Image may be NSFW.
Clik here to view.
ដោយ ថា កិត្យា RFA 2016-08-21
គណបក្សយុវជនកម្ពុជា បានចេញលិខិតថ្កោលទោសរដ្ឋាភិបាលវៀតណាម ដែលបន្តរំលោភបំពានបូរណភាពដែនដីកម្ពុជា នៅតាមព្រំដែនឥតឈប់ឈរ បើទោះបីជារដ្ឋាភិបាលកម្ពុជា បានផ្ញើកំណត់ទូតតវ៉ាជាច្រើនលើកក្តី។ រីឯអ្នកវិភាគនយោបាយ ថារដ្ឋាភិបាលកម្ពុជា គួរមានវិធានថ្មីបន្ថែមទៀតក្រៅពីធ្វើកំណត់ទូត។
បញ្ហាព្រំដែនកម្ពុជា-វៀតណាម ចាប់ផ្ដើមឡើងកម្ដៅជាថ្មីទៀត បន្ទាប់ពីមជ្ឈដ្ឋានទូទៅសង្កេតឃើញថា ប្រទេសវៀតណាម នៅតែបន្តសកម្មភាពរំលោភបំពានដែនដីកម្ពុជា នៅតាមព្រំដែន និងហាក់មិនអើពើចំពោះលិខិតកំណត់ទូតរបស់កម្ពុជា។
គណបក្សយុវជនកម្ពុជា មើលឃើញថា រដ្ឋាភិបាលវៀតណាម មានភាពមិនស្មោះត្រង់ជាមួយកម្ពុជា នោះទេ ជាពិសេសកំពុងរំលោភបំពានលើរឿងព្រំដែន។ ក្នុងលិខិតថ្កោលទោសចុះថ្ងៃទី២០ ខែសីហា គណបក្សយុវជនកម្ពុជា លើកឡើងថា បើទោះបីជាកម្ពុជា បានផ្ញើលិខិតកំណត់ទូតទៅវៀតណាម ២៣លើកក្តី តែវៀតណាម បង្ហាញកាយវិការមិនយកចិត្តទុកដាក់ឡើយ។
ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ ចាត់ទុកថា កាយវិការរបស់រដ្ឋាភិបាលវៀតណាម នេះ គឺផ្គើនទៅនឹងច្បាប់អន្តរជាតិ និងមិនគោរពអធិបតេយ្យភាពដែនដីនៃប្រទេសជិតខាងឡើយ៖ «»។
ក្រៅពីថ្កោលទោសវៀតណាម នោះ លោក ពេជ្រ ស្រស់ ក៏បានងាកមករិះគន់រដ្ឋាភិបាលកម្ពុជា ដែរថា គ្មានឆន្ទៈការពារបូរណភាពទឹកដីឡើយ ដែលបណ្ដោយឲ្យប្រទេសជិតខាងមានឱកាសបន្តរំលោភព្រំដែនដូច្នេះ៖ «»។
ក្រសួងការបរទេសនៃប្រទេសកម្ពុជា ផ្ញើកំណត់ទូតជូនរដ្ឋាភិបាលវៀតណាម តាំងពីថ្ងៃទី២៩ ខែកក្កដា បន្ទាប់ពីអាជ្ញាធរខេត្តរតនគិរី រកឃើញថា ទាហានវៀតណាម បានរៀបចំសង់ប៉ុស្តិ៍ថ្មីមួយនៅចំណុចអូរកុមារ ជិតបង្គោលព្រំដែនលេខ៣០ ក្នុងឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ។
ប្រធានគណៈកម្មការចម្រុះកិច្ចការព្រំដែន លោក វ៉ា គឹមហុង មិនទាន់ដឹងនៅឡើយថា តើភាគីវៀតណាម ឆ្លើយតបយ៉ាងណាចំពោះការស្នើរបស់កម្ពុជា ពេលនេះ ដោយលោកឲ្យទាក់ទងទៅក្រសួងការបរទេស វិញ៖ «»។
អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី បាននៅឡើយទេនៅថ្ងៃទី២១ ខែសីហា។
ក្នុងរឿងព្រំដែននេះ លោក វ៉ា គឹមហុង បញ្ជាក់ថា រដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ដោះស្រាយតាមរយៈការចរចាដោយសន្តិវិធី មិនដូចការចោទប្រកាន់នានាឡើយ។
រីឯអ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា មានប្រសាសន៍ថា លោកគាំទ្រចំពោះចំណាត់ការរបស់រដ្ឋាភិបាល ដែលផ្ញើកំណត់ទូតទៅរដ្ឋាភិបាលវៀតណាម ប៉ុន្តែលោកថា រដ្ឋាភិបាលគួរតែមានចំណាត់ការថ្មីៗបន្ថែមទៀត បន្ទាប់ពីការផ្ញើកំណត់ទូត ហើយស្ងាត់ទៅវិញ៖ «»។
យ៉ាងណាក៏ដោយចុះ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានប្រកាសជំហរថា ប្រសិនបើរដ្ឋាភិបាលទីក្រុងហាណូយ នៅតែមិនបញ្ឈប់សកម្មភាពឈ្លានពានទឹកដីខ្មែរនៅតាមព្រំដែននោះ លោកនឹងប្រកាសឲ្យប្រជាពលរដ្ឋ និងយុវជនកម្ពុជា ចូលរួមធ្វើមហាបាតុកម្មឈប់គាំទ្រផលិតផលវៀតណាម និងបាតុកម្មឲ្យអន្តរជាតិថ្កោលទោសប្រទេសវៀតណាម ឲ្យគោរពនូវសន្ធិសញ្ញាអន្តរជាតិដែលប្រទេសទាំងពីរមានបូរណភាពទឹកដីរៀងៗខ្លួន៕