Image may be NSFW.
Clik here to view.
ឡាយ សាមាន ភ្នំពេញប៉ុស្តិ៍ Tue, 16 August 2016
ភ្នំពេញៈ សកម្មជនដីធ្លីនៅបុរីកីឡា ៤ នាក់ត្រូវបានអាជ្ញាធរខណ្ឌ៧មករាឃាត់ខ្លួនកាលពីព្រឹកម្សិលមិញខណៈពួកគេបន្តធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅនាសប្តាហ៍ទី ១៥ ស្របពេលដែលមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមួយចំនួនបង្ហាញជំហរចូលរួមស្លៀកខ្មៅជាលើកដំបូងដើម្បីទាមទារឱ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស និងសកម្មជននយោបាយដែលកំពុងជាប់ពន្ធនាគារ។
ចំណែកអ្នកស្រី ទេព វន្នី ដែលធ្លាប់ទទួលពានរង្វាន់ស្ត្រីភាពជាមេដឹកនាំពិភពលោក និងសកម្មជនដីធ្លីបឹងកក់ម្នាក់ទៀតត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅវេលាម៉ោងជិត ៧ យប់ខណៈកំពុងប្រារព្ធថ្ងៃចន្ទពណ៌ខ្មៅ។
អ្នកចូលរួមធើ្វយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅដែលត្រូវបានឃាត់ខ្លួននៅសាលាខណ្ឌ៧មករារួមមានអ្នកស្រី ស ស៊ន,ភោគ សុភីន,ណាត ស្រីណាក់ និងលោក នូ សាត ដែលជាសកម្មជនដីធ្លីនៅបុរីកីឡា។ ពួកគេត្រូវបានឃាត់ខ្លួននៅវេលាប្រមាណម៉ោង ៨ ព្រឹកនៅសហគមន៍បុរីកីឡាខណៈកំពុងប្រមូលផ្តុំតែបានដោះលែងវិញនៅម៉ោង ៥ និង ១០ នាទីល្ងាច។ អ្នករងគ្រោះនៅបុរីកីឡាអ្នកស្រី ភាគ ភីន ដែលត្រូវបានឃាត់ខ្លួនបានប្រាប់ភ្នំពេញប៉ុស្តិ៍ថាមិនគួរណាសមត្ថកិច្ចប្រើហិង្សាដាក់គាត់នៅពេលធ្វើយុទ្ធនាការនេះសោះ។
Image may be NSFW.
Clik here to view.
អ្នកស្រីថា៖ «គ្រាន់តែលើកបដាភ្លាមទើបតែស្រែកបានមួយម៉ាត់ឱ្យដោះលែងមន្ត្រីសិទ្ធិមនុស្សស្រាប់តែកម្លាំងមកភ្លាមហើយហែកបដា និងឆក់យកទង់ជាតិជាពិសេសចាប់អូសខ្ញុំពីអគារទី ៩ ដល់អគារទី ២ បន្ទាប់មកចាប់ដាក់ឡានហើយត្រូវរបួសជាំដៃដល់ពេលចុះពីលើឡានគេចាប់បោចសក់ខ្ញុំបម្រុងទះកំផ្លៀងទៀត»។
បើតាមអ្នកស្រីថាអធិការខណ្ឌ៧មករាតម្រូវឱ្យពួកគាត់ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះបើពុំនោះទេនឹងជាប់ពន្ធនាគារ។
