Image may be NSFW.
Clik here to view.
ដោយ យាង សុជាមេត្តា RFA 2016-08-15
សាលាដំបូងរាជធានីភ្នំពេញ កោះហៅមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) មួយរូបទៀតចូលសាកសួរពាក់ព័ន្ធនឹងសំណុំរឿងអាស្រូវស្នេហារបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ជាមួយអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ដែលគេចោទថាជាស្រីកំណាន់របស់លោក កឹម សុខា នោះ។
មន្ត្រីនៃសមាគមការពារសិទ្ធិមនុស្សអាដហុក ដែលត្រូវបានតុលាការកោះហៅ គឺអ្នកស្រី ឆន សុគន្ធា ជាប្រធានផ្នែកស្ត្រីប្រចាំសមាគមអាដហុក។ អ្នកស្រីត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ ឲ្យចូលខ្លួនជាសាក្សី ដើម្បីសាកសួរនៅព្រឹកថ្ងៃទី២៤ សីហា។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់សមាគមអាដហុក លោក ស៊ឹង សែនករុណា ឲ្យអាស៊ីសេរី ដឹងនៅថ្ងៃទី១៥ សីហា ថា អ្នកស្រី ឆន សុគន្ធា នឹងចូលខ្លួនតាមការកោះហៅរបស់តុលាការ។ លោកបញ្ជាក់ថា អ្នកស្រី ឆន សុគន្ធា មិនមានការព្រួយបារម្ភអ្វីឡើយ៖ «ខ្ញុំគិតថាដោយសារតែសមាគមអាដហុក យើងក៏ធ្វើការទៅលើការងារផ្នែកសិទ្ធិមនុស្ស និងច្បាប់អ៊ីចឹងដែរ យើងយល់ពីដំណើរការនីតិវិធីផ្លូវច្បាប់ ក្នុងដំណាក់កាលចៅក្រមស៊ើបសួរ តែងតែមាននីតិវិធីក្នុងការកោះហៅអ្នកពាក់ព័ន្ធ ឬសាក្សី ដើម្បីរកភស្តុតាងទាំងខាងដោះបន្ទុក និងដាក់បន្ទុក។ អ៊ីចឹងអាដហុក យល់ពីដំណើរការរបស់តុលាការ។ ដូច្នេះហើយវាមិនមានអ្វីប្លែកនោះទេចំពោះនីតិវិធីហ្នឹង»។
អ្នកស្រី ឆន សុគន្ធា គឺជាមន្ត្រីសមាគមអាដហុក ទីពីរហើយដែលត្រូវបានតុលាការកោះហៅជាសាក្សីក្នុងសំណុំរឿងអាស្រូវស្នេហាលោក កឹម សុខា។ កាលពីខែកក្កដា តុលាការក្រុងភ្នំពេញក៏បានកោះហៅមន្ត្រីសមាគមអាដហុកប្រចាំខេត្តព្រៃវែង អ្នកស្រី អ៊ាង គឹមលី ចូលខ្លួនជាសាក្សី ដើម្បីសាកសួរពាក់ព័ន្ធសំណុំរឿងដូចគ្នានេះដែរ។ ដោយឡែកមន្ត្រីការពារសិទ្ធិមនុស្សសមាគមអាដហុក ចំនួន ៤នាក់ផ្សេងទៀត ត្រូវបានតុលាការឃុំខ្លួនដោយចោទប្រកាន់ពីបទសូកប៉ាន់សាក្សីតាមបណ្ដឹងរបស់អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ៕