Image may be NSFW.
Clik here to view.
នាយករដ្ឋមន្ត្រី RFA ដោយ ខែ សុណង 2016-08-19
សាលាដំបូងរាជធានីភ្នំពេញ បាននាំខ្លួនអ្នកស្រី ទេព វន្នី សកម្មជនការពារដីធ្លីតំបន់បឹងកក់ មកសាកសួរជាថ្មីនៅថ្ងៃទី១៩ ខែសីហា ក្នុងសំណុំរឿងថ្មីមួយទៀត ក្រៅអំពីការចោទប្រកាន់ក្នុងរឿងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ។ តុលាការមិនបានជូនដំណឹងពីការបញ្ជូនខ្លួនអ្នកស្រី ទេព វន្នី ឲ្យមេធាវីបានដឹងពីការសាកសួរនោះទេ។
មុនបញ្ជូនខ្លួនត្រឡប់ទៅឃុំនៅពន្ធនាគារវិញ អ្នកស្រី ទេព វន្នី ដែលត្រូវបណ្ដើរដោយកងសន្តិសុខបានថ្លែងដោយខ្លីថា តុលាការបានសួរនាំអ្នកស្រីអំពីការដឹកនាំអ្នកតវ៉ាឲ្យប្រព្រឹត្តអំពើហិង្សានៅមុខផ្ទះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
អ្នកស្រី ទេព វន្នី៖ «កាលពីឆ្នាំ២០១៣ ខ្ញុំមានដឹកនាំធ្វើអំពើហិង្សានៅមុខផ្ទះសម្ដេច ឬអត់? ខ្ញុំអត់បានធ្វើទេ គ្រាន់តែខ្ញុំចង់ប្រាប់ថា ដូច្នេះ លោកពូ កែម ឡី គាត់សុខចិត្តបាត់បង់ជីវិតដើម្បីជាតិ ខ្ញុំត្រឹមតែជាប់គុក ខ្ញុំហ៊ាន តែខ្ញុំអត់បានធ្វើអីខុសទេ»។
ទាក់ទងការសាកសួរនេះ ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លី សុផានណា មិនទាន់ឆ្លើយតបថាយ៉ាងណានៅឡើយទេ។
តុលាការបានសាកសួរអ្នកស្រី ទេព វន្នី ជាង១ម៉ោង។ មុនបញ្ជូនខ្លួនគាត់ចេញ គេបានដាក់ពង្រាយកម្លាំងប៉េអិមដើម្បីបិទផ្លូវមួយសន្ទុះ និងទប់ស្កាត់កុំមានការតវ៉ា។
មេធាវីនៃអង្គការលីកាដូ (LICADHO) ដែលការពារក្ដីអ្នកស្រី ទេព វន្នី គឺ អ្នកស្រី សាម សុគន្ធា ថ្លែងថា អ្នកស្រីមិនបានដឹងថា តុលាការបញ្ជូនកូនក្ដីរបស់គាត់មកសាកសួរនោះឡើយ។ អ្នកស្រីថា នេះជាសំណុំរឿងថ្មីមួយទៀតដែលតុលាការបានកោះហៅកូនក្ដីរបស់អ្នកស្រី ហើយមេធាវីនឹងដាក់ពាក្យការពារសំណុំរឿងថ្មីនេះនៅថ្ងៃច័ន្ទ សប្ដាហ៍ក្រោយ។
ជុំវិញការការនាំខ្លួនអ្នកស្រី ទេព វន្នី មកសាកសួរត្រូវបានសាច់ញាតិរួមទាំងពលរដ្ឋក្នុងសហគមន៍សម្ដែងការខឹងសម្បា៖ «សំឡេងសហគមន៍ស្រែកនៅខាងក្រៅតុលាការ»។
បងស្រីរបស់អ្នកស្រី ទេព វន្នី គឺ អ្នកស្រី ហួត ច័ន្ទសុវណ្ណ ថ្លែងថា ការដែលតុលាការនាំខ្លួនប្អូនស្រីអ្នកស្រីមកសាកសួរនេះ ប្រហែលជាមានរឿងថ្មីផ្សេងទៀតដែលតុលាការនាំខ្លួនប្អូនស្រីអ្នកស្រីមកសាកសួរ។ អ្នកស្រីបន្ដថា បញ្ហានេះនាំឲ្យគ្រួសារមានការព្រួយបារម្ភយ៉ាងខ្លាំង៖ «ខ្ញុំគិតថា កើតជារឿងថ្មីហើយ ព្រោះហៅមកមុនថ្ងៃកំណត់បើកសវនាការ ដឹក វន្នី មកស្ងាត់ៗមិនឲ្យក្រុមគ្រួសារដឹង ឬសហគមន៍ណាដឹង ឬក៏មេធាវីដឹង ប្រហែលជារឿងអាថ៌កំបាំង ឬរឿងអ្វីផ្សេងទៀតហើយ។ ខ្ញុំសំណូមពរឲ្យសហគមន៍ក្នុង និងក្រៅប្រទេសទាំងអស់ឲ្យជួយរកយុត្តិធម៌ឲ្យប្អូនស្រីខ្ញុំផង ព្រោះគាត់អត់មានកំហុសទេ។ សូមឲ្យតុលាការមានភាពយុត្តិធម៌ចំពោះប្អូនខ្ញុំផង ឲ្យគាត់វែកញែករកយុត្តិធម៌ផងឲ្យច្បាស់លាស់ក្នុងការគាត់ចោទប្រកាន់អ្វីមួយ»។
កាលពីថ្ងៃទី១៧ សីហា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់សកម្មជនបឹងកក់ ២នាក់ គឺអ្នកស្រី ទេព វន្នី និងលោកស្រី បូវ សោភា ពីបទញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ដែលតុលាការគ្រោងនឹងបន្តសវនាការនៅព្រឹកថ្ងៃទី២២ ខែសីហា។
អ្នកទាំងពីរត្រូវបានសមត្ថកិច្ចខណ្ឌដូនពេញ ចាប់ខ្លួនកាលពីល្ងាចថ្ងៃច័ន្ទ ទី១៥ សីហា ក្នុងពេលធ្វើយុទ្ធនាការ «ថ្ងៃច័ន្ទពណ៌ខ្មៅ» ដែលធ្វើឡើងនៅក្នុងសហគមន៍បឹងកក់ ដើម្បីបន្តទាមទារឲ្យដោះលែងសកម្មជនសិទ្ធិមនុស្ស អ្នកទោសមនសិការ ទាមទារឲ្យស្វែងរកយុត្តិធម៌ជូនបណ្ឌិត កែម ឡី និងទាមទារឲ្យអាជ្ញាធរដោះស្រាយជម្លោះដីធ្លីក្នុងសហគមន៍ពួកគាត់ឲ្យចប់សព្វគ្រប់៕