Image may be NSFW.
Clik here to view.
ដោយ ជិន ជេដ្ឋា RFA 2016-08-19
ពលរដ្ឋ និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលធ្វើការលើវិស័យធនធានធម្មជាតិនៅកម្ពុជា អះអាងថា តំបន់អភិរក្សជួរភ្នំក្រវាញ ដែលជាអតីតដែនជម្រកសត្វព្រៃភ្នំឱរ៉ាល កំពុងកើតមានបទល្មើសព្រៃឈើធ្ងន់ធ្ងរ។ មន្ត្រីឧទ្យានរក្សបរិស្ថានទទួលស្គាល់ថា បទល្មើសព្រៃឈើក្នុងតំបន់អភិរក្សនេះពិតជាកើតមានច្រើនលំបាកនឹងទប់ស្កាត់ ដោយខ្វះមធ្យោបាយ និងកម្លាំងដើរល្បាត។
ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋឲ្យដឹងនៅថ្ងៃទី១៨ ខែសីហា ថា បទល្មើសនៅតែបន្តកើតមានក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ស្រុកថ្មបាំង និងស្រុកស្រែអំបិល ខេត្តកោះកុង។ ប្រធានអង្គការនេះសង្ស័យថា អង្គការខ្លះត្រូវរ៉ូវជាមួយជំនាញរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថាន ដើម្បីបើកដៃឲ្យមានបទល្មើស។
ប្រធានអង្គការទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ លោក ជា ហ៊ាន មានប្រសាសន៍ថា ក្រុមឈ្មួញ ឬជនល្មើសបានជួលរទេះគោយន្តដើម្បីជញ្ជូនឈើចេញពីក្នុងព្រៃទៅកាន់ផ្លូវជាតិនានា ឬតំបន់វាលដែលអាចរថយន្តធុនធំដឹកបន្តចេញទៅលក់នៅប្រទេសវៀតណាម តាមច្រកទាន់ហន់ និងច្រកភ្នំឌិន ខេត្តតាកែវ។ នៅថ្ងៃទី២៣ ខែសីហា លោកថា នឹងចុះល្បាតតាមតំបន់ដែលធ្លាប់មានបទល្មើសជាថ្មីទៀត។
លោក ជា ហ៊ាន៖ «បើសិនជារកឃើញថា នៅតំបន់ទាំងនោះមានការកាប់បំផ្លាញព្រៃឈើទៀត ខ្ញុំនឹងស្នើសុំទៅសម្ដេចនាយករដ្ឋមន្ត្រីឲ្យចាត់ក្រុមអធិការកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយចុះអង្កេត ហើយបើអង្គភាពចុះអង្កេតមិនមានឃើញថា មន្ត្រីទាំងនោះជាប់ពាក់ព័ន្ធ ខ្ញុំនឹងសុំប្ដឹងទៅប្រទេសផ្ដល់ជំនួយ ដើម្បីសុំផ្ដាច់ជំនួយតែម្ដង ដោយហេតុថា យើងជំនួយពីបរទេសមកច្រើនណាស់រាប់លានដុល្លារ ហើយយកការពារព្រៃឈើ ទីបំផុតព្រៃឈើក៏អស់លុយក៏អស់»។
លោកបន្ថែមថា ឧទ្យានជាតិជួរភ្នំក្រវាញ ដែលលាតសន្ធឹងជាប់ខេត្តកំពង់ស្ពឺ ពោធិ៍សាត់ និងខេត្តកោះកុង មានការកាប់បំផ្លាញខ្លាំងជាងគេ គឺនៅចំណុចម៉ាំងស្រលៀង អូរល្ហុង ច្រេស និងចំណុចស្រងាំជ្រុំ។ លោកសង្ស័យថា អង្គការវ៉ាយអេត (Wild Aid) និង ស៊ី.អាយ (C.I) ដែលធ្វើការជាមួយមន្ត្រីជំនាញជាអ្នកបើកដៃឲ្យជនល្មើស ព្រោះកន្លងទៅបង្ក្រាបបានតែបទល្មើសតូចតាច តែបទល្មើសធំៗមិនដែលបង្ក្រាបបានទេ។
