហ្គា (George EDGAR) [ពាក់​អាវ​ស​កណ្ដាល] និង​ពលរដ្ឋ​ដទៃ​ទៀត ចូល​រួម​ជិះកង់​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Um Raingsy



ដោយ អ៊ុំ រង្សី RFA 2016-05-07

មនុស្ស​ប្រមាណ​ជាង ៤.០០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​ឧសភា នាំ​គ្នា​ជិះ​កង់​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​បម្រែបម្រួល​អាកាសធាតុ ក្នុង​ឱកាស​ប្រារព្ធ​ទិវា​អឺរ៉ុប (European Day) ដែល​មាន​ឈ្មោះ​ថា "អឺរ៉ុប​លើក​កម្ពស់​ការ​ជិះកង់"ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា Europe on a bicycle។

​មនុស្ស​ជាង ៤.០០០​នាក់ ដែល​ចូលរួម​ព្រឹត្តិការណ៍​ជិះ​កង់​ប្រយុទ្ធ​ប្រឆាំង​នឹង​បម្រែបម្រួល​អាកាសធាតុ​នេះ បាន​ចាប់​ផ្តើម​ចេញ​ដំណើរ​ពី​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក  រួច​ឆ្ពោះ​ទៅ​កាន់​បណ្ដា​ស្ថានទូត​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា ដើម្បី​បំផុស​ពី​សកម្មភាព​រួមគ្នា​ការពារ​ផែនដី។

​ព្រឹត្តិការណ៍​ជិះ​កង់​ធ្វើ​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​បម្រែបម្រួល​អាកាសធាតុ​នេះ​ដែរ មាន​ការ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល សហភាព​អឺរ៉ុប កណ្ដារ​ស្ថានទូត​នៃ​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប សង្គម​ស៊ីវិល មន្ត្រី​រាជការ និង​សិស្ស​និស្សិត។

​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​ប្រទេស​កម្ពុជា លោក ច្សច អេដហ្គា (George EDGAR) ឲ្យ​ដឹង​ថា បញ្ហា​អាកាសធាតុ​ឡើង​កម្ដៅ ឬ​ក៏​គ្រោះ​រាំង​ស្ងួត​កំពុង​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ដល់​ពិភពលោក ក៏​ដូចជា​កម្ពុជា។ លោក​បញ្ជាក់​ថា ព្រឹត្តិការណ៍​ប្រារព្ធ​ឡើង​នៅ​ក្រោម​ប្រធានបទ "សហភាព​អឺរ៉ុប​និង​កម្ពុជា​រួម​គ្នា​ដើម្បី​ផែន​ដី” តាម​រយៈ​ការ​ជិះ​កង់​មាន​គោលបំណង​ដើម្បី​បង្កើន​ការ​យល់​ដឹង​អំពី​បរិស្ថាន និង​ជា​សកម្មភាព​រួមគ្នា​ការពារ​ផែនដី​ដែល​កំពុង​ជួប​បញ្ហា។

Image may be NSFW.
Clik here to view.
​ពលរដ្ឋ​ចូល​រួម​ជិះកង់​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ក្នុង​ទិវា​អឺរ៉ុប នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។ RFA/Um Raingsy

លោក​ឲ្យ​ដឹង​ថា ដោយ​មើល​ឃើញ​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​នេះ សហភាព​អឺរ៉ុប​បាន​ប្ដេជ្ញា​ជំរុញ​ឲ្យ​បណ្ដា​ប្រទេស​លើ​ពិភពលោក​ចូល​រួម​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ឲ្យ​បាន ២០% នៅ​ឆ្នាំ​២០២០ និង ៩០% នៅ​ត្រឹម​ឆ្នាំ​២០៥០។ ប៉ុន្តែ​លោក​ក៏​ជំរុញ​ឲ្យ​កម្ពុជា គួរ​តែ​រិះរក​វិធាន​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​បាន​ឆាប់រហ័ស​ដើម្បី​សម្រប​ខ្លួន​នឹង​បញ្ហា​នេះ៖ «»។

​ជា​អ្នក​ចូលរួម​កម្មវិធី​ជិះ​កង់​ធ្វើ​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​បម្រែបម្រួល​អាកាសធាតុ​នេះ​ដែរ លោក សុខ ប៊ុននី ជា​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​និស្សិត​ផង​នោះ យល់​ថា សកម្មភាព​ជិះ​កង់​នេះ​មាន​សារសំខាន់​ណាស់​សម្រាប់​ភព​ផែនដី ខណៈ​កម្ពុជា បន្ត​ជួប​គ្រោះ​រាំង​ស្ងួត​ដែល​អូស​បន្លាយ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ លោក​ថា ឥទ្ធិពល​ការ​ប្រែប្រួល​អាកាសធាតុ​ធ្វើ​ឲ្យ​ខូចខាត​ដល់​វិស័យ​សំខាន់ៗ​មួយ​ចំនួន ដូចជា​កសិកម្ម សេដ្ឋកិច្ច សុខភាព និង​អប់រំ​ជាដើម។ លោក​ជំរុញ​ឲ្យ​ពលរដ្ឋ​ទាំង​អស់​រួម​គ្នា​កាត់​បន្ថយ​បញ្ហា​នេះ៖ «»។

​ថ្លែង​ក្នុង​ព្រឹត្តិការ​ជិះ​កង់​នេះ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន មាន​ប្រសាសន៍​ថា ទិវា​អឺរ៉ុប​លើក​កម្ពស់​ការ​ជិះ​កង់​នេះ គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​ភព​ផែនដី ព្រោះ​ការ​ជិះ​កង់​គឺ​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ដ៏​ល្អ​គ្មាន​ផ្សែង ខណៈ​ពិភពលោក​កំពុង​ឡើង​កម្ដៅ៖ «»។

សហភាព​អឺរ៉ុប​អះអាង​ថា នេះ​ជា​ឆ្នាំ​ទី​៤ នៃ​ព្រឹត្តិការណ៍​ជិះ​កង់​ធ្វើ​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​បម្រែបម្រួល​អាកាសធាតុ​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​អឺរ៉ុប ដែល​មាន​ឈ្មោះ​ថា "អឺរ៉ុប​លើក​កម្ពស់​ការ​ជិះ​កង់"។ នា​ឱកាស​នោះ​ដែរ សហភាព​អឺរ៉ុប ប្ដេជ្ញា​ចិត្ត​គាំទ្រ​ដល់​ប្រទេស​កម្ពុជា ក្នុង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​របស់​ខ្លួន និង​ដើម្បី​សម្រប​ខ្លួន​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>