Image may be NSFW.
Clik here to view.
ដោយ អ៊ូ បាណុង RFA 2016-08-19
ក្រសួងអប់រំយុវជន និងកីឡា បានដឹកហិបវិញ្ញាសាប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដល់រាជធានី-ខេត្ត ទាំង ២៥រួចហើយ។
សេចក្ដីប្រកាសព័ត៌មានក្រសួងអប់រំយុវជន និងកីឡា ផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែសីហា ឲ្យដឹងថា ហិបវិញ្ញាសាទាំងអស់នោះត្រូវបានគេរក្សាទុកនៅសាលារាជធានី-ខេត្ត ដោយមានការចូលរួមឃ្លាំមើលពីអ្នកសង្កេតការណ៍ស្ម័គ្រចិត្តនៃអង្គភាពប្រឆាំងអំពើរលួយ។
ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែសីហា ដោយមានមណ្ឌលប្រឡងសរុបចំនួន ១៥៧ ចែកចេញជា ៣.៧៨១បន្ទប់ និងមានបេក្ខជនចូលរួមសរុបជិត ៩ម៉ឺន ៤ពាន់( ៩៣.៧៥២) នាក់ (ស្រី ៤៥.២៣៧នាក់)។
ក្រសួងអប់រំឲ្យដឹងថា បញ្ជីឈ្មោះបេក្ខជន លេខតុ លេខបន្ទប់ និងបទបញ្ញត្តិផ្សេងៗទាក់ទងនឹងការប្រឡង ក្រសួងនឹងបិទផ្សព្វផ្សាយតាមមណ្ឌលប្រឡង ចាប់ពីម៉ោង ៩ព្រឹក ថ្ងៃទី២១ ខែសីហា។
លទ្ធផលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រកាសនៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ចំពោះមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល។ រីឯបណ្ដាខេត្តផ្សេងទៀត នឹងប្រកាសនៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦៕