Image may be NSFW.
Clik here to view.
ដោយ ម៉ែន សុធីរ RFA 2016-08-19
ប្រជាសហគមន៍ការពារព្រៃឈើភ្នំប្រសាទ ស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង បារម្ភពីការកាប់បំផ្លាញព្រៃដោយក្រុមអ្នកមានឥទ្ធិពលដណ្ដើមកាប់រានដីព្រៃសហគមន៍ និងព្រៃសាធារណៈរបស់រដ្ឋនៅអមសងខាងផ្លូវទៅឃុំចម្ការលើ ដើម្បីគ្រប់គ្រងជាសម្បត្តិឯកជន និងធ្វើអាជីវកម្ម។ លើសពីនេះ ក៏មានមន្ត្រីអាវុធហត្ថពីរនាក់យកតួនាទីការពារឈ្មួញទាំងនោះទៀតផង។ មន្ត្រីសង្គមស៊ីវិលយល់ថា ប្រសិនបើមន្ត្រីអាវុធហត្ថយកតួនាទីកាងឈ្មួញកាប់ព្រៃរានយកដី គឺជាទង្វើល្មើសច្បាប់។
ប្រជាសហគមន៍ការពារព្រៃឈើភ្នំប្រាសាទ ឲ្យដឹងថា ក្រុមល្បាតព្រៃសហគមន៍ប្រទះឃើញមន្ត្រីអាវុធហត្ថពីរនាក់ បានយកតួនាទីការពារឈ្មួញកាប់ព្រៃសហគមន៍រានយកដីត្រង់ចំណុចទួលអូរអណ្តើក ជាប់ផ្លូវទៅឃុំចម្ការលើ។ សកម្មភាពកាប់ទន្ទ្រាននោះមានក្រុមកម្មករមួយក្រុមប្រើម៉ាស៊ីនអារឈើស្វ័យប្រវត្តិ ឬត្រង់ស៊ីន័រមួយគ្រឿង ខ្លះប្រើពូថៅ និងកាំបិតកាន់រានព្រៃសហគមន៍អស់ប្រហែលជាង ៣ហិកតារ កាលពីព្រឹកថ្ងៃទី១៨ ខែសីហា។
ប្រធានសហគមន៍ការពារព្រៃឈើភ្នំប្រសាទ លោក សៅ សំអាត ឲ្យដឹងនៅថ្ងៃទី១៨ ខែសីហា ថា ក្រុមល្បាតព្រៃសហគមន៍ មិនហានទប់ស្កាត់ករណីនេះទេ ខណៈមន្ត្រីអាវុធហត្ថពីនាក់នោះកំពុងយាមការពារឈ្មួញ។ លោកថា សហគមន៍នឹងធ្វើរបាយការណ៍ករណីនេះ ស្នើឲ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងអាជ្ញាធរពាក់ព័ន្ធដកហូតដីដែលឈ្មួញកាប់ទន្ទ្រាននោះជាសម្បត្តិសាធារណៈវិញ។
លោកថា សហគមន៍បានរាយការណ៍ករណីនេះទៅមន្ត្រីជំនាញរដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ និងនាយខណ្ឌរដ្ឋបាលព្រៃឈើខែត្រស្ទឹងត្រែង តែពុំឃើញមានការអន្តរាគមន៍នោះទេ។ លោកបារម្ភថា ប្រសិនបើមន្ត្រីជំនាញ និងមន្ត្រីរដ្ឋបាលព្រៃឈើមិនទប់ស្កាត់ករណីនេះឲ្យទាន់ពេលទេ ការបំផ្លាញព្រៃនេះនឹងកាន់តែរីកធំឡើង ហើយចលនាបំផ្លាញតំបន់ផ្សេងទៀតអាចនឹងកើតមាន៖ «គេកំពុងតែធ្វើការកាប់ហើយមានទាំងប្រើម៉ាស៊ីនរណាយន្តផង កាប់ដៃផង ហើយមានកម្លាំងសមត្ថកិច្ចដូចប៉េអឹមឈរចាំនៅហ្នឹង ហើយចតឡានមួយនៅហ្នឹងដល់អ៊ីចឹងខាងពួកខ្ញុំមិនហានចូលឃាត់ ឬសួរនាំអីទេខ្លាចមានគ្រោះថ្នាក់»។
នាយរងផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ លោក វ៉ា សុខា មិនធ្វើអធិប្បាយករណីនេះទេនៅថ្ងៃទី១៨ ខែសីហា ដោយលោកប្រាប់ថា កំពុងជាប់រវល់។
មេឃុំអូររី អ្នកស្រី ហែម សារី បញ្ជាក់ថា អាជ្ញាធរឃុំបានរាយការណ៍ករណីនេះទៅអាជ្ញាធរស្រុករួចហើយ។ អ្នកស្រីថា កន្លងទៅអាជ្ញាធរឃុំធ្លាប់អប់រំផ្សព្វផ្សាយពលរដ្ឋឲ្យចូលរួមការពារព្រៃឈើ និងហាមមិនឲ្យកាប់រានដីព្រៃសហគមន៍ តែពលរដ្ឋមួយចំនួនតូចនៅតែមានៈលួចកាប់រានពង្រីកព្រៃដីធ្វើកសិកម្ម។ អ្នកស្រីសង្ស័យថា សកម្មភាពកាប់រានភាគច្រើននៅជាប់ផ្លូវគឺអាចពាក់ព័ន្ធអ្នកមានឥទ្ធិពលនៅពីក្រោយខ្នង ហើយអាជ្ញាធរមូលដ្ឋានលំបាករកមធ្យោបាយទប់ស្កាត់៖ «វិធានការខ្ញុំអត់អាចទប់ស្កាត់ឈ្នះទេលោក។ ព្រោះអីខ្ញុំទាក់ទង មានបញ្ហាខ្ញុំចង់រាយការណ៍ទៅខាងមេព្រៃ។ ទៅខាងស្រុកគាត់មានអំណាចជាង ព្រោះខាងឃុំគេពុំសូវស្ដាប់ទេ»។
ព្រៃសហគមន៍ភ្នំប្រាសាទឋិតនៅទិសខាងលិចនៃទីរួមខែត្រស្ទឹងត្រែង ឆ្ងាយពីទីរួមខែត្រជាង ១០គីឡូម៉ែត្រនៅត្រើយម្ខាងនៃទន្លេមេគង្គ។ សហគមន៍នេះមានផ្ទៃដីជិត ៤ពាន់ហិកតារ (៣.៧២៣) ត្រូវបានអាជ្ញាធរខែត្រស្ទឹងត្រែង ទទួលស្គាល់ជាផ្លូវការនៅឆ្នាំ២០១៥។ ចំណែកសហគមន៍បានស្នើសុំបន្តទៀតទៅថ្នាក់ជាតិ ដើម្បីចុះបញ្ជីព្រៃសហគមន៍ភ្នំប្រាសាទជាដីព្រៃសមូហភាពនៅដើមឆ្នាំ២០១៦ តែមិនទាន់មានការឆ្លើយតប។
មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើនៃសមាគមអាដហុក ខែត្រស្ទឹងត្រែង លោក ហូ សំអុល យល់ថា ប្រសិនបើមន្ត្រីអាវុធហត្ថយកតួនាទីកាងឲ្យឈ្មួញកាប់ព្រៃរានយកដី គឺជាទង្វើខុសច្បាប់ និងផ្ទុយពីគោលការណ៍ណែនាំរបស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោក សៅ សុខា៖ «ប្រសិនបើយើងចង់ថា បំបាត់យើងចាប់មកផ្ដន្ទាទោសឲ្យឃើញមក។ អ្នកក្រោយលែងហានហើយទោះបីមិនលែងហានក៏ខ្លាចរអាដែរ តែមកដល់ម៉ោងនេះមិនទាន់មានឃើញចាត់ការមន្ត្រីដែលឃុបឃិត ឧក្រិដ្ឋជនដែលកាប់បំផ្លាញក៏អត់បានយកមកកាត់ទោសតាមផ្លូវច្បាប់ដើម្បីជាគំរូ»។
កាលពីដើមខែសីហា ឆ្នាំ២០១៦ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា បានចេញបទបញ្ជាហាមមិនឲ្យមន្ត្រីអាវុធហត្ថយកតួនាទីការពារឈ្មួញរកស៊ីខុសច្បាប់ដែលប៉ះពាល់សេចក្ដីថ្លៃថ្នូររបស់កងរាជអាវុធហត្ថ។ លោកជំរុញឲ្យមន្ត្រីអាវុធហត្ថទាំងអស់អនុវត្តច្បាប់ដោយយុត្តិធម៌ ស្មោះត្រង់ និងមានវិជ្ជាជីវៈ៕