
ដោយ អ៊ូ បាណុង RFA 2016-08-26
អ្នកយកព័ត៌មានក្នុងស្រុកម្នាក់ គ្រោងប្ដឹងមេការស្តង់ដាក់ជ្រូកមួយនៅខែត្របាត់ដំបង ទៅតុលាការ បន្ទាប់ពីបុគ្គលិកស្តង់ដាក់ជ្រូកនោះ បានប្រើហិង្សាដណ្ដើមយកម៉ាស៊ីនថតរូបពីអ្នកកាសែតមួយក្រុម ក្នុងនោះមានអ្នកយកព័ត៌មានអាស៊ីសេរីផង។ ហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅពេលដែលក្រុមអ្នកសារព័ត៌មានបានចុះទៅផ្ដិតយករូបភាព និងវីដេអូ អំពីការលាងជ្រូកដែលដឹកពីប្រទេសថៃ បង្ហូរលាមកចូលទៅក្នុងទឹកអូរ ដែលពលរដ្ឋនៅតំបន់នោះប្រើប្រាស់ប្រចាំថ្ងៃ។
អ្នកយកព័ត៌មានកាសែតខ្មែរម្ចាស់ស្រុក គំរាមប្ដឹងមេការស្តង់ដាក់ជ្រូក ពាក់ស្លាក “ជំនោរជាយដែន” គឺលោក ឃីម នៅខែត្របាត់ដំបង ប្រសិនបើមិនសុំទោសជាសាធារណៈដល់អ្នកសារព័ត៌មានទាំង ៤នាក់ ដែលត្រូវមេការក្រុមហ៊ុនមួយនេះជេរប្រមាថ និងប្រើហិង្សាដាក់៖ «»។
អ្នកកាសែតចំនួន ៤នាក់ ត្រូវបានមេការឈ្មោះ ឃីម ប្រចាំក្រុមហ៊ុនធ្វើអាជីវកម្មដឹកជ្រូកពីប្រទេសថៃ ចូលតាមច្រករបៀងភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបង គំរាមកំហែងយកដៃចង្អុលមុខ ហើយជេរប្រមាថ ដូចជាហៅអា អ្ហែង អញ ដល់អ្នកកាសែត និងស្ទុះមកចាប់កាមេរ៉ាប្រទាញប្រទង់យ៉ាងខ្លាំងក្លាយកពីដៃអ្នកយកព័ត៌មានអាស៊ីសេរី បម្រុងយកទៅបោក ឬបំផ្លាញរូបភាពចោល ខណៈកំពុងយកព័ត៌មាននៅខាងក្រៅរបងទីកន្លែងស្ដុកជ្រូក នៅជាប់អូរព្រំដែន ភូមិត្រពាំងព្រលឹត ឃុំត្រពាំងព្រលឹត ស្រុកសំពៅលូន នោះ។ ហេតុការណ៍នោះកើតឡើងកាលពីវេលាម៉ោងប្រមាណ ១០ព្រឹកថ្ងៃទី២៤ ខែសីហា៖ «»។
កន្លងមក ប្រជាពលរដ្ឋរស់នៅតាមអូរព្រំដែន ជាច្រើនគ្រួសារត្អូញត្អែរបញ្ហាអាជីវកម្មនេះថា តែងតែលាងសំអាតជ្រូកធ្លាក់ទាំងលាមកចូលទៅក្នុងអូរ ដែលពួកគាត់ប្រើប្រាស់ប្រចាំថ្ងៃធ្វើឲ្យក្លិនស្អុយ ហើយព្រួយបារម្ភប៉ះពាល់ដល់សុខភាពរបស់ពួកគាត់។
អាស៊ីសេរីពុំអាចរកប្រភពទាក់ទងថៅកែស្តង់ដាក់ជ្រូក ក្រោមស្លាក “ជំនោរជាយដែន” គឺលោក ឆាង ដែលជាសាច់ញាតិអធិការនគរបាលស្រុកសំពៅលូន ដើម្បីឆ្លើយតបពីបញ្ហានេះបានទេ នៅថ្ងៃទី២៦ ខែសីហា។
ទោះជាយ៉ាងណា អធិការនគរបាលស្រុកសំពៅលូន លោក ពេជ្រ សារ៉ែន បានអោយអាស៊ីសេរី ដឹងតាមទូរស័ព្ទថា មិនមានភាគីជម្លោះទាំងសងខាងណាមកទាក់ទងលោកទេនៅពេលកើតហេតុនោះ គឺមានតែអ្នកសារព័ត៌មាននៅភ្នំពេញ ទាក់ទងមកសួរនាំប៉ុណ្ណោះ។ រីឯចំណុចថា លោកជាសាច់ញាតិរបស់ម្ចាស់ស្តង់នោះ គឺមិនពាក់ព័ន្ធនឹងលោកនោះទេ៖ «»។
ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន បូណា បានអោយដឹងថា ជានិច្ចកាលអ្នកសារព័ត៌មានតែងតែរងនូវការគំរាមកំហែងពីឈ្មួញខុសច្បាស់នៅពេលដែលពួកគាត់ទៅចុះបំពេញវិជ្ជាជីវៈ។ ដូច្នេះក្នុងករណីនេះ ប្រសិនបើអ្នកសារព័ត៌មានចង់ប្ដឹងខាងភាគីឈ្មួញនោះ ក្លឹបអ្នកកាសែតកម្ពុជា កំពុងតែសិក្សាករណីនេះ ហើយក្លឹបនឹងអាចផ្ដល់ជំនួយផ្លូវច្បាប់តាមជាក់ស្ដែង៖ «»។
អ្នកយកព័ត៌មានទាំង ៤នាក់ ដែលរងការជេរប្រមាថ គំរាមកំហែងនោះ រួមមាន លោក ហ៊ុំ ចំរើន អ្នកយកព័ត៌មានអាស៊ីសេរី លោក គង់ រតនា អ្នកយកព័ត៌មានកាសែតខ្មែរម្ចាស់ស្រុក លោក សុខ កុសល អ្នកយកព័ត៌មានកម្ពុជាជោគជ័យ និងលោក ខុម អ្នកយកព័ត៌មានកាសែតនិស្សិតក្មេងវត្ត ប្រចាំខេត្តបាត់ដំបង៕