Quantcast
Viewing all articles
Browse latest Browse all 40045

រដ្ឋាភិបាល​ទទួល​បាន​ដីកា​ពី​តុលាការ​អាមេរិក​ជុំវិញ​បណ្ដឹង​របស់​លោក មាជ សុវណ្ណារ៉ា

Image may be NSFW.
Clik here to view.
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​កូន​ប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ក្នុង​ពិធី​មួយ​នា​ការដ្ឋាន​កងទ័ព​ជើង​គោក​នៃ​កង​យោធពល​ខេមរភូមិន្ទ។ រូបឯកសារ AFP


ដោយ យន់ សាមៀន RFA 2016-08-25

រដ្ឋាភិបាល​កម្ពុជា បាន​ទទួល​ដីកា​តុលាការ​ករណី​បណ្តឹង​របស់​លោក មាជ សុវណ្ណារ៉ា ចោទ​ប្រកាន់​រដ្ឋាភិបាល និង​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​នាយករដ្ឋមន្ត្រី​ពី​បទ​ធ្វើ​ទារុណកម្ម និង​អំពើ​ភេរវកម្ម។

ឯកសារ​តុលាការ​ដែល​អាស៊ីសេរី ទទួល​បាន​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា បង្ហាញ​ថា  រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ប្រាក់ សុខុន បាន​ចុះ​ហត្ថលេខា​ទទួល​ដីកា​តុលាការ​ទីក្រុង​ឡូសអែនជឺឡេស (Los Angeles) ស្ថិត​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា (California)។

លោក មូរតុន ក្លារ (Morton Sklar) មេធាវី​លោក មាជ សុវណ្ណារ៉ា ប្រាប់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៥ សីហា ថា ការ​ចុះ​ហត្ថលេខា​ទទួល​យក​ដីកា​តុលាការ​នេះ មាន​ន័យ​ជា​ផ្លូវការ​ថា  រដ្ឋាភិបាល​កម្ពុជា ក្លាយ​ជា​គូភាគី​ក្នុង​បណ្តឹង​ហើយ៖ «ម្សិលមិញ​យើង​ទទួល​បាន​សេចក្ដី​ជូន​ដំណឹង​តាម​រយៈ​អ៊ីម៉ែល​ដែល​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា នៅ​ពេល​នេះ​បាន​ទទួល​ដីកា​របស់​តុលាការ​អាមេរិក ​រួច​ហើយ។ ចំណុច​នេះ​សំខាន់​ខ្លាំង​ណាស់ ព្រោះ​ពេល​ដែល​ភាគី​បាន​ទទួល​ដីកា​តុលាការ ភាគី​នោះ​ត្រូវ​តែ​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​តុលាការ​ពេល​មាន​សវនាការ។ តុលាការ​មាន​សិទ្ធិ​ចាប់​បង្ខំ​ឲ្យ​ភាគី​ចូល​ខ្លួន​មក​បំភ្លឺ​ក្នុង​ករណី​មិន​ព្រម​ចូល​ខ្លួន»។


​តុលាការ​ទីក្រុង​ឡូសអែនជឺឡេស នៅ​រដ្ឋ​កាលីហ្វ័រញ៉ា នឹង​បើក​សវនាការ​លើក​ដំបូង​ចំពោះ​ករណី​បណ្ដឹង​របស់​លោក មាជ សុវណ្ណារ៉ា នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​កញ្ញា ខាង​មុខ។

គោល​បំណង​នៃ​សវនាការ​នេះ គឺ​ដើម​បណ្ដឹង​ស្នើ​ឲ្យ​តុលាការ​ចេញ​សេចក្ដី​បង្គាប់ ឬ​ហៅ​ជា​អង់គ្លេស​ថា jurisdictional discovery ដើម្បី​ឲ្យ​ដើម​បណ្ដឹង​អាច​ស្វែងរក​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ជា​ប្រយោជន៍​បង្ហាញ​ឲ្យ​ច្បាស់​ថា រដ្ឋាភិបាល​កម្ពុជា និង​លោក ហ៊ុន ម៉ាណែត ជាប់​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ជា​ប្រព័ន្ធ​ធ្វើ​ទុក្ខបុកម្នេញ​ខ្មែរ-​អាមេរិកាំង ដែល​វិល​ត្រឡប់​ទៅ​ស្នាក់នៅ​ប្រទេស​កំណើត។

ប្រសិនបើ​តុលាការ​សម្រេច​តាម​សំណើ​របស់​ដើមបណ្ដឹង​នោះ លោក ហ៊ុន ម៉ាណែត និង​រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវ​តែ​បញ្ចេញ​ព័ត៌មាន​អាម៉ាស់​ពី​ការ​រំលោភ​សិទ្ធិមនុស្ស រួម​ទាំង​ការ​វាយ​ប្រហារ​ទៅ​លើ​ជំនួយ​ការ​រត់​លិខិត​ស្នាម​តុលាការ លោក ផល ហេយស៍ (Paul Hayes) នៅ​ពេល​លោក​បាន​យក​លិខិត​មួយ​ច្បាប់​ទៅ​ឲ្យ​លោក ហ៊ុន ម៉ាណែត កាល​ពី​ខែ​មេសា និង​ការ​រំលោភ​សិទ្ធិមនុស្ស​ជា​ប្រព័ន្ធ ដើម្បី​បំបិទ​មាត់​អ្នក​រិះគន់ និង​គណបក្ស​ប្រឆាំង៕

មេធាវី លោក ហ៊ុន ម៉ាណែត សង្ឃឹម​ឈ្នះ​ក្ដី

មេធាវី​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​អាស៊ីសេរី​ថា តុលាការ​ទីក្រុង​​ឡូសអែនជឺឡេស ស្ថិត​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា នឹង​មិន​កាត់​ឲ្យ​កូន​ក្ដី​លោក​ចាញ់​បណ្ដឹង​របស់​ក្រុម​គ្រួសារ​លោក មាជ សុវណ្ណារ៉ា ឡើយ។

ក្រុម​គ្រួសារ​ខ្មែរ-​អាមេរិកាំង រូប​នោះ​បាន​​ប្ដឹង​រដ្ឋាភិបាល​កម្ពុជា និង​លោក ហ៊ុន ម៉ាណែត ពី​បទ​ធ្វើ​ទារុណកម្ម ​អំពើ​ភេរវកម្ម និង​បទឧក្រិដ្ឋ​ពាក់ព័ន្ធ​នឹង​ការ​បង្ក​អំពើ​ហិង្សា​លើ​ស្មៀន​រត់ការ​ឯកសារ​តុលាការ។

លោក​មេធាវី ចន ផូសែល (John Purcell) ប្រាប់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា ថា ការ​ចោទ​ប្រកាន់​ក្នុង​បណ្ដឹង​លោក មាជ សុវណ្ណារ៉ា គ្មាន​មូលដ្ឋាន​នោះ​ទេ។

លោក មាជ សុវណ្ណារ៉ា ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ២០​ឆ្នាំ ក្រោម​បទ​ចោទ​ដឹកនាំ​កុបកម្ម​នាំ​ឲ្យ​មាន​អំពើ​ហិង្សា​នៅ​ស្ពាន​នាគ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៤ កន្លង​ទៅ៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>