រសៀលថ្ងៃ១៥សីហា២០១៦នេះ ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យឯកជន ( រួមផែត ) នៃខេត្តសុរីន្ទប្រទេសថៃដែលមានគុណភាពស្តង់ដាអន្តរជាតិ( ISO.9002 ) បានសម្រេចមិនអាចវះកាត់បានទេដោយសារជំងឺរីករាលដាលធ្ងន់ធ្ងរជាប្រភេទមហារីកដែលមិនអាចវះកាត់បាន ។
កាលពីខែមករា ខែគុម្ភៈ២០១៦កន្លងទៅ អ្នកស្រី ដាលីន បានទទួលការពិនិត្យរោគវិនិច្ឆ័យពីក្រុមគ្រូពេទ្យរដ្ឋនៃខេត្តសុរីន្ទម្តងរួចមកហើយដោយពេទ្យបានឲ្យអនុសាសន៍ចំនួន២ ទី១.វះកាត់ ត្រូវអស់ទឹកប្រាក់១១មុឺនបាត ទី២.យកថ្នាំទៅលេប ក្នុង១ខែអស់ជាង300$
តែដោយសាតែអ្នកស្រីក្រីក្រគ្មានលទ្ធភាពព្យាបាលទើបមិនបានទទួលយកអនុសាសន៍ទាំងពីរចំនុចពីលោកគ្រូពេទ្យនោះទេ ។
រយៈពេលជាង៦ខែកន្លងទៅជំងឺកាន់តែធ្ងន់ធ្ងរទៅៗ ឥឡូវដោយសារការអំពាវរបស់ព្រះតេជគុណ លួន សុវ៉ាត ព្រះតេជគុណ ថាច់ ហាសំអាង និងលោក ពេជ្យ សុវណ្ណ ដល់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេសឲ្យជួយសង្គ្រោះអាយុជីវិតអ្នកស្រី ដល់ពេលយើងបានការផ្តល់ជំនួយពីសប្បុរសជននានាទាំងក្នុងនិងក្រៅប្រទេសបានថវិកាជិត6000$ហើយបែជាជំងឺត្រូវហួសពេលនៃការវះកាត់និងព្យាបាលទៅវិញ ។ អ្នកស្រី ដាលីន បានតក់ស្លុតយ៉ាងខ្លាំងបន្ទាប់ពីលោកគ្រូពេទ្យថាមិនអាចវះកាត់បានទៀតទេ ហើយអ្នកស្រីបានយំ និងសួរពេទ្យវិញថា តើមានវិធីណាដើម្បីព្យាបាលជាសះស្បើយបានទេ ? គ្រូពេទ្យមិននិយាយទេ គ្រាន់តែប្រាប់ថា ឈឺអីលេបថ្នាំនោះទៅ ។ ឥឡូវនេះអ្នកស្រី ដាលីន បានចេញពីមន្ទីរពេទ្យ រួមផែត ហើយនិងបានទៅជួបគ្រូពេទ្យរដ្ឋនៃខេត្តសុរីន្ទដែលពិនិត្យកាលពីលើកមុនវិញម្តង ហើយពេទ្យរដ្ឋក៏និយាយថា មិនអាចវះកាត់បានផងដែរ ។ អ្នលស្រី បានសម្រេចជ្រើសរើសយកការលេបថ្នាំដែលចេញថ្នាំដោយគ្រូពេទ្យរដ្ឋនៃខេត្តសុរីន្ទឲ្យទៅដេកលេបនិងព្យាបាលដោយខ្លួនឯងគឺ ក្នុង១ខែទៅទទួលយកថ្នាំម្តង ដោយតម្លៃថ្នាំលេបក្នុង១ខែអស់370$ហើយអ្នកស្រីក៏ព្យាបាលដោយផឹកថ្នាំខ្មែរបន្តទៀតផងដែរ ។ #ការពារប្រសើរជាងព្យាបាល #រោគស្ត្រី #មហារីក