Image may be NSFW.
Clik here to view.
ដោយ តាំង សារ៉ាដា RFA 2016-08-19
តំណាងរាស្ត្រខ្មែរ-អូស្ត្រាលី ប្រចាំរដ្ឋវ៉ិកតូរីយ៉ា (Victoria) លោក ហុង លីម ដែលចាត់ទុករបបដឹកនាំដោយលោក ហ៊ុន សែន ជារបបតិរច្ឆាន កាលពីថ្ងៃទី១៨ ខែសីហា ប្រកាសថា លោកមានបំណងសុំទោសពលរដ្ឋខ្មែរទាំងអស់ចំពោះការខកខានមិនសូវបានយកចិត្តទុកដាក់អំពីទុក្ខវេទនារបស់ពលរដ្ឋខ្មែរកន្លងមក ដោយសារតែលោកជាប់រវល់គិតគូរអំពីការងារជាតំណាងរាស្ត្ររបស់លោកពេក។
លោក ហុង លីម៖ «ខ្ញុំមានមនោសញ្ចេតនា សឹងតែថាទទួលខុស យើងសឹងតែសុំទោសជាតិខ្មែរទាំងមូល គឺដោយសារខ្ញុំមិនបានធ្វើតាំងពីដើមមក ហើយធ្វើឲ្យខ្លាំងតាំងពីដើមមក ដោយសារខ្ញុំធ្វេសប្រហែស ហើយដោយសារតែខ្ញុំគិតគូរតែរឿងផ្ទាល់ខ្លួនរបស់ខ្ញុំក្នុងឋានៈជាសមាជិកសភាក្នុងរដ្ឋវ៉ិកតូរីយ៉ានេះ»។
លោកបន្តថា លោកនឹងមិនសុំទោសជាដាច់ខាតចំពោះការរិះគន់របស់លោកដែលហៅរបបដឹកនាំនៅកម្ពុជា ជារបបតិរច្ឆាននោះ។
នៅថ្ងៃសៅរ៍ ទី២០ ខែសីហា ចុងសប្ដាហ៍នេះ លោកគ្រោងនឹងបើកវេទិកាសាធារណៈមួយដើម្បីស្វែងរកលទ្ធភាពក្នុងការធ្វើសេចក្ដីសម្រេចដាក់សម្ពាធដល់កម្ពុជា ឲ្យគោរពសិទ្ធិសេរីភាពរបស់ពលរដ្ឋ និងជំរុញឲ្យរដ្ឋសភាអូស្ត្រាលី បិទទិដ្ឋាការមិនឲ្យលោក ហ៊ុន សែន និងមន្ត្រីកំពូលៗដែលរំលោភសិទ្ធិមនុស្សនៅកម្ពុជា ចូលប្រទេសអូស្ត្រាលី បាន។ លោករំពឹងថា វេទិកានោះនឹងមានមនុស្សរាប់រយនាក់ចូលរួម៕