ពលរដ្ឋម្នាក់រស់នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះឲ្យដឹងថា រទេះគោយន្តដឹកឈើធ្នង់ បេង នាងនួន និងប្រភេទឈើចម្រុះសម្រាប់សង់ផ្ទះយ៉ាងតិច ១៣គ្រឿងក្នុង១យប់ បានបើកចេញពីតំបន់អូរត្រាវ ទឹកក្រហម នៃជួរភ្នំក្រវាញ មកទម្លាក់ឈើដាក់ឡានធំៗនៅចំណុចស្ពានដែក នៃឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ មិនដែលលស់ថ្ងៃណាមួយឡើយ៖ «និយាយរួមឈើចេញពីខាងពោធិ៍សាត់ មកទាំងអស់ បើខាងនៅកំពង់ស្ពឺ យើងនេះវាអស់ហើយនិយាយតាមមើលឃើញ! ព្រួយបារម្ភចេះតែបារម្ភហើយ ឥឡូវនេះរាំងស្ងួតអត់មានទឹកធ្វើស្រែទេ ខ្យល់ក៏ខ្លាំង ពេលអស់ព្រៃឈើទៅ។ សំណូមពរឲ្យសមត្ថកិច្ចដែលពាក់ព័ន្ធក្នុងកិច្ចការពារព្រៃឈើជួយការពារកុំឲ្យយកតែលុយ ហើយខាងព្រៃឈើមិនការពារ។ ក្រសួងបរិស្ថានជួយមើលផង»។
ទាក់ទងបញ្ហានេះប្រធានក្រុមល្បាត និងជាមន្ត្រីឧទ្យានរក្សបរិស្ថានស្រុកភ្នំក្រវាញ លោក ប្រាក់ ស៊ីឡេង ថ្លែងថា ករណីបទល្មើសព្រៃឈើនៅជួរភ្នំក្រវាញពិតជាកើតមានច្រើន ក្នុងនោះក៏មានទីតាំងដាក់ម៉ាស៊ីនអារ និងច្រៀកឈើធំៗមួយចំនួនដែរ។ ប៉ុន្តែរយៈពេលប៉ុន្មានថ្ងៃមកនេះមានសកម្មភាពស្ងប់ស្ងាត់ បន្ទាប់ពីមន្ត្រីនាយកដ្ឋាននៃក្រសួងបរិស្ថានសហការជាមួយអ្នកពាក់ព័ន្ធចុះបង្ក្រាបកាលពីសប្ដាហ៍មុន៖ «កម្លាំងពួកខ្ញុំនៅតែល្បាតជាប្រចាំ ប៉ុន្តែដោយខែនេះភ្លៀងច្រើន ហើយផ្លូវលំបាក។ កម្លាំងនៅកន្លែងខ្ញុំរាល់ថ្ងៃមានបួននាក់បង ហើយយើងផ្លាស់ប្ដូរគ្នាខ្លះ ហើយខ្លះឈឺគ្រុនចាញ់ ព្រោះខែនេះជាខែភ្លៀងធ្លាក់ អ៊ីចឹងយើងល្បាតមិនបានដិតដល់ដែរ ទទួលស្គាល់លើចំណុចហ្នឹង ដោយសារយើងខ្លះកម្លាំង ហើយខ្វះលទ្ធភាព»។
រាជរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថាន បានចេញអនុក្រឹត្យចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ សម្រេចបង្កើតឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ដែលមានផ្ទៃដីទំហំជាងបួនសែនហិកតារ (៤០១.៣១៣)។ តំបន់អភិរក្សជួរភ្នំក្រវាញនេះ ឋិតនៅក្នុងភូមិសាស្ត្រខេត្តកោះកុង ពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ៕