Quantcast
Viewing all articles
Browse latest Browse all 40045

ក្រុម​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ស្នើ​រដ្ឋ​សភា​កែប្រែ​ច្បាប់​បី​ទាក់ទង​តុលាការ

Image may be NSFW.
Clik here to view.
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។ Photo: RFA


ដោយ ប្រាជ្ញ ចេវ RFA 2016-08-19

ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ១៥​រូប បាន​ដាក់​លិខិត​ទៅ​រដ្ឋសភា​ដើម្បី​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ចំនួន​៣ ទាក់ទង​ការ​ប្រព្រឹត្ត​ទៅ​របស់​តុលាការ បន្ទាប់​ពី​គណបក្ស​នេះ​សង្កេត​ឃើញ​ថា ការ​សម្រេច​របស់​តុលាការ​ស្ថិត​ក្រោម​គំនាប​របស់​រដ្ឋាភិបាល។ ចំណែក​មន្ត្រី​រដ្ឋាភិបាល​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ និង​នៅ​តែ​អះអាង​ថា ការ​អនុ​ច្បាប់​កន្លង​មក​គ្មាន​កំហុស​ឆ្គង​នោះ​ទេ។

ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម  ច្បាប់​លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា និង​ច្បាប់​ស្ដីពី​ការ​រៀបចំ​អង្គការ​តុលាការ ដែល​ត្រូវ​បាន​ដាក់​ឲ្យ​យ​អនុវត្ត​តាំង​ពី​ឆ្នាំ​២០១៤ ត្រូវ​បាន​គណបក្ស​សង្គ្រោះ​ជាតិ សង្កេត​ឃើញ​ថា មាន​មាត្រា​ចំនួន​៨៥ ដែល​រុះរើ​ធ្វើ​វិសោធនកម្ម​ឡើង​វិញ។

​ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ឲ្យ​ដឹង​ថា ដល់​ពេល​រដ្ឋ​សភា​កែប្រែ​សេចក្ដី​ព្រាង​ច្បាប់​ទាំង​បី​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ហើយ ខណៈ​ការ​អនុវត្ត​ការងារ​របស់​តុលាការ​សព្វថ្ងៃ​គ្មាន​ឯករាជភាព​ត្រូវ​បាន​រដ្ឋាភិបាល​យក​ទៅ​ប្រើប្រាស់។  មុន​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​សំណើ​ទៅ​រដ្ឋសភា ក្រុម​ការងារ​ជំនាញ​របស់​គណបក្ស​របស់​លោក​បាន​សិក្សា​ដើម្បី​រក​ចំណុច​កែលំអ៖ «»។
​ផ្ទុយ​ពី​ការ​មើល​ឃើញ​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទាមទារ​ធ្វើ​វិសោធនកម្ម​ច្បាប់​នៅ​ពេល​នេះ។ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ច្រានចោល​ការ​ចោទ​ប្រកាន់​របស់​សំណើ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​នេះ។ លោក​ថា ការ​អនុ​ច្បាប់​ទាំង​បី​ដែល​ទាក់ទង​ដំណើរការ​តុលាការ​កន្លង​មក​គ្មាន​កំហុស ហើយ​ការ​អនុវត្ត​របស់​ស្ថាប័ន​តុលាការ​ស្រប​តាម​នីតិវិធី និង​ត្រឹមត្រូវ​តាម​ច្បាប់៖ «»។

​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១៥​រូប បាន​ចុះ​ហត្ថលេខា​រួម​គ្នា​លើ​ខិត​មួយ​ច្បាប់​ផ្ញើ​ទៅ​រដ្ឋសភា ដើម្បី​ស្នើ​ទៅ​កិច្ច​ប្រជុំ​ពេញអង្គ​ដែល​មាន​តំណាងរាស្ត្រ​ទាំង​ពីរ​គណបក្ស​ធ្វើ​វិសោធនកម្ម។ ក្រោយ​មួយ​ថ្ងៃ អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ឲ្យ​ដឹង​ថា រដ្ឋសភា​បាន​ទទួល​សំណើ​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ។ លោក​ថា រដ្ឋសភា​នឹង​បញ្ជូន​លិខិត​នីតិវិធី និង​បទបញ្ជា​ផ្ទៃ​ក្នុង​ដែល​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា​អាច​នឹង​បើក​កិច្ច​ប្រជុំ​ក្នុង​អំឡុង​ពាក់​កណ្ដាល​ខែ​កញ្ញា ខាង​មុខ ដែល​មាន​ប្រធាន​រដ្ឋ​សភា អនុ​ប្រធាន និង​ប្រធាន​គណៈកម្មការ​ទាំង​១០ របស់​រដ្ឋសភា៖ «»។

ប្រធាន​ក្រុម​អ្នក​ច្បាប់​អរិន្រ្ទ លោក​មេធាវី សុក សំអឿន សង្កេត​ឃើញ​ថា ច្បាប់​ទាំង​បី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ឡើង​ដើម្បី​ធ្វើ​វិសោធនកម្ម​នោះ មាត្រា​មួយ​ចំនួន​បាន​ចែង​ថា សមាសភាព​តុលាការ​ចេញ​ពី​កម្លាំង​នយោបាយ​ដែល​ធ្វើ​ឲ្យ​ស្ថាប័ន​តុលាការ​ស្ថិត​ក្នុង​ឥទ្ធិពល​អ្នក​នយោបាយ ឬ​ស្ថាប័ន​នីតិប្បញ្ញត្តិ។ លោក​យល់​ថា ដើម្បី​ធ្វើ​ឲ្យ​វិស័យ​តុលាការ​អាច​អនុវត្ត​ការងារ​របស់​ខ្លួន​ដោយ​គ្មាន​ការ​ជ្រៀតជ្រែក​ពី​រដ្ឋាភិបាល លុះត្រា​គណបក្ស​សង្គ្រោះ​ជាតិ​កែប្រែ​ឲ្យ​ចំណុច​ខ្លឹមសារ​សំខាន់​ដែល​ជា​បញ្ហា៖ «»។

សភា​ឯក​បក្ស​ដែល​មាន​តែ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើកដៃ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ពាក់ព័ន្ធ​នឹង​វិស័យ​តុលាការ រួម​មាន​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​នៃ​អង្គចៅក្រម និង​ព្រះរាជអាជ្ញា និង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម និង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀបចំ​អង្គ​តុលាការ។

​កាល​ពី​ឆ្នាំ​២០១៤ ដែល​មាន​ទាំង​អស់ ២០​ជំពូក និង ២៣៣​មាត្រា។ មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​ការ​សម្រេច​នេះ ដោយ​ហេតុ​ថា ខ្លឹមសារ​មួយ​ចំនួន​នៃ​ច្បាប់​ទាំង​នេះ​ធ្វើ​ឲ្យ​ប្រព័ន្ធ​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ​ដាច់ដោយឡែក​មួយ នឹង​បន្ត​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ក្រសួង​យុត្តិធម៌ ដែល​ជា​សេនាធិការ​របស់​រដ្ឋាភិបាល៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>