អ្នកស្រីបញ្ជាក់ថា៖ «គេឱ្យខ្ញុំផ្តិតម្រាមដៃទាំង ១០ ឱ្យឈប់ធ្វើថ្ងៃចន្ទពណ៌ខ្មៅថ្ងៃក្រោយបើធ្វើទៀតនឹងប្រមូលសំណុំរឿងដែលផ្តិតមេដៃទាំងបីខណ្ឌដោយសរុបសាច់រឿងក្នុងមួយខណ្ឌជាប់ពន្ធនាគារ ៦ ខែអ៊ីចឹង ៣ ខណ្ឌខ្ញុំនឹងជាប់ទោស ១៨ ខែហើយ និងពិន័យជាប្រាក់ប្រមាណ ១០ លានរៀលទៀត»។
ទាក់ទងនឹងការដាក់បម្រាមនេះអ្នកស្រីថានឹងប្រជុំជាមួយសកម្មជនដទៃទៀតថានឹងធ្វើឬក៏មិនធ្វើនៅសប្តាហ៍ក្រោយៗទៀត។
តំណាងអ្នកមានជម្លោះដីធ្លីនៅថ្មគោលអ្នកស្រី ច្រាយ នីម ដែលប្រមូលគ្នាប្រមាណ ១០ នាក់ស្រែកនៅមុខសាលាខណ្ឌ៧មករាឱ្យដោះលែងសកម្មជនទាំង ៤ នាក់បានចាត់ទុកការឃាត់ខ្លួននេះជាការគំរាមកំហែងដល់ពួកគាត់។
អ្នកស្រីថា៖ «គេតែងតែយកពន្ធនាគារមកគំរាមតែយើងនៅតែធ្វើយុទ្ធនាការនេះបើមិនដូច្នេះទេគឺពួកយើងបាត់បង់សិទ្ធិសេរីភាពក្នុងការសម្តែងមតិទាំងអស់គ្នា»។
ចំណែកអ្នកស្រី ទេព វន្នី និង បូវ សោភា ត្រូវបានអាជ្ញាធរចាប់បញ្ជូនទៅខណ្ឌដូនពេញនៅវេលាម៉ោង ៦ និង ៤០ នាទីល្ងាចស្របពេលពួកគេកំពុងធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅជារៀងរាល់សប្តាហ៍។ នេះបើតាមការអះអាងរបស់លោកយាយ ង៉ែត ឃុន។ លោកយាយបន្តថា៖ «គ្នាវាច្រើនដែរជាង ៥០ នាក់វាចាប់អូសទាញគាត់ទៅយើងទៅជួយឃាត់ដែរតែជួយអត់បានព្រោះគ្នាវាច្រើនពេកពេលយើងរត់ទៅជួយវាធាក់យើងទៀត»។
អភិបាលរងសាលារាជធានីភ្នំពេញលោក ឃួង ស្រេង ប្រាប់ភ្នំពេញប៉ុស្តិ៍ថាការឃាត់ខ្លួនសកម្មជនទាំងនោះដោយសារពួកគេធ្វើផ្ទុយពីបម្រាមរបស់រដ្ឋាភិបាល។
លោកថា៖ «ឱ្យតែធ្វើខុសសណ្តាប់ធ្នាប់គឺឃាត់ខ្លួនហើយខុសបម្រាមការហាមឃាត់របស់សាលារាជធានីភ្នំពេញរបស់ក្រសួងមហាផ្ទៃ និងបម្រាមរដ្ឋាភិបាលក៏មានគាត់ទៅធ្វើស្រេចតែចិត្តម៉េចស្រុកមានច្បាប់ហើយបានណែនាំម្តងពីរដងហើយនៅតែមិនព្រមស្តាប់អ៊ីចឹងគេឃាត់ហើយ»។
ប្រធានបចេ្ចកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូលោក អំ សំអាត យល់ថាកិច្ចសន្យាដែលមន្ត្រីមូលដ្ឋានបង្ខំឱ្យអ្នករងគ្រោះដីធ្លីបញ្ឈប់សកម្មភាពយុទ្ធនាការស្លៀកខ្មៅកន្លងមកគឺពុំមានប្រសិទ្ធភាពនោះទេ។
លោកថា៖ «កិច្ចសន្យានោះមិនមានសុពលភាពផ្លូវច្បាប់ហើយបានប៉ះពាល់សិទ្ធិសេរីភាពគេវាជារឿងធម្មតាមិនអាចយកកិច្ចសន្យាហ្នឹងមកធ្វើជាបទល្មើសព្រហ្មទណ្ឌហើយគាត់ក៏មិនទៅប្រកបព្យសនៈកម្មប៉ះពាល់ដល់សណ្តាប់ធ្នាប់ ឬក៏បង្កើតជាបទល្មើសនៅឡើយទេ»។
