Image may be NSFW.
Clik here to view.
មាស សុខជា ភ្នំពេញ ប៉ុស្តិ៍ Wed, 24 August 2016
ភ្នំពេញៈ សំណើច្បាប់មួយចំនួនពាក់ព័ន្ធនឹងតុលាការដែលស្នើដោយគណបក្សសង្គ្រោះជាតិដើម្បីឲ្យរដ្ឋសភាធ្វើវិសោធនកម្មនោះត្រូវបានបញ្ជូនត្រឡប់ទៅសមាជិកសភាគណបក្សប្រឆាំងវិញដោយសារតែខុសនីតិវិធីនៃបទបញ្ជាផ្ទៃក្នុងតែមន្ត្រីគណបក្សនេះថាបានបញ្ជូនទៅសភាវិញហើយកាលពីម្សិលមិញភ្លាមៗបន្ទាប់ពីកែសម្រួលរួច។
អ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង បានបញ្ជាក់កាលពីម្សិលមិញថាគណបក្សសង្គ្រោះជាតិបានស្នើច្បាប់បីទៅរដ្ឋសភាជាតិដើម្បីធ្វើវិសោធនកម្មប៉ុន្តែមិនបានបំពេញឲ្យបានពេញលេញឲ្យស្របទៅតាមនីតិវិធីបទបញ្ជាផ្ទៃក្នុងរដ្ឋសភាទេដោយលោកបានថ្លែងថាជាធម្មតានៅក្នុងច្បាប់នីមួយៗគណបក្សសង្គ្រោះជាតិត្រូវភ្ជាប់ជាមួយលិខិតស្នើសុំ និងសេចក្តីថ្លែងការណ៍មួយលើគ្រប់ច្បាប់ទាំងបីនោះប៉ុន្តែផ្ទុយមកវិញគណបក្សសង្គ្រោះជាតិបានភ្ជាប់លិខិតស្នើ និងសេចក្តីថ្លែងការណ៍តែមួយច្បាប់ប៉ុណ្ណោះសម្រាប់ច្បាប់ទាំងបីដែលបានស្នើដល់រដ្ឋសភាឲ្យធ្វើវិសោធនកម្ម។
កាលពីសប្តាហ៍មុនគណបក្សសង្គ្រោះជាតិបានបញ្ជូនសេចក្តីស្នើច្បាប់ចំនួនបីដែលទាក់ទងទៅនឹងប្រព័ន្ធតុលាការទៅរដ្ឋសភាដើម្បីធ្វើវិសោធនកម្មដោយអះអាងថាប្រព័ន្ធតុលាការបច្ចុប្បន្នមិនបានអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ និងយុត្តិធម៌ទេការអនុវត្តច្បាប់គឺគ្មានឯករាជភាពដូច្នេះច្បាប់នេះចាំបាច់ត្រូវតែធ្វើវិសោធនកម្ម។
ច្បាប់ទាំងបីនោះរួមមានច្បាប់ស្តីពីការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាអង្គចៅក្រមច្បាប់ស្តីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា និងទីបីច្បាប់ស្តីពីអង្គការតុលាការ។
លោក ឡេង ប៉េងឡុង បានបញ្ជាក់ថា៖ «ជាទម្រង់បែបបទនៅពេលយើងស្នើទៅរដ្ឋសភាដើម្បីពិនិត្យគឺច្បាប់មួយត្រូវតែមានសេចក្តីថ្លែងការណ៍មួយ និងលិខិតមួយទៀតភ្ជាប់ជាមួយ។ ដូច្នេះជាធម្មតាវាត្រូវតែមាន [សេចក្តីថ្លែងការណ៍បី និងលិខិតស្នើចំនួនបី] ដែរប៉ុន្តែគាត់ (CNRP) បានដាក់តែ [សេចក្តីថ្លែងការណ៍មួយច្បាប់ និងលិខិតស្នើមួយច្បាប់] ប៉ុណ្ណោះ»។
លោក ឡេង ប៉េងឡុង បានបន្តទៀតថានៅពេលណាគណបក្សសង្គ្រោះជាតិដាក់លិខិតមកកាន់រដ្ឋសភាម្តងទៀតលោកនឹងបញ្ជូនច្បាប់ទាំងនោះទៅគណៈកម្មាធិការអចិន្រៃ្តយ៍នៃរដ្ឋសភាដើម្បីពិនិត្យ។
នៅពេលទាក់ទងកាលពីម្សិលមិញប្រធានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក សុន ឆ័យ បានឱ្យដឹងថាមិនមានអ្វីធំដុំទេគឺគ្រាន់តែជាកំហុសនីតិវិធីបន្តិចបន្តួចប៉ុណ្ណោះហើយថាច្បាប់ទាំងនោះត្រូវបានបញ្ជូនទៅកាន់រដ្ឋសភាវិញភ្លាមៗកាលពីម្សិលមិញបន្ទាប់ពីកែសម្រួលរួច។
កាលពីថ្ងៃចន្ទកន្លងទៅលោក សុនឆ័យ បានរិះគន់ប្រព័ន្ធតុលាការបច្ចុប្បន្នថាមិនបានអនុវត្តច្បាប់ឲ្យបានយុត្តិធម៌ត្រឹមត្រូវហើយថាតុលាការមិនឯករាជ្យដោយលោកបានថ្លែងថាការអនុវត្តច្បាប់មិនមានភាពស្មើគ្នាចំពោះបុគ្គលគ្រប់រូប។
លោក សុន ឆ័យ បានបញ្ជាក់ថា៖ «ច្បាប់ស្តីពី [ប្រព័ន្ធតុលាការ] ដែលបានធ្វើវិសោធនកម្មដោយរដ្ឋសភាកាលពីឆ្នាំ ២០១២ គឺមានតែសមាជិកសភារបស់គណបក្សប្រជាជនប៉ុណ្ណោះដែលបានចូលរួម។ ច្បាប់ទាំងបីនេះត្រូវបានធ្វើវិសោធនកម្មក្នុងពេលតែមួយជាមួយគ្នាដែលវាផ្ទុយទៅនឹងគោលការណ៍ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញអំពីអ្វីដែលគេហៅថាតួនាទីរបស់ព្រះមហាក្សត្រក្នុងការធានាឯករាជភាពរបស់ប្រព័ន្ធតុលាការ។ ព្រះមហាក្សត្រដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាអំណាចតុលាការ»៕ NS