Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

តុលាការ​បង្គាប់​ឲ្យ​លោក អះម៉ាត់ យ៉ះយ៉ា សង​ជំងឺ​ចិត្ត​​​លោក អូស្មាន ហាស្សាន់ ១០០​លាន​រៀល

$
0
0
រដ្ឋលេខាធិការ​ក្រ​សួង​សង្គមកិច្ច លោក អះម៉ាត់ យ៉ះយ៉ា មក​ចូល​រួម​ស្ដាប់​ការ​ប្រកាស​សាលក្រម​​នា​​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Yang Chandara

ដោយ យ៉ង ចាន់តារា RFA 2016-08-15

សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែ​សីហា ប្រកាស​សាលក្រម​បង្គាប់​ឲ្យ​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច លោក អះម៉ាត់ យ៉ះយ៉ា សង​ជំងឺ​ចិត្ត​ឲ្យ​លោក អូស្មាន ហាស្សាន់ ចំនួន ១០០​លាន​រៀល និង​បង់​ចូល​រដ្ឋ ៥​លាន​រៀល។

រដ្ឋលេខាធិការ​ក្រសួង​ការងារ លោក អូស្មាន ហាស្សាន់ ប្ដឹង​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច លោក អះម៉ាត់ យ៉ះយ៉ា ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​លើ​គម្រោង​ធ្វើ​ផ្លូវ​កាត់​បរិវេណ​វិហារ​បឹងកក់ ចូល​កាន់​ក្រុមហ៊ុន​ស៊ូកាគូ (Shukaku) ដែល​មាន​ការ​គាំទ្រ​ពី​លោក អូស្មាន ហាស្សាន់។

សាលា​រាជធានី​ភ្នំពេញ ចង់​ច្រៀក​ធ្វើ​ផ្លូវ​ចេញ​ពី​ផ្លូវ​ព្រះមុនីវង្ស ឆ្លង​កាត់​ដី​បរិវេណ​វិហារ​បឹងកក់ ទម្លុះ​ចូល​ទៅ​ក្រុមហ៊ុន​ស៊ូកាគូ។ ក៏​ប៉ុន្តែ​គម្រោង​សាងសង់​នេះ ត្រូវ​បាន​សាសនិក​ឥស្លាម​ជា​ច្រើន​ជំទាស់ ដោយ​លើក​ហេតុផល​​ថា ការ​ធ្វើ​ផ្លូវ​កាត់​ក្នុង​របង​វិហារ ជា​ទី​កន្លែង​គោរព​ប្រតិបត្តិ​សាសនា​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​គោរព​ប្រតិបត្តិ​សាសនា។
សូម​រង់ចាំ​អាននិង​ស្ដាប់​ព័ត៌មាន​បន្ថែម​ក្នុង​កម្មវិធី​ផ្សាយ​របស់​អាស៊ីសេរី...

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>