Image may be NSFW.
Clik here to view.
ដោយ សុ ជីវី RFA 2016-08-16
រដ្ឋាភិបាលសម្រេចឲ្យអ្នកលក់ដូរតាមផ្សារមានសិទ្ធិកាន់កាប់ ប្រើប្រាស់ អាស្រ័យផល និងផ្ទេរទៅឲ្យកូនចៅ ឬអ្នកដទៃបានចំពោះតូប រាន ស្តង់ និងកន្លែងលក់ដូរដទៃទៀតនៅក្នុងផ្សារ បើទោះបីជាពុំមានកម្មសិទ្ធិផ្ដល់ឲ្យក៏ដោយ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា នេះជាយុទ្ធសាស្ត្រពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង។
សង្គមស៊ីវិលសាទរចំពោះចំណាត់ការនេះ ថែមទាំងចង់ឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់រឹតបន្តឹងបញ្ហាមួយចំនួន ដូចជាការទារភាស៊ី និងតម្លៃឈ្នួលផ្សេងៗទៀតដែលតែងត្រូវគេទារលើសពីច្បាប់កំណត់។
សារាចរស្ដីពីការគ្រប់គ្រងផ្សារនៅទូទាំងប្រទេស ចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា សេចក្ដីសម្រេចរបស់លោកនៅពេលនេះ គឺដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
បន្ថែមលើនេះ លោក ហ៊ុន សែន បានសរសេរនៅក្នុងទំព័រទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) របស់លោក កាលពីល្ងាចថ្ងៃទី១៥ ខែសីហា ជាថ្ងៃដែលសារាចរស្ដីពីការគ្រប់គ្រងផ្សារត្រូវបានផ្សព្វផ្សាយជាសាធារណៈថា នេះជាការឆ្លើយតបតាមតម្រូវការរបស់អាជីវករ ក្រោយលោកបានចុះពិនិត្យស្ថានភាពពលរដ្ឋ និងទទួលបានសំណើសុំពន្យារអាណត្តិកាន់កាប់តូបឲ្យបានច្រើនឆ្នាំជាងមុន។
លោក ហ៊ុន សែន បន្តថា នេះក៏ជាយុទ្ធសាស្ត្រការពារប្រយោជន៍ពលរដ្ឋ និងទប់ទល់នឹងពួកអាក្រក់ ដែលបោកប្រាស់ក្រុមអាជីវករ។ បើទោះបីជាយ៉ាងណា លោកនាយករដ្ឋមន្ត្រីពុំបានបញ្ជាក់ថា ក្រុមនោះជាអ្នកណាឡើយ។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ មានប្រសាសន៍ថា ការសម្រេចរបស់រដ្ឋាភិបាលអាចជួយកាត់បន្ថយបញ្ហាមួយចំនួនក្នុងការគ្រប់គ្រងផ្សារ៖ «បើសិនជាយន្តការនេះត្រូវបានរៀបចំឡើង ហើយដោះស្រាយ វាអាចផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ជាពិសេសគឺអាជីវករគ្នាឯងហ្នឹងដែរ។ សិទ្ធិមួយចំនួនក្នុងការគ្រប់គ្រងតូបនានាក្នុងផ្សារដែលកន្លងមក ឃើញថាមានការគ្រប់គ្រងហ្នឹងមិនមានមូលដ្ឋានអីឲ្យច្បាស់លាស់ទេ ហើយធ្វើឲ្យខាតប្រយោជន៍អាជីវករ»។
សារាចររបស់រដ្ឋាភិបាល បានបែងចែកជាបួនប្រភេទផ្សារធំៗដើម្បីគ្រប់គ្រង គឺផ្សារប្រភេទ ក ខ គ និងឃ។ ប្រភេទ ក ជាផ្សារដែលជាអំណោយរបស់រដ្ឋាភិបាល។ ប្រភេទ ខ សំដៅផ្សាររបស់រដ្ឋដែលត្រូវបានដាក់ឲ្យដេញថ្លៃជាសាធារណៈ ដើម្បីឲ្យឯកជនប្រមូលភាស៊ី។ ប្រភេទ គ ជាផ្សារដែលសង់ដោយឯកជននៅលើដីរដ្ឋ។ ចំណែកប្រភេទ ឃ គឺផ្សារដែលសាងសង់ដោយឯកជននៅលើដីដែលទិញពីរដ្ឋ។ សារាចរបញ្ជាក់ថា ក្នុងផ្សារប្រភេទ ក និង ខ រដ្ឋាភិបាលមិនកំណត់អាណត្តិលើសិទ្ធិកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផល អាជីវករអាចផ្ទេរសិទ្ធិកាន់កាប់ទៅកូនចៅ ឬអ្នកដទៃ ប៉ុន្តែផ្សារ និងទីតាំងផ្សារនៅជាកម្មសិទ្ធិរបស់រដ្ឋ។ ចំពោះប្រភេទ គ និង ឃ អាជីវករមានសិទ្ធិដូចនៅផ្សារប្រភេទ ក និង ខ បាននៅពេលណាផ្សារទាំងនោះ ត្រូវផ្ទេរមកជាទ្រព្យសម្បត្តិរដ្ឋវិញ។ សារាចរក៏បានណែនាំឲ្យអាជីវករទាំងអស់ត្រូវបន្តប្រាក់ឈ្នួល ប្រាក់ពន្ធ និងភាស៊ីទៅតាមសៀវភៅបន្ទុក។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា នៅមានបញ្ហាមួយចំនួនទៀតដែលអាចកើតឡើង ប្រសិនបើរដ្ឋាភិបាលមិនបានពង្រឹងការប្រមូលថ្លៃជួល និងប្រាក់ភាស៊ី៖ «បើនិយាយឲ្យចំទៅ វាជាអ្វីដែលធ្វើឲ្យអាជីវករឈឺចាប់។ អ្នកដែលរងផលប៉ះពាល់មុនគេ គឺអាជីវករអ្នកដែលរងផលប៉ះពាល់។ ទី២ គឺអតិថិជនដែលទៅទិញទំនិញនៅផ្សារហ្នឹង។ បើសិនជាអ្នកលក់ត្រូវបានធ្វើទុក្ខបុកម្នេញ គេទារភាស៊ីថ្លៃហួសពីសៀវភៅបន្ទុក ធ្វើឲ្យទំនិញនៅលើទីផ្សារឡើងថ្លៃ ដែលធ្វើឲ្យខាតប្រយោជន៍សាធារណជនទូទៅ»។
បើទោះជាយ៉ាងនេះក្ដី សារាចរដដែលសង្កត់ធ្ងន់ថា ពិតមែនថាអាជីវករអាចផ្ទេរការកាន់កាប់ទៅឲ្យកូនចៅ ឬអ្នកដទៃ ក៏អាជ្ញាធរពុំផ្ដល់កម្មសិទ្ធិឲ្យឡើយ ពោលគឺការកាន់កាប់ ត្រូវសុំប័ណ្ណសម្គាល់សិទ្ធិពីសាលារាជធានី ខេត្ត ក្រុង ស្រុក ឬខណ្ឌ តាមសភាពជាក់ស្ដែង៕