
ដោយ ខែ សុណង RFA 2016-08-26
មជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ ហៅមណ្ឌលព្រៃស្ពឺ ដែលមានទីតាំងនៅភូមិស្រែជម្រៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជាទីកន្លែងអប់រំ ជាទីដែលអាជ្ញាធរបានចាប់ខ្លួនមនុស្ស ទាំងចាស់ និងកុមារ នៅតាមចិញ្ចើមផ្លូវ អ្នកគ្មានទីជម្រក អ្នកប្រើប្រាស់គ្រឿងញៀន ស្ត្រីរកស៊ីផ្លូវភេទ និងជនវិកលចរិតជាដើម យកទៅអប់រំកែប្រែរយៈពេលខ្លី។ មណ្ឌលនេះបានទាញការចាប់អារម្មណ៍ដល់នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានឲ្យកែប្រែស្ថានភាពគ្រប់គ្រង។ ថ្មីៗនេះ មានសេចក្ដីរាយការណ៍ថា នៅក្នុងមជ្ឈមណ្ឌលនេះនៅតែបន្តធ្វើទារុណកម្ម អំពើហិង្សា និងផ្ដល់អាហារហូបចុកមិនគ្រប់គ្រាន់ដល់អ្នកជាប់ឃុំ។
សូមស្ដាប់បទសម្ភាសន៍រវាងអ្នកស្រី ខែ សុណង ជាមួយស្ត្រីមួយរូបដែលទើបចេញពីមណ្ឌលព្រៃស្ពឺ ដោយសុំមិនបញ្ចេញអត្តសញ្ញាណដើម្បីសុវត្ថិភាព៖