Image may be NSFW.
Clik here to view.
ដោយ សឿង ភារៈ20/08/2016 rfi
អង្គការជាតិ និងអន្តរជាតិ១២ស្ថាប័នបានសរសេរលិខិតចំហមួយដាក់ជូនសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដើម្បីឲ្យស្ថាប័នកំពូលរបស់UNមួយនេះ ដោះស្រាយការរំលោភសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។ ការចេញលិខិតចំហនេះធ្វើឡើង បន្ទាប់ពីអង្គការទាំងនោះមើលឃើញថាស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកាន់តែយ៉ាប់យ៉ឺន។
ក្រុមអង្គការជាតិ និងអន្តរជាតិ១២ស្ថាប័នបានជំរុញឲ្យគណៈប្រតិភូនៃប្រទេសជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ គាំទ្រលើការអនុម័តដំណោះស្រាយស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ដែលកំពុងតែយ៉ាប់យ៉ឺន ក្នុងសម័យប្រជុំលើកទី៣៣ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាតិ។ នេះបើតាមលិខិតចំហរបស់អង្គការទាំងនេះ ដែលបានចុះផ្សាយក្នុងគេហទំព័ររបស់គណៈកម្មការអ្នកច្បាប់អន្តរជាតិ ICJ កាលពីថ្ងៃទី១៨ សីហា។
ក្នុងលិខិតចំហ ដែលជូនទៅសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនោះ បានឲ្យដឹងថា ដំណោះស្រាយនោះ គួរតែផ្តោតជាសំខាន់ និងថ្កោលទោសលើការរំលោភសិទ្ធិមនុស្ស ដែលកើតមានក្នុងប្រទេសកម្ពុជា។ ជំរុញឲ្យរដ្ឋាភិបាលកម្ពុជាកែប្រែសកម្មភាពរបស់ខ្លួនជាបន្ទាន់ ដើម្បីរក្សាកេរ្តិ៍ដំណែលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
តាមរយៈលិខិតចំហក្រុមអង្គការទាំងនោះបានដាក់អនុសាសន៍ប្រមាណជាង១០ចំណុចពីដំណោះស្រាយសិទ្ធិមនុស្សនៅកម្ពុជាទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ក្នុងនោះក៏មានការអំពាវនាវឲ្យអាជ្ញាធរកម្ពុជាដោះលែងអ្នកការពារសិទ្ធិមនុស្ស សមាជិក និងអ្នកគាំទ្រគណបក្សប្រឆាំង ដែលត្រូវបានឃុំខ្លួនទាក់ទងនឹងការបញ្ចេញមតិ។
សូមបញ្ជាក់ថាក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនឹងបើកសម័យប្រជុំលើកទី៣៣ នៅថ្ងៃទី១៣ ដល់ថ្ងៃទី៣០ ខែកញ្ញា ២០១៦។
ជុំវិញបញ្ហាសិទ្ធិមនុស្សនេះផងដែរ ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៩ សីហា បានអំពាវនាវឲ្យមានការដោះលែង និងទម្លាក់ចោលការចោទប្រកាន់ មកលើស្ត្រីសកម្មជនដីធ្លី២នាក់ ដែលត្រូវបានអាជ្ញាធរឃាត់ខ្លួនកាលពីថ្ងៃទី១៥ ខែសីហា ក្នុងយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ។ អង្គការនេះបានចាត់ទុកការកាត់ទោសលើស្ត្រីសកម្មជននោះថាជាការបំពានលើសិទ្ធិសេរីភាពបញ្ចេញមតិដោយសន្តិវិធីរបស់ពួកគេ។
លោកផៃ ស៊ីផានអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ថាអង្គការសហប្រជាជាតិមិនមានអំណាចណាមកបង្ខំកម្ពុជាឲ្យធ្វើ តាមអ្វីដែលអង្គការទាំងនោះយល់ឃើញទេ។ លោកបន្តថាអង្គការការពារសិទ្ធិមនុស្សនៅកម្ពុជា និងអង្គការបរទេសគ្រាន់តែយកបរិបទសិទ្ធិមនុស្សប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់តែប៉ុណ្ណោះ។ លោកថាបច្ចុប្បន្ននេះ កម្ពុជាកំពុងតែពង្រឹងនីតិរដ្ឋ ក៏ដូចជាដំណើរការយុត្តិធម៌របស់តុលាការជាដើម ។
គួរជំរាបជូនថាអង្គការជាតិ និងអន្តរជាតិទាំង១២ស្ថាប័ននោះរួមាន អង្គការសហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស គណៈកម្មការអ្នកច្បាប់អន្តរជាតិ ICJ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អង្គការលីកាដូ និងអង្គការជាតិ-អន្តរជាតិផ្សេងៗទៀត៕