Image may be NSFW.
Clik here to view.
ដោយ ស៊ុន ហេង RFA 2016-08-19
មូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ ហៅកាត់ថា យូនីសេហ្វ (UNICEF) និងដៃគូកំពុងប្រមូលទិន្នន័យទាក់ទងនឹងប្រសិទ្ធភាពរបស់នំត្រី ដែលគេផលិតឡើងដើម្បីជាការឆ្លើយតបទៅនឹងបញ្ហាកង្វះអាហារបំប៉ននៃកុមារកម្ពុជា។ នំត្រីនេះគឺធ្វើឡើងតាមគំរូអាហារបំប៉នរបស់បារាំង តែត្រូវកែប្រែនូវគ្រឿងផ្សំមួយចំនួនដើម្បីសម្របនឹងសង្គមខ្មែរ។
ក្រុមសិក្សាមួយក្រោមជំនួយរបស់អង្គការយូនីសេហ្វ កំពុងប្រមូលទិន្នន័យទាក់ទងនឹងប្រសិទ្ធភាពរបស់នំត្រីមួយប្រភេទដែលបង្កើតឡើងដើម្បីដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភដែលកើតឡើងលើកុមារកម្ពុជា ជាច្រើន។
នំត្រីដែលគេកំពុងសិក្សានេះ ជាការកែច្នៃឡើងវិញនៃអាហារូបត្ថម្ភឈ្មោះថា ប៊ី.ភី (BP) ១០០ របស់បារាំង ដែលអង្គការយូនីសេហ្វ កំពុងផ្ដល់អោយតាមមន្ទីរពេទ្យនៅកម្ពុជា។ ប៉ុន្តែអាហារូបត្ថម្ភ ប៊ី.ភី ១០០ នេះផ្សំឡើងពីប្រូតេអ៊ីនទឹកដោះគោនាំចូលពីបរទេស ធ្វើអោយវាមានតម្លៃថ្លៃ និងរសជាតិមិនត្រូវនឹងអ្វីដែលកុមារខ្មែរចង់បាន។ ផ្ទុយទៅវិញ នំត្រីផលិតថ្មីនេះ គឺប្រើប្រូតេអ៊ីនពីសត្វត្រីក្នុងស្រុកជំនួសអោយទឹកដោះគោ ដែលធ្វើអោយវាមានតម្លៃថោកសមរម្យ និងងាយទទួលទាន។
មន្ត្រីជំនាញផ្នែកទំនាក់ទំនងរបស់អង្គការយូនីសេហ្វ លោក មាស ប៊ុនលី បានអោយដឹងថា ការសម្រេចយកផលិតផលនំត្រីនេះជាដំណោះស្រាយសម្រាប់បញ្ហាកង្វះអាហារូបត្ថម្ភ គឺធ្វើឡើងតម្រូវទៅនឹងជីវភាព និងរបបអាហាររបស់កុមារខ្មែរ៖ «នៅក្នុងឆ្នាំ២០១៤ អង្គការយូនីសេហ្វ បានធ្វើការសិក្សាមួយលើសហគមន៍ក្រីក្រនៅទីក្រុងភ្នំពេញ ហើយបានរកឃើញថា គ្រួសារនីមួយៗបានចំណាយថវិកាគ្រួសារពី ៦ ទៅ ៧ភាគរយ ទៅលើការទិញចំណីអាហារសម្រន់បន្ថែមពីលើអាហារ ៣ពេលរបស់គាត់ អ៊ីចឹងអាហារសម្រន់នេះមាននាទីសំខាន់ណាស់ក្នុងរបបអាហារប្រចាំថ្ងៃរបស់គាត់»។