លោកសង្កត់ធ្ងន់ថាវិធានការនេះជាការបំបិទសិទ្ធិសេរីភាពពលរដ្ឋដែលមិនមែនជាដំណោះស្រាយសមស្របឡើយ។
លោកថា៖ «វាគ្រាន់តែវិធីមួយដើម្បីទប់ស្កាត់ប្រជាពលរដ្ឋរឹតត្បិតសេរីភាពពលរដ្ឋមួយពេលៗផ្ទុយទៅវិញទង្វើទាំងអស់នេះនឹងធ្វើឱ្យពលរដ្ឋកាន់តែខឹងនឹងអាជ្ញាធរទៅវិញទេ»។
ជារឿយៗឱ្យតែសកម្មជនដីធ្លីធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅដើរហែរក្បួនតាមដងផ្លូវដើម្បីជំរុញឱ្យរដ្ឋាភិបាលដោះលែងមន្ត្រីសិទ្ធិមនុស្សត្រូវបានអាជ្ញាធរខណ្ឌឃាត់ខ្លួន និងបង្ខំឱ្យបញ្ឈប់ធ្វើសកម្មភាពទាំងនេះបើពុំនោះទេប្រឈមនឹងមុខច្បាប់។
ទាក់ទងនឹងយុទ្ធនាការនេះតំណាងរាស្ត្របក្សប្រឆាំងលោក អេង ឆៃអ៊ាង បានសរសេរនៅលើហ្វេសប៊ុករបស់លោកជាលើកដំបូងថា «រៀងរាល់ថ្ងៃចន្ទពួកយើងគាំទ្រនឹងចូលរួមយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅដើម្បីទាមទារឲ្យមានការដោះលែងអ្នកទោសមនសិការព្រមទាំងឲ្យមានការទម្លាក់ចោលការចោទប្រកាន់លើសកម្មជនគណបក្សនយោបាយ និងសកម្មជនសិទ្ធិមនុស្ស»។
ចំណែកសមាជិកគណបក្សសង្គ្រោះជាតិលោក មុត ចន្ថា បានសរសេរនៅលើហ្វេសប៊ុករបស់លោកដែរថា «យើងនៅតែទាមទារឲ្យដោះលែងអ្នកទោសមនសិការទាំងអស់ដែលកំពុងជាប់ឃុំឃាំងនៅពន្ធនាគារអាវពណ៌ខ្មៅមិនមែនតំណាងឲ្យភាពខុសច្បាប់នោះទេល្គឹកណាពាក់អាវខ្មៅទៅប្រព្រឹត្តបទល្មើសប្រឆាំងនឹងច្បាប់រដ្ឋជាធរមាន»។
បើទោះជាមន្ត្រីជាន់ខ្ពស់មួយចំនួនបានចូលរួមស្លៀកខ្មៅនៅថ្ងៃចន្ទក្តីតែលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានគូសបញ្ជាក់ថាទាំងនោះគឺជាសកម្មភាពរបស់បុគ្គល ឬការបញ្ចេញមតិរបស់ថ្នាក់ដឹកនាំម្នាក់ៗមិនមែនជាការគោលការណ៍របស់គណបក្សនោះទេ។
លោកថា៖«មកទល់ពេលនេះគឺគណបក្សសង្គ្រោះជាតិមិនមានផែនការរៀបចំជាយន្តការដើម្បីសម្តែងមតិតាមរយៈការពាក់ខោអាវខ្មៅតាមទីធ្លាសាធារណៈទេដូច្នេះខ្ញុំសូមបញ្ជាក់ទៅរាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចកុំឱ្យមានការបារម្ភ»។
តែលោកថាបក្សសង្គ្រោះជាតិនៅតែគាំទ្រមតិរបស់ពួកគេ៕