Image may be NSFW.
Clik here to view.
ដោយ ជិន ជេដ្ឋា RFA 2016-08-30
ពលរដ្ឋរស់នៅឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានបើកសមាជប្រជាជនជាលើកទីពីរក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីជួបអាជ្ញាធរឲ្យជួយដោះស្រាយបញ្ហា ឬទុក្ខកង្វល់របស់អ្នកភូមិ។ អាជ្ញាធរ និងអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការលើកកម្ពស់ការយល់ដឹងរបស់សហគមន៍ គាំទ្រសមាជប្រជាជនដែលរៀបចំឡើងដោយបណ្ដាញភ្នំគុក ស្រុកបរិបូរណ៍ នេះ។
ពលរដ្ឋប្រមាណ ៤០០នាក់មកពីភូមិបួន នៃឃុំអញ្ចាញរូង បានលើកពីបញ្ហាដីធ្លី បញ្ហាគ្រូបង្រៀន និងបញ្ហាការផ្ដល់សេវាសាធារណៈនៅចំពោះមុខមេឃុំ អភិបាលស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីឆ្លើយតបតម្រូវការពលរដ្ឋ និងដោះស្រាយ។ សមាជដែលធ្វើឡើងនៅសាលាឃុំអញ្ចាញរូង នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ មានពលរដ្ឋខ្លះរិះគន់មន្ត្រីនគរបាលរដ្ឋបាល និងគ្រូបង្រៀននៅក្នុងឃុំរបស់ខ្លួន។
ពលរដ្ឋម្នាក់មកពីភូមិដំរីកូន លោក សៅ វណ្ណៈ ថ្លែងបែបឆ្ងល់ទាក់ទងនឹងករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងគោយន្ត និងម៉ូតូ ដោយម៉ូតូជិះជ្រុលទៅបុកគោយន្ត ហើយដាក់កំហុសទៅលើម្ចាស់គោយន្ត។ លោកថា ករណីនេះភាគីទាំងពីរបានសម្រុះសម្រួលគ្នាចប់ហើយ ប៉ុន្តែមន្ត្រីប៉ុស្តិ៍នគរបាលបែរជាចោទថា គោយន្តជាអ្នកខុស ដោយសំអាងថា គោយន្តត្រូវហាមមិនឲ្យបើកបរលើថ្នល់ចាប់ពីម៉ោង ៦ល្ងាច។
លោកបញ្ជាក់ថា ពលរដ្ឋគ្រប់រូបមិនទាន់ទទួលបានសេចក្ដីណែនាំ ឬច្បាប់មិនឲ្យគោយន្តបើកបរលើថ្នល់នៅពេលយប់នៅឡើយទេ ដែលទាមទារឲ្យអាជ្ញាធរផ្សព្វផ្សាយ។ លោក សៅ វណ្ណៈ ក៏បានលើកពីរឿងរ៉ាវមួយទៀត គឺបញ្ហាគ្រូបង្រៀនលក់នំក្នុងថ្នាក់ ហើយគ្រូខ្លះមិនសូវបង្រៀនសិស្ស ដោយយកពេលច្រើនទៅលក់នំ ឬចងអង្រឹងដេកក្នុងបរិវេណសាលាជាដើម៖ «»។
ឆ្លើយតបនឹងការលើកឡើងរបស់ពលរដ្ឋនេះ អភិបាលស្រុកបរិបូរណ៍ លោក ឃួន សៅរុំ ថាមិនទាន់មានច្បាប់ណាហាមឃាត់មិនឲ្យគោយន្តបើកបរពេលយប់នោះទេ ប៉ុន្តែម្ចាស់គោយន្តត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះការបើកបរ ហើយគិតពីសុវត្ថិភាពអ្នកដទៃ ដោយត្រូវដាក់ចំណាំងប្លាតពេលយប់។ ចំពោះបញ្ហាគ្រូវិញ លោកថានឹងហៅគ្រូណែនាំ រួចដោះស្រាយបញ្ហាទាំងនេះ។
លោក ឃួន សៅរុំ សម្ដែងការសប្បាយចិត្តចំពោះវេទិកា ឬសមាជប្រជាជននេះ ព្រោះលោកបានស្វែងយល់ពីបញ្ហាពលរដ្ឋ ដើម្បីអាចដោះស្រាយភ្លាមៗ និងបញ្ហាខ្លះត្រូវដោះស្រាយជាបន្តបន្ទាប់៖ «»។
តំណាងពលរដ្ឋ និងជាសមាជិកបណ្ដាញភ្នំគុក លោកស្រី ប៉ិញ អាត ថ្លែងថា ក្រុមតំណាងសហគមន៍បានផ្ដួចផ្ដើមសមាជប្រជាជននេះឡើង ដោយមានការគាំទ្រពីសង្គមស៊ីវិល និងពលរដ្ឋក្នុងឃុំភាគច្រើន។ សមាជដូចគ្នានេះ នឹងធ្វើនៅឃុំត្រពាំងចាន់ នៅថ្ងៃទី៣១ ខែសីហា ទៀត បន្ទាប់ពីធ្វើនៅឃុំពេជចង្វារ កាលពីថ្ងៃទី២៩ ខែសីហា និងនៅឃុំអញ្ចាញរូង នៅថ្ងៃទី៣០ ខែសីហា រួច៖ «»។
មន្ត្រីសម្របសម្រួលកម្មវិធីនៃអង្គការសកម្មភាពដើម្បីបរិស្ថាន និងសហគមន៍ (AEC) លោក មិន រ៉ុម មានប្រសាសន៍ថា ដោយអង្គការមើលឃើញពីសារសំខាន់របស់សមាជនេះ ទើបអង្គការសម្រេចផ្ដល់បច្ចេកទេសសម្របសម្រួល និងអាហារសម្រន់ដល់សហគមន៍ ដើម្បីរៀបចំកម្មវិធីដូចគ្នានៅក្នុងឃុំចំនួនបី គឺឃុំពេជចង្វារ ឃុំអញ្ចាញរូង និងឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍៖ «»។
តំណាងពលរដ្ឋ និងសមាជិកបណ្ដាញភ្នំគុក ស្រុកបរិបូរណ៍ ឲ្យដឹងថា សមាជប្រជាជនបានធ្វើលើកដំបូងក្នុងឆ្នាំ២០១៣ នៅឃុំចំនួនបួន គឺឃុំក្រាំងស្គារ ស្រុកទឹកផុស ឃុំពេជចង្វារ ឃុំអញ្ចាញរូង និងឃុំត្រពាំងចាន់ ដោយមានអាជ្ញាធរ និងមន្ត្រីជំនាញចូលរួមដោះស្រាយដូចគ្នានេះដែរ។
គោលបំណងសំខាន់នៃសមាជលើកក្រោយៗ គឺចង់ដឹងថា តើអាជ្ញាធរបានដោះស្រាយបញ្ហា ឬទុក្ខកង្វល់ពលរដ្ឋបានកម្រិតណាហើយ? បណ្ដាញសហគមន៍ថា តាមរយៈសមាជឆ្នាំ២០១៣ អាជ្ញាធរមានសមត្ថកិច្ចបានដោះស្រាយបញ្ហាជូនពលរដ្ឋបានមួយចំនួនធំហើយ ប៉ុន្តែបញ្ហាខ្លះនៅមិនទាន់ដោះស្រាយចប់៕