អ្នកសម្របសម្រួលគម្រោងក្មេងខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរនៅកម្ពុជា ក្រោមជំនួយអង្គការយូនីសេហ្វ កញ្ញា អ៊ន់ អេងឡា ដែលសិក្សាទៅលើប្រសិទ្ធភាពនំត្រីនេះ អោយដឹងថា មកដល់ពេលនេះគម្រោងបានដំណើរការល្អដូចការព្រាងទុក។ កញ្ញាថា អ្នកស្រាវជ្រាវកំពុងតែសិក្សាពីប្រសិទ្ធភាពនៃនំត្រីនេះតាមរយៈការផ្ដល់អាហារូបត្ថម្ភនេះ ទៅអោយក្មេងៗដែលបង្ហាញនូវរោគសញ្ញាកង្វះចំណីអាហារ។
កញ្ញាថា ការសិក្សានេះម្ដងចំណាយពេល ៨សប្ដាហ៍ ប៉ុន្តែរៀងរាល់ ២សប្ដាហ៍ម្ដង មន្ត្រីគម្រោងតាមដានការប្រែប្រួលរបស់ក្មេងតាមរយៈការពិនិត្យសុខភាព និងជជែកជាមួយឪពុកម្ដាយរបស់ពួកគេ៖ «ក្នុងការសិក្សារបស់យើង ក្មេងពាក់កណ្ដាលគឺយើងអោយនំត្រីផលិតផលក្នុងស្រុកហ្នឹង ហើយពាក់កណ្ដាលទៀតយើងអោយផលិតផលពីប្រទេស។ យើងអោយចំនួនស្មើគ្នាដើម្បីប្រៀបធៀបនំបរទេស និងនំក្នុងស្រុក»។
យោងតាមអង្គការចំណីអាហារពិភពលោក ករណីកង្វះអាហារូបត្ថម្ភកើតឡើងនៅពេលដែលរាងកាយមិនបានទទួលអាហារគ្រប់គ្រាន់ ឬអាហារដែលទទួលបាននោះមិនមានគ្រប់នូវសារធាតុចិញ្ចឹមដែលរាងកាយត្រូវការ។
ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ សហការជាមួយអង្គការចំណីអាហារពិភពលោក និងអង្គការយូនីសេហ្វ បានចេញលទ្ធផលនៃការសិក្សាមួយនៅឆ្នាំ២០១៣ ទៅលើផលប៉ះពាល់នៃកង្វះអាហារូបត្ថម្ភទៅលើសេដ្ឋកិច្ចកម្ពុជា។ ការរកឃើញសំខាន់ៗ របស់ការសិក្សានោះបានអោយដឹងថា ១ ភាគ ៣ នៃការស្លាប់របស់កុមារ ឬប្រហែល ៦ម៉ឺននាក់ គឺកើតឡើងដោយសារកង្វះអាហារូបត្ថម្ភទៅលើមាតា និងទារក។ កុមារដែលខ្វះអាហារូបត្ថម្ភរមែងជួបនឹងបញ្ហាលូតលាស់ផ្លូវកាយ សតិបញ្ញា និងងាយស្រួលទទួលការយាយីពីជំងឺផ្សេងៗ។ ពួកគេមានមាឌតូច និងកម្ពស់ទាបជាងប្រក្រតីហើយ តែងរៀនមិនសូវចេះចាំក្នុងថ្នាក់ ដែលជាកត្តាជំរុញអោយពួកគេពិបាកក្នុងការចាប់ជំនាញ និងរកស៊ីចិញ្ចឹមជីវិត។ ការសិក្សានេះប៉ានស្មានថា កម្ពុជាបាត់បង់រហូតដល់ ២៦៦លានដុល្លារអាមេរិករៀងរាល់ឆ្នាំ ដោយសារបញ្ហាកង្វះអាហារូបត្ថម្ភនេះ។
