Image may be NSFW.
Clik here to view.
ដោយ តាំង សារ៉ាដា RFA 2016-08-16
តំណាងរាស្ត្រខ្មែរ-អូស្ត្រាលី គ្រោងជំរុញឲ្យសភាសហព័ន្ធរបស់ប្រទេសអូស្ត្រាលី ដាក់លោក ហ៊ុន សែន ក្នុងបញ្ជីស្បែកខ្មៅ និងអ្នកសមគំនិតក្នុងអំពើរំលោភសិទ្ធិមនុស្សដទៃទៀត មិនឲ្យចូលប្រទេសអូស្ត្រាលី។ ប៉ុន្តែតំណាងរាស្ត្រ និងមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចកម្ពុជា អះអាងថា កម្ពុជាមិនបារម្ភចំពោះការគំរាមនេះទេ ហើយថា រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី កំពុងមានទំនាក់ទំនងល្អ។
សមាជិកសភាខ្មែរ-អូស្ត្រាលីប្រចាំរដ្ឋវ៉ិកតូរីយ៉ា (Victoria) ពីខាងគណបក្សពលករលោក ហុង លីម គ្រោងបញ្ចុះបញ្ចូលតំណាងរាស្ត្រសហព័ន្ធពីខាងគណបក្សរបស់លោកធ្វើច្បាប់មួយដាក់ប្រមុខដឹកនាំរដ្ឋាភិបាលលោក ហ៊ុន សែន និងបក្សពួកមួយចំនួនក្នុងបញ្ជីស្បែកខ្មៅហាមមិនឲ្យចូលប្រទេសអូស្ត្រាលី។
លោកបន្តថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក ហ៊ុន សែន បានរំលោភសិទ្ធិមនុស្ស និងប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ៖ «ខ្ញុំនឹងធ្វើការសាកសួរអ្នកនយោបាយទាំងអស់ខាងគណបក្សខ្ញុំថា តើគេអាចធ្វើការដាក់ទណ្ឌកម្មដូចអ្វីដែលខ្ញុំចង់បានធ្វើយ៉ាងម៉េចទាមទារកុំឲ្យលោក ហ៊ុន សែន ចូលទៅស្រុកទាំងអស់ហ្នឹងបានដោយសារអំពើពុករលួយ»។
ឆ្លើយតបនឹងគំនិតដាក់លោក ហ៊ុន សែន និងបុគ្គលមួយចំនួនក្នុងបញ្ជីខ្មៅអូស្ត្រាលីនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានប្រតិកម្មថា រដ្ឋាភិបាលអូស្ត្រាលី នឹងមិនអាចធ្វើអ្វីៗ ទៅតាមការចង់បានរបស់លោក ហុង លីម នោះទេ ដោយសារអូស្ត្រាលី មានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលកម្ពុជា៖ «ខ្ញុំយល់ថា នេះគឺជាអធិបតេយ្យភាពរបស់ប្រទេសអូស្ត្រាលី បើគាត់យល់ឃើញថា យ៉ាងណាគឺគាត់សម្រេចយ៉ាងនោះហើយគាត់មិនអាចធ្វើតាមលោកសមាជិករដ្ឋសភានោះទេ ហើយកន្លងទៅយើងធ្លាប់មានទំនាក់ទំនងល្អជាមួយគ្នារវាងរដ្ឋាភិបាលកម្ពុជា ជាមួយរដ្ឋាភិបាលអូស្ត្រាលី។ ខ្ញុំយល់ថា រឿងអូស្ត្រាលី នេះមិនដែលវាយតម្លៃអាក្រក់ពីសម្ដេច ហ៊ុន សែន ទេ»។
កាលពីថ្ងៃទី៨ ខែសីហា លោក ហុង លីម បានហៅរបបដឹកនាំរបស់លោក ហ៊ុន សែន សព្វថ្ងៃថា ជារបបតិរច្ឆាន ក្រោយពីមានការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យកាលពីខែកក្កដា កន្លងទៅ។ ប៉ុន្មានថ្ងៃក្រោយមករដ្ឋាភិបាលកម្ពុជា បានប្រតិកម្មតបលោក ហុង លីម ជាខ្លាំង ហើយទាមទារឲ្យលោកសុំទោសជាសាធារណៈ។ មិនត្រឹមតែប៉ុណ្ណោះ ក្រសួងការបរទេសកម្ពុជា បានចាត់ទុករូបលោកថា ជាជនមិនត្រូវបានស្វាគមន៍ថែមទៀតផង។
លោក ហុង លីម បដិសេធព័ត៌មានថា លោកគ្រោងធ្វើដំណើរទៅកម្ពុជា។ លោកអះអាងថា លោកនឹងទៅកម្ពុជា លុះត្រាតែរបបតិរច្ឆានបច្ចុប្បន្ន ត្រូវបានផ្លាស់ប្ដូរ៖ «ខ្ញុំអត់មានគោលបំណងទៅទេ។ ប្រសិនបើខ្ញុំទៅនៅពេលនេះ ច្បាស់ជាគេក្រញឹបខ្ញុំហើយ ពីព្រោះគេថា មិនអោយទទួលខ្ញុំទេ ដូច្នេះខ្ញុំឯណាចង់ទៅពេលនេះ។ ខ្ញុំបាននិយាយជាសាធារណៈថា ខ្ញុំនៅតែមានចិត្តចង់ទៅស្រុកខ្ញុំវិញដដែល ប៉ុន្តែខ្ញុំមិនអាចទៅវិញនៅពេលនេះទេ ដូច្នេះខ្ញុំនឹងមានឱកាសបានទៅនៅពេលមានការផ្លាស់របបតិរច្ឆាននេះបាទ!»។
លោកបន្តថា នៅថ្ងៃសៅរ៍ ទី១៩ ខែសីហា ខាងមុខនេះ សហគមន៍ខ្មែរក្នុងរដ្ឋវ៉ិកតូរីយ៉ា នឹងបើកវេទិកាសាធារណៈមួយដើម្បីស្វែងរកលទ្ធភាពក្នុងការធ្វើសេចក្ដីសម្រេចដាក់សម្ពាធដល់កម្ពុជា ឲ្យគោរពសិទ្ធិសេរីភាពរបស់ពលរដ្ឋ និងជំរុញឲ្យរដ្ឋសភាអូស្ត្រាលី បិទទិដ្ឋាការមិនឲ្យលោក ហ៊ុន សែន និងមន្ត្រីកំពូលៗរំលោភសិទ្ធិមនុស្សនៅកម្ពុជា ចូលប្រទេសអូស្ត្រាលី បាន។ លោករំពឹងថា វេទិកានោះនឹងមានមនុស្សរាប់រយនាក់ចូលរួម៕