Image may be NSFW.
Clik here to view.
ដោយ តាំង សារ៉ាដា RFA 2016-08-18
កូនភ្លោះពីរនាក់ដែលជាសកម្មជនបរិស្ថាន និងជាមនុស្សស្និទ្ធស្នាលនឹងលោកបណ្ឌិត កែម ឡី ឈ្មោះ ជុំ ហួរ និង ជុំ ហួត ដែលទើបបានទទួលឋានៈជាជនភៀសខ្លួនពីអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ទៅរស់នៅប្រទេសទីបីនោះ អះអាងថា ពួកគេមានគម្រោងវិលត្រឡប់មកប្រទេសកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ។
យុវជន ជុំ ហួរ បានប្រាប់អាស៊ីសេរី តាមទូរស័ព្ទពីប្រទេសថៃថា ការដែលពួកគេចង់វិលត្រឡប់ទៅកម្ពុជាវិញនេះ ដោយសារពួកគេចង់បន្តគម្រោងជួយពលរដ្ឋខ្មែរដែលរងគ្រោះដោយសារទំនប់វារីអគ្គិសនីដនសាហុង (Don Sahong) ក្នុងប្រទេសឡាវ ជាប់ខេត្តស្ទឹងត្រែង របស់ខ្មែរ៖ «យើងទៅក្រៅរយៈពេលយូរឆ្នាំ។ យើងមើលពលរដ្ឋតាមដងទន្លេមេគង្គ បើសិនខណៈនេះយើងអត់បានជួយគាត់ទេ យើងមានការឈឺចាប់ សោកស្ដាយ។ យើងទៅប្រទេសទី៣ យើងមានទាំងការរៀនសូត្រ ស្នាក់នៅ មានទាំងអស់ ប៉ុន្តែយើងមានយើងសេចក្ដីតែផ្លូវកាយ តែចិត្តយើងសោកស្ដាយ មានវិបត្តិដែលមិនបានជួយគាត់ (ពលរដ្ឋ)»។
យុវជន ជុំ ហួរ និង ជុំ ហួត ជាសាក្សីរស់ដែលបានជួបជាមួយលោកបណ្ឌិត កែម ឡី មួយថ្ងៃមុនខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ក្នុងរាជធានីភ្នំពេញ។ ពួកគេធ្លាប់ទាមទារឲ្យសមត្ថកិច្ចបង្ហាញរូបភាពក្នុងកាមេរ៉ាសុវត្ថិភាព ដែលបំពាក់ក្នុងហាងស្តារម៉ាត (Star Mart) ក្បែរស្តុបបូកគោ ទីដែលឃាតកបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ដើម្បីបង្ហាញឲ្យសាធារណជនបានដឹងអំពីសកម្មភាពដែលជនដៃដល់ធ្វើការបាញ់ប្រហារនេះ។
យុវជនទាំងពីរនាក់នេះ បានភៀសខ្លួនចេញក្រៅប្រទេសប៉ុន្មានថ្ងៃក្រោយការធ្វើឃាតលោក កែម ឡី ដោយព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ក្រោយពីពួកគេបានប្រាប់អំពីរឿងរ៉ាវជាច្រើនពាក់ព័ន្ធការធ្វើឃាតលោកបណ្ឌិត កែម ឡី ដល់ស្ថានទូតសហរដ្ឋអាមេរិក រួចមក៕