សម្រាប់កុមាររយៈពេល ២ឆ្នាំដំបូង ជាពេលដែលរាងកាយពួកគេត្រូវការសារជាតិចិញ្ចឹមបំផុតសម្រាប់ការលូតលាស់ ជាពិសេសខួរក្បាល។ បញ្ហាដែលកើតឡើងចំពោះការលូតលាស់ក្នុងអំឡុងពេលនេះ គឺមិនអាចប៉ះប៉ូវបានទេ។ ទោះបីជាការផ្ដល់ចំណីអាហារអោយបានត្រឹមត្រូវទៅដល់កុមារក្នុងអំឡុងពេលនេះមានសារសំខាន់ខ្លាំងយ៉ាងនេះក៏ដោយ សម្រង់ស្ថិតិប្រជាសាស្ត្រ និងសុខភាពនៅឆ្នាំ២០១៤ របស់ក្រសួងផែនការ បានរកឃើញថា ជាមធ្យមមានតែកុមារម្នាក់ប៉ុណ្ណោះក្នុងចំណោម ៥នាក់ ដែលបានទទួលរបបអាហារគ្រប់គ្រាន់នៅចន្លោះអាយុ ៦ខែ ទៅ ៨ខែ។ ១ ភាគ ៣នៃកុមារក្រោមអាយុ ៥ឆ្នាំនៅកម្ពុជា បង្ហាញរោគសញ្ញាជំងឺក្រិន ដែលបង្កឡើងពីកង្វះអាហារូបត្ថម្ភក្នុងរយៈពេលវែង។
មូលហេតុចម្បងនៃបញ្ហាកង្វះអាហារូបត្ថម្ភនេះ កើតឡើងចេញពីភាពក្រីក្រ និងកង្វះការយល់ដឹងពីសំណាក់អាណាព្យាបាល។ សម្រង់ស្ថិតិដដែលនេះបានរកឃើញថា បញ្ហាកង្វះអាហារូបត្ថម្ភនេះភាគច្រើនកើតមាននៅជនបទ និងតាមគ្រួសារណាដែលឪពុកម្ដាយមានជីវភាពខ្សត់ខ្សោយ និងមិនបានចូលសាលា។
ដោយសារភាពក្រីក្រ និងការអប់រំនៅជាបញ្ហាចោទដ៏ធំមួយនៅកម្ពុជា កន្លងមកគេសង្កេតឃើញថា ដំណោះស្រាយថ្នាក់ជាតិទៅលើបញ្ហាកង្វះអាហារូបត្ថម្ភ ផ្ដល់ការប្រែប្រួលតិចតួចនៅឡើយបើធៀបទៅនឹងប្រទេសជិតខាង។ ទោះជាយ៉ាងនេះក៏ដោយ ដំណោះស្រាយបន្ទាន់សម្រាប់បញ្ហានេះបានកើតឡើងជាងបន្តបន្ទាប់ ក្នុងរូបភាពជាផលិតផលដែលមានតម្លៃថោក ហើយមានប្រសិទ្ធភាព។
ឧទាហរណ៍ជាក់ស្ដែង កាលពីឆ្នាំ២០១៥ កន្លងទៅ អ្នកវិទ្យាសាស្ត្រជនជាតិកាណាដាម្នាក់ឈ្មោះ គ្រីស្តូហ្វើ ឆាល (Christopher Charles) បានឃើញកុមារ និងប្រជាជនខ្មែរនៅជនបទមានភាពស្លេកស្លាំងអស់កម្លាំងច្រើន។ ក្រោយពីលោកសិក្សាឃើញថា បញ្ហានេះកើតមកពីរបបអាហាររបស់ពួកគេខ្វះជាតិដែកលោកបានបង្កើតឡើងនូវត្រីដែកដាក់ក្នុងសម្ល ដើម្បីជាដំណោះស្រាយមួយសម្រាប់ផ្ដល់ជាតិដែកដ៏សំខាន់នេះដល់ពួកគេ និងក្នុងតម្លៃថោកសមរម្យ។ ចំពោះនំត្រីដែលផ្ដួចផ្ដើមផលិតក្រោមជំនួយរបស់អង្គការយូនីសេហ្វ នេះ ត្រូវបានគេរំពឹងថា នឹងផ្ដល់ដំណោះស្រាយមានប្រសិទ្ធភាពសម្រាប់ឆ្លើយតបបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារកម្ពុជា៕