Image may be NSFW.
Clik here to view.
ដោយ យ៉ង ចាន់តារា RFA 2016-08-22
អ្នកគាំទ្រ និងសកម្មជនគណបក្សសង្គ្រោះជាតិ ជាង ១០០នាក់ ដែលភាគច្រើនស្លៀកពាក់ពណ៌ខ្មៅ បាននាំគ្នាចូលរួមវេទិកានយោបាយមួយស្ដីពី “ប្រព័ន្ធយុត្តិធម៌ និងសិទ្ធិសេរីភាព” ដែលរៀបចំឡើងនៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានរិះគន់ថា ប្រព័ន្ធតុលាការកម្ពុជា ខ្វះភាពឯករាជ្យ ដែលចាំបាច់ត្រូវធ្វើកំណែទម្រង់។ ដោយឡែកមន្ត្រីរដ្ឋាភិបាលយល់ឃើញថា នេះគ្រាន់តែហេតុផលរបស់បក្សប្រឆាំង ដើម្បីរកច្រកចូលសភាវិញប៉ុណ្ណោះ។
ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយវេទិកា “ប្រព័ន្ធយុត្តិធម៌ និងសិទ្ធិសេរីភាព” នៅព្រឹកថ្ងៃទី២២ សីហា ថា គណបក្សរបស់លោកនឹងប្រើប្រាស់យន្តការសភា ដើម្បីជួយកែទម្រង់ក្រសួង និងស្ថាប័នរបស់រដ្ឋាភិបាលដែលអនុវត្តការងារមិនបានត្រឹមត្រូវ។
នោះ គឺជាយន្តការបោះឆ្នោតទម្លាក់សមាជិកគណៈរដ្ឋមន្ត្រី តាមរយៈការបោះឆ្នោតសភា ដែលមិនធ្លាប់ត្រូវបានប្រើប្រាស់ចាប់តាំងពីរដ្ឋធម្មនុញ្ញចូលជាធរមានជាង ២០ឆ្នាំកន្លងទៅនេះ៖ «ការបោះឆ្នោតទម្លាក់ វាត្រូវការយើងចូលប្រជុំ។ ដូច្នេះយើងនឹងពិនិត្យពិភាក្សាគ្នាឡើងវិញ ថាតើត្រូវរកពេលណាមួយដែលសភាពការណ៍នយោបាយនៃការចាប់ចងតំណាងរាស្ត្រដោយបំពានរដ្ឋធម្មនុញ្ញនេះ ត្រូវបានបញ្ចប់។ នោះយើងនឹងអាចសម្រួលក្នុងការចូលរួមប្រជុំសភាវិញ ហើយយើងនឹងចាប់ផ្ដើមយន្តការបោះឆ្នោតទម្លាក់រដ្ឋមន្ត្រីណាដែលមិនបានបំពេញការងារត្រឹមត្រូវនោះហើយ»។
លោក សុន ឆ័យ បញ្ជាក់ថា យន្តការនេះនឹងជួយដល់រដ្ឋាភិបាលឲ្យបំពេញមុខងារកាន់តែមានប្រសិទ្ធភាព។ លោកថា នេះជាកាតព្វកិច្ចរបស់អ្នកតំណាងរាស្ត្រ ហើយលោកស្នើឲ្យប្រធានរដ្ឋសភា កុំរារាំងកិច្ចការនេះ ប៉ុន្តែផ្តល់កិច្ចសហប្រតិបត្តិការវិញ ដើម្បីកែទម្រង់ស្ថាប័នជាតិសំខាន់ៗ ជាពិសេសចាប់ផ្ដើមពីស្ថាប័នតុលាការមុនគេ។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៩៨ថ្មី ចែងថា រដ្ឋសភាអាចទម្លាក់សមាជិកគណៈរដ្ឋមន្ត្រី ឬទម្លាក់រាជរដ្ឋាភិបាលពីតំណែង ដោយអនុម័តញត្តិបន្ទោសតាមសំឡេងភាគច្រើនដាច់ខាត នៃចំនួនសមាជិករដ្ឋសភាទាំងមូល។ ញត្តិបន្ទោសរាជរដ្ឋាភិបាល ត្រូវបានលើកឡើងជូនរដ្ឋសភាដោយតំណាងរាស្ត្រចំនួន ៣០នាក់ ទើបរដ្ឋសភាអាចលើកយកមកពិភាក្សាបាន។
ជុំវិញរឿងនេះ អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បញ្ជាក់ថា វាជាសិទ្ធិរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ក្នុងការធ្វើញត្តិបន្ទោសរដ្ឋាភិបាល ហើយបើមានការដាក់ញត្តិបន្ទោសនេះទៅរដ្ឋសភា រដ្ឋសភានឹងអនុវត្តតាមនីតិវិធី។
ចំណែកអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន វិញយល់ថា ការប្រកាសបែបនេះរបស់គណបក្សសង្គ្រោះជាតិ គឺមិនមានមូលហេតុអ្វីផ្សេងក្រៅពីចេតនាចង់ចូលសភាវិញនោះទេ។ លោកថា សមាជិកសភាគណបក្សប្រឆាំងមានសិទ្ធិធ្វើញត្តិបន្ទោសរដ្ឋាភិបាល ហើយពួកគេគួរតែអនុវត្តការងារនេះតាំងពីមុនមក៖ «បំណងគាត់មានចែងនៅក្នុងច្បាប់ហើយ តែគាត់បរាជ័យមិនបានអនុវត្ត។ ការលើកឡើងរបស់គាត់ គ្រាន់តែជាលេសចំពោះការចង់ចូលទៅធ្វើការនៅក្នុងរដ្ឋសភាវិញតែប៉ុណ្ណោះ»។
ប្រធានវេទិកាអនាគត លោក អ៊ូ វីរៈ យល់ឃើញថា អ្វីដែលតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចង់ធ្វើនេះជារឿងដ៏ត្រឹមត្រូវ ដើម្បីបង្ហាញពីតួនាទីដ៏រឹងមាំរបស់គណបក្សប្រឆាំង។ លោកថា អ្វីដែលគណបក្សប្រឆាំង និងគណបក្សកាន់អំណាចគួរធ្វើនោះ គឺជជែកគ្នាដោះស្រាយបញ្ហាជាតិ ដែលមិនមែនជាការលាបពណ៌គ្នាដើម្បីតែផលប្រយោជន៍នយោបាយនោះទេ៖ «ការចរចា ខ្ញុំមើលទៅជារឿងសំខាន់មែនទែននៅពេលបច្ចុប្បន្ននេះ ដើម្បីបន្ធូរបន្ថយបរិយាកាសនយោបាយ បញ្ចប់ការឈ្លោះគ្នា ហើយជំរុញឲ្យមានការប្រកួតប្រជែងគ្នាវិញ។ ដូរពីការឈ្លោះគ្នាមកជាការប្រកួតប្រជែងគ្នា គឺជារឿងចាំបាច់មែនទែន ដើម្បីបញ្ចៀសកុំឲ្យប្រទេសយើងប្រេះឆា»។
មកទល់នឹងពេលនេះ សមាជិករដ្ឋសភា និងព្រឹទ្ធសភា ពីខាងគណបក្សប្រឆាំងជាច្រើនរូបហើយ ដែលត្រូវបានតុលាការកាត់ទោស និងឃុំខ្លួននៅពន្ធនាគារ ហើយខ្លះទៀតកំពុងជាប់បណ្ដឹងនៅតុលាការ។ អ្នកជាប់ឃុំរួមមាន សមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ និងសមាជិករដ្ឋសភា លោក អ៊ុំ សំអាន។
ចំណែកលោក សម រង្ស៊ី លោក កឹម សុខា លោក តុ វ៉ាន់ចាន់ និងលោក ពិន រតនា កំពុងជាប់បណ្ដឹងនៅតុលាការ។ ក្រៅពីមន្ត្រីជាន់ខ្ពស់បក្ស សកម្មជនគណបក្សប្រឆាំងជិត ២០នាក់ផ្សេងទៀត ក៏កំពុងជាប់ឃុំដូចគ្នា។
លើសពីនេះ មន្ត្រីសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) ចំនួន ៤រូប និងអគ្គលេខាធិការរង គ.ជ.ប មួយរូប ក៏កំពុងជាប់ឃុំដូចគ្នា ហើយករណីចុងក្រោយ គឺការចាប់ខ្លួនសកម្មជនបឹងកក់ពីររូប ដែលបានធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ។ បញ្ហានេះបង្កឲ្យមានការរិះគន់ខ្លាំងពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ អំពីការរំលោភសិទ្ធិមនុស្សប្រព្រឹត្តដោយអាជ្ញាធររដ្ឋាភិបាល ហើយស្ថាប័នដែលទទួលរងការរិះគន់ច្រើនជាងគេថាខ្វះឯករាជ្យ គឺស្ថាប័នតុលាការតែម្តង៕