បើដោះស្រាយតែរវាងចៅហ្វាយនិងអាយ៉ងរហូតអស់ដីខ្មែរទើបបានចប់? ~Reader
Image may be NSFW.
Clik here to view.

ដោយ អេង គីមហុង27/08/2016 rfi
តាមគម្រោងនៅថ្ងៃចន្ទទី ៣០សីហាខាងមុខនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះទទួលរៀបចំកិច្ចប្រជុំចង្អៀត ជាមួយគណៈកម្មការកិច្ចការព្រំដែនរបស់វៀតណាម។ កិច្ចប្រជុំនេះនឹងផ្ដោតទៅលើពីរចំណុចសំខាន់ៗ។ លោក វ៉ា គឹមហុង ក៏បានបង្ហាញសុទ្ធិដ្ឋិនិយមថា បញ្ហាទាំងអស់នឹងត្រូវដោះស្រាយទៅតាមផ្លូវចរចា ហើយក៏គ្មានដែរ ការប្រើប្រាស់ប្រព័ន្ធតុលាការអន្តរជាតិដើម្បីដោះស្រាយជម្លោះ ព្រំដែនរវាងកម្ពុជានិងវៀតណាម។
របៀបវារៈទី១-ភាគីទាំងពីរនឹងធ្វើសេចក្ដីព្រាងលើលិខិតមួយដើម្បីដាក់ជូននាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរចុះហត្ថលេខា ហើយផ្ញើបន្តទៅប្រធានាធិបតីបារាំងលោក ហ្វ្រង់ ស្វ័រហូឡង់ ដើម្បីឲ្យផ្ដល់អ្នកជំនាញខាងបច្ចេកទេសផែនទី ព្រមទាំងជួយដៅខ្សែព្រំដែននៅលើដីជាក់ស្ដែង។
ទី២-ភាគីទាំងពីរនឹងពិភាក្សាលើបញ្ហារាំងស្ទះ៧ចំណុចដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើទៅកាន់នាយករដ្ឋមន្ត្រីវៀតណាមកាលពីឆ្នាំ២០១៥។ បញ្ហារាំងស្ទះ៧ចំណុចមិនត្រូវបានមន្ត្រីជំនាញបង្ហើបឲ្យដឹងនោះទេ។
ក្រៅពីររបៀបវារៈសំខាន់ទាំងពីរនេះ គណៈកម្មការកិច្ចការព្រំដែននៃប្រទេសទាំងពីរនឹងពិភាក្សាទៅលើបាតុភាពនានា នៅតាមព្រំដែននោះគឺការកសាងប៉ុស្ដិ៍នគរបាលរបស់អាជ្ញាធរវៀតណាមថ្មីមួយបន្ថែមទៀតក្នុងតំបន់ជម្លោះព្រំដែនដែលមិនទាន់បែងចែកដាច់ស្រេចរវាងប្រទេសទាំងពីរ ស្ថិតក្នុងភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ ខេត្តរតនៈគិរី។ នេះបើតាមការបញ្ជាក់របស់លោក វ៉ា គឹមហុង ប្រធានគណៈកម្មការកិច្ចការព្រំដែនកម្ពុជា។ លោកបន្ថែមថា គណៈប្រតិភូនៃគណៈកម្មការកិច្ចការព្រំដែនរបស់វៀតណាមនឹងធ្វើដំណើរមកក្រុងភ្នំពេញនាល្ងាចថ្ងៃអាទិត្យទី២៨សីហា។
សូមបញ្ជាក់ថា កិច្ចប្រជុំចង្អៀតរវាងភាគីទាំងពីរដែលគ្រោងធ្វើឡើងនៅថ្ងៃចន្ទខាងមុខនេះបន្ទាប់ពីក្រសួងការបរទេសកម្ពុជានៅថ្ងៃទី១៨សីហា ផ្ញើកំណត់ទូតតវ៉ាមួយទៅប្រទេសវៀតណាម ពាក់ព័ន្ធនឹងការរំលោភបំពានរបស់វៀតណាមនៅតាមបណ្ដោយព្រំដែន។
កំណត់ទូតនោះបានគូសបញ្ជាក់ថា ការរំលោភបំពានរបស់វៀតណាមនៅក្នុងខេត្តខ្មែរទាំង៥រួមមាន៖ ទី១ ការជីកស្រះចំនួន៩ និងការសង់អគារព្រមទាំងផ្លូវបេតុងនៅខេត្តរតនៈគិរី។ ទី២ ការធ្វើផ្លូវនិងប៉ុស្តិ៍រដ្ឋបាលនៅតំបន់ដាក់ដាង ដាក់ហ៊ូត ក្នុងខេត្តមណ្ឌលគិរី។ ទី៣ ការធ្វើផ្លូវនៅក្នុងស្រុកចន្ទ្រា និងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ទី៤ ការសាងសង់ប៉ុស្តិ៍យោធានៅស្រុកកោះធំ ខេត្តកណ្ដាល។ និងទី៥ ការធ្វើប៉ុស្តិ៍នៅច្រកទ្វារវិញហួយដុង ជាប់បង្គោលព្រំដែនលេខ២៦០ ទល់មុខច្រកទ្វារទ្វេភាគីកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ។
រហូតមកដល់ពេលនេះវៀតណាមមិនបានធ្វើការឆ្លើយតបទេ ប៉ុន្តែគេហទំព័រ BBC ជាភាសាវៀតណាមបានស្រង់សម្ដីមន្ត្រីគណៈកម្មការព្រំដែនវៀតណាមអះអាងថា អ្វីខ្លួនកំពុងធ្វើគឺរឿងត្រឹមត្រូវដោយមិនបានរំលោភបំពានមកលើទឹកដីរបស់កម្ពុជានោះទេ។ គួរជម្រាបជូនថា គិតត្រឹមកំណត់ទូតចុងក្រោយនេះ កម្ពុជាបានផ្ញើកំណត់ទូតចំនួន២៣ និងលិខិតចំនួន១ទៅកាន់វៀតណាម ដើម្បីតវ៉ាអំពីការរំលោភបំពានតាមបន្ទាត់ព្រំដែនកម្ពុជាវៀតណាម។
ប៉ុន្តែយ៉ាងណាក៏ដោយ លោក វ៉ា គឹមហុង គូសបញ្ជាក់ថា បើទោះជាមិនមានការឆ្លើយតបជាវិជ្ជមាន ប៉ុន្តែវាជាការបង្ហាញទៅកាន់អន្តរជាតិថា កម្ពុជាមិនបានពេញចិត្តចំពោះទង្វើលរបស់វៀតណាមឡើយ៕