Image may be NSFW.
Clik here to view.
ដោយ ស្រី សុភ័ក្រ្ត26/08/2016 rfi
រដ្ឋសភាកម្ពុជា កំពុងឈានមួយជំហានទៀតហើយ ទាក់ទងនឹងការសិក្សាលទ្ធភាពផ្នែកច្បាប់ ដើម្បីកាត់ប្រាក់ខែ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិទំាង ៥៥រូប ដែលបានប្រកាសពហិកាមិនចូលប្រជុំសភា តាំងពីចុងខែឧសភា ឆ្នាំ២០១៦។ យ៉ាងណាក៏ដោយ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ប្រតិកម្មតបថា បក្សប្រឆាំងនៅកម្ពុជា ធ្វើការងារ មិនចាប់អារម្មណ៍នឹងរឿងប្រាក់ខែនោះទេ។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បានប្រាប់វិទ្យុបារាំង នៅថ្ងៃព្រហស្បតិ៍នេះថា គណៈកម្មការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារ សវនកម្ម (គណៈកម្មការទី២) នៃរដ្ឋសភា កំពុងសិក្សាលទ្ធភាពផ្នែកច្បាប់ និងរៀបចំរបាយការណ៍ ដើម្បីសម្រេចក្នុងការដាក់ពិន័យ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលបានប្រកាសធ្វើពហិកា មិនចូលរួមប្រជុំសភា តាំងពីថ្ងៃទី៣០ ខែឧសភា មកទល់ពេលនេះ។ បើយោងតាម ច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្រ្ត និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា តំណាងរាស្រ្ត ដែលអវត្តមានគ្មានច្បាប់ ត្រូវពិន័យ ព្រមាន ស្តីបន្ទោស បង្កក់ប្រាក់បៀរវត្ស កាត់ប្រាក់ខែ ឬបញ្ឈប់លែងអោយធ្វើតំណាងរាស្រ្ត។ អ្នកនាំពាក្យរដ្ឋសភារបស់គណបក្សប្រជាជនកម្ពុជា បានបន្ថែមថា គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា នឹងប្រជុំសម្រេច តើថាត្រូវពិន័យយ៉ាងណា ចំពោះតំណាងរាស្រ្តបក្សប្រឆាំងទាំង៥៥រូប?
មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ លោក អេង ឆៃ អ៊ាង បានប្រតិកម្មតបថា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ មិនដែលខ្វល់ខ្វាយ រឿងប្រាក់ខែនោះទេ បើទោះបីជារដ្ឋសភាធ្លាប់កាត់ប្រាក់ខែ ១០ខែ កន្លងមកក៏ដោយ។ លោក អេង ឆៃអ៊ាង បានបន្ថែមថា បក្សសង្រ្គោះជាតិ នៅមិនទាន់សម្រេចថា គួរចូលរួមប្រជុំសភា នៅពេលបវេសនកាល ខែតុលា ខាងមុខ ឬយ៉ាងណាទេ?
គួរជម្រាបថា នេះជាជំហានទីពីរ ដើម្បីកាត់ប្រាក់ខែ តំណាងរាស្រ្តបក្សសង្រ្គោះជាតិ បន្ទាប់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ បានពិភាក្សា និងប្រគល់ជូន គណៈកម្មការទី២ នៃរដ្ឋសភា ដើម្បីសិក្សាផ្នែកច្បាប់ ចំពោះករណីសមាជិកសភាមកគណបក្សសង្គ្រោះជាតិ (CNRP) ដែលមិនចូលប្រជុំសភា ហើយមានគម្រោងដាក់ពិន័យ ចំពោះការប្រើប្រាស់រថយន្ត សភាខុសគោលការណ៍ និងកាត់ប្រាក់ខែ។ មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ ធ្លាប់បានលើកឡើងថា កុ្រមតំណាងរាស្រ្តរបស់ខ្លួន នឹងមិនចូលប្រជុំសភានោះទេ ប្រសិនបើស្ថានការនយោបាយមិនវិលមករកភាពប្រក្រតីវិញ ខណៈមេដឹកនាំគណបក្ស គឺលោក សម រង្ស៊ី និងលោក កឹម សុខា កំពុងជាប់បណ្តឹងតុលាការជាបន្តបន្ទាប់៕