Image may be NSFW.
Clik here to view.
ផាក់ ស៊ាងលី ភ្នំពេញ ប៉ុស្តិ៍ Wed, 17 August 2016
កំពង់ស្ពឺ/ភ្នំពេញៈ អង្គការអភិរក្សចំនួនបីបានស្នើឲ្យក្រសួងបរិស្ថានជួយបញ្ឈប់សកម្មភាពកាប់ និងដឹកជញ្ជូនឈើអុសតាមឡានធំៗដែលដឹកចេញពីដែនជម្រកសត្វព្រៃ ភ្នំឱរ៉ាល់នៅក្នុងនោះក៏មានទាំងរថយន្តយោធាផងដែរ។
សំណើខាងលើនេះត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំមួយជាមួយនឹងក្រសួងបរិស្ថានកាលពីថ្ងៃចន្ទដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ស៊ីអាយ (CI) និងអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋដែលមានលោក ជា ហ៊ាន ជាប្រធាន។
លោក ជា ហ៊ាន បានឲ្យដឹងកាលពីម្សិលមិញថាប្រជាពលរដ្ឋជាច្រើននាក់បាននិងកំពុងតែនាំគ្នាកាប់ឈើដោយខុសច្បាប់នៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ក្នុងខេត្តកំពង់ស្ពឺ ពោធិ៍សាត់ និងកោះកុងដើម្បីយកទៅលក់ឲ្យឈ្មួញធ្វើអុសលក់នៅតាមបណ្តាខេត្តមួយចំនួនពិសេសគឺខេត្តកណ្តាលដែលសម្បូរឡដុតធ្យូង។
លោក ជា ហ៊ាន អះអាងថា៖ «ម៉ាយប់ៗយ៉ាងតិចក៏ដឹក ១០ គ្រឿងដែរគឺដឹកតាមឡានធំៗ។ ក្នុងមួយគ្រឿងៗប្រហែលជា ៣០ ម៉ែត្រគុបក៏មានដែរ។ បើមិនទប់ស្កាត់ទេព្រៃឈើនឹងត្រូវរលាយហើយវាខុសទៅនឹងច្បាប់ដែនជម្រកសត្វព្រៃទាំងស្រុងហើយ»។
លោកបន្តថា សកម្មភាពកាប់នោះគឺបានកើតឡើងតាំងពីឆ្នាំ ២០០៦ រហូតមកទល់នឹងបច្ចុប្បន្ននេះហើយឈើដែលគេកាប់នោះជាប្រភេទឈើរស់ចម្រុះដែលខ្លះមានដើមផ្ចឹក រាំង សុក្រំ និងត្បែងជាដើម។
លោក ជា ហ៊ាន សង្កេតឃើញថាក្នុងចំណោមអ្នកដឹកឈើទាំងនោះក៏មានមន្ត្រីយោធានៅយោធភូមិភាគ ៣ ផងដែរដែលប្រើប្រាស់រថយន្តយោធាមានពាក់ស្លាកលេខ ខ.ម និងរូបសញ្ញាក្រសួងការពារជាតិ។
ប្រធានអង្គការដដែលនេះថ្លែងថាក្រសួងបរិស្ថានបានស្វាគមន៍ចំពោះសំណើនោះ។ លោកថាលោកគ្រោងនឹងដាក់លិខិតសុំអន្តរាគមន៍ទៅក្រសួងការពារជាតិនៅសប្តាហ៍ក្រោយប្រសិនបើបទល្មើសនោះនៅតែបន្តកើតមាន។ លោក ជា ហ៊ាន ថ្លែងដូច្នេះថា៖ «ជារឿមួយគ្រោះថ្នាក់ធ្ងន់ណាស់ដែលប៉ះពាល់ដល់កិត្តិយសក្រសួងការពារជាតិផង និងក៏បំផ្លាញធនធានព្រៃឈើឲ្យវិនាសផងដែរ»។
ទាក់ទងទៅនឹងការដឹកឈើនេះនាយកដ្ឋានអធិការកិច្ចនៃក្រសួងការពារជាតិបានផ្ញើលិខិតមួយទៅតុលាការខេត្តកំពង់ស្ពឺកាលពីខែកុម្ភៈកន្លងមកដើម្បីសុំការអនុញ្ញាតឲ្យរថយន្តប្រភេទ HYUNDAI ២ គ្រឿងដឹកអុសដោយលើកហេតុផលដោយខ្លីថា៖ «នាយកដ្ឋានត្រូវការចាំបាច់ដើម្បីដោះស្រាយអង្គភាព»។
ទោះយ៉ាងណាលោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថាលោកមិនបានដឹងពីលិខិតស្នើសុំនោះទេ។
លោកថ្លែងថា កន្លងមក មានករណីតិចតួចប៉ុណ្ណោះដែលដឹកអុសសម្រាប់តែយកទៅបម្រើក្នុងអង្គភាពដូចជាយកទៅដុតជាដើម។ ប៉ុន្តែការប្រើប្រាស់កម្លាំង ឬរថយន្តយោធាយកទៅដឹកអុសលក់ដើម្បីប្រយោជន៍បុគ្គលិកគឺជារឿងខុសច្បាប់ហើយនឹងធ្វើការស្រាវជ្រាវមើលព្រោះក្រសួងមិនគាំទ្រសកម្មភាពល្មើសណាមួយនោះទេ។
ការស្នើសុំឲ្យបញ្ឈប់ការកាប់ និងដឹកអុសនេះក៏ត្រូវបានធ្វើឡើងបន្ទាប់ពីមន្ត្រីអធិការកិច្ចរបស់ក្រសួងបរិស្ថានក្រោមកិច្ចសហការជាមួយនឹងលោក ជា ហ៊ាន បានចុះទៅពិនិត្យបទល្មើសព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់កាលពីសប្តាហ៍មុន។ ក្រុមអធិការកិច្ចបានរកឃើញឈើក្តារបន្ទះចំនួន ២៥ ម៉ែត្រគុបប៉ុន្តែជនល្មើសបានគេចខ្លួនបាត់។
លោក ជា ហ៊ាន បានអះអាងថាបទល្មើសនោះគឺមានពាក់ព័ន្ធទៅនឹងមន្ត្រីបរិស្ថានមួយចំនួននៅដែនជម្រកហើយពួកគេបានប្រាប់ក្រុមជនល្មើសឲ្យចាកចេញមុនពេលដែលក្រុមអធិការកិច្ចទៅដល់។ ក្រៅពីឈើក៏មានម៉ាស៊ីនរ៉ៃមួយចំនួនត្រូវបានរកឃើញផងដែរហើយមួយចំនួនទៀតនៅមិនទាន់រកឃើញទីតាំងនោះទេ។
ដោយសារតែគ្មានមធ្យោបាយដឹកជញ្ជូនវត្ថុតាងយកទៅរក្សាទុកទើបអាជ្ញាធរមានសមត្ថកិច្ចបានសម្រេចដុតកម្ទេចវត្ថុតាងទាំងនោះចោលដោយមានការឯកភាពពីតុលាការខេត្ត។
លោក ជា សំអាង អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិក្រសួងបរិស្ថានដែលដឹកនាំកិច្ចប្រជុំកាលពីថ្ងៃចន្ទនោះបានឲ្យដឹងថាអង្គការពិតជាបានលើកសំណើសុំឲ្យជួយទប់ស្កាត់រឿងដឹកអុសនោះមែនហើយក្រសួងក៏នឹងធ្វើការពិនិត្យមើលករណីនេះក៏ដូចជាបទល្មើសដទៃទៀតដោយសហការជាមួយនឹងអង្គការពាក់ព័ន្ធទាំងអស់។
លោកថ្លែងថា៖ «អាអុសហ្នឹងមានការដឹក។ វាមានការអនុញ្ញាតឲ្យដឹកតែយើងនឹងត្រួតពិនិត្យឡើងវិញថាការដឹកហ្នឹងវាយ៉ាងម៉េច។ ខាងដែនជម្រកអត់មានអនុញ្ញាតឲ្យចេញអ៊ីចឹងៗ និងធ្វើអាជីវកម្មបែបនេះទេ»។
ការធ្វើអាជីវកម្មដឹកអុសក៏មានកើតឡើងនៅតាមបណ្តាខេត្តផ្សេងទៀតផងដែរក្នុងនោះអុសមួយចំនួនបាននិងកំពុងតែនាំចូលមកក្នុងរាជធានីភ្នំពេញផងដែរ។
លោក ឡោ រស្មី អ្នកនាំពាក្យក្រសួងកសិកម្មបានបដិសេធធ្វើអធិប្បាយដោយថ្លែងថាកំពុងជាប់ប្រជុំ។
ទោះជាយ៉ាងណាលោក ឡាវ សេដ្ឋាផល ប្រធាននាយកដ្ឋាននីតិកម្ម និងពង្រឹងការអនុវត្តច្បាប់នៃក្រសួងកសិកម្មបានឲ្យដឹងថាការដឹកអុសដែលប្រមូលផលពីដីសម្បទានសេដ្ឋកិច្ច និងសង្គមកិច្ចគឺត្រូវបានអនុញ្ញាតដោយច្បាប់ហើយក៏មានការបង់ពន្ធចូលរដ្ឋផងដែរ។ ប៉ុន្តែការដឹកអុសដែលកាប់ក្រៅពីកន្លែងទាំងពីរនេះគឺជារឿងខុសច្បាប់៕