Quantcast
Viewing all articles
Browse latest Browse all 40045

ភ្លក្ស​​គុយ​​ទាវ​​ទូក​​ចាន​​ធំ​ ៨​ ពាន់​​រៀល​​នៅ​​អា​ហារ​​ដ្ឋាន​ ម៉ៅ​​សេ​​ទុង​​



ភ្នំពេញ: រស​ជាតិ​គុយ​ទាវ​ទូក​បែប​ថៃ ជាមួយ​សម្បក​គាវ​បំពង នៅ​តែ​ដិត​ដាម​ក្នុង​ចំណូល​ចិត្ត​យុវ​វ័យ។

ប្ដូរពី​ស្ទីល​ញ៉ាំ​គ​រចាន បច្ចុប្បន្ន ​អាហារ​ដ្ឋាន ម៉ៅ​សេ​ទុង ដែល​មាន​ការ​រចនា​ហាង​បែប​សាមញ្ញ តែទាន់​សម័យ​នោះ បាន​រក្សា​រសជាតិ​ដ៏ឆ្ងាញ់​ដដែល​នេះ​នៅក្នុង​ចាន​គោម​ធំ​មួយ​ដែល​អាច​ឲ្យ​អតិ​ថិជន​ញ៉ាំ​មួយ​ចម្អែត​តែ​ម្ដង​ក្នុង​តម្លៃ​តែ ៨ ពាន់​រៀល។

មិន​ត្រឹម​តែ​លក់​នូវ​គុយ​ទាវ​ទូក​ប៉ុណ្ណោះ​ទេ ថ្មីៗ​នេះ​អាហារ​ដ្ឋាន ម៉ៅ​សេទុង ក៏មាន​បើក​បម្រើ​អាហារ​ពេល​ព្រឹក​ដូចជា​បាយ​ស្រូប បាយ​សាច់​ជ្រូក បាយ​សាច់​មាន់​អាំង​ បាយ​ផាក់​ឡូវ គុយ​ទាវ​ មីគាវ គុយទាវ​តុមយ៉ាំ និង​គុយ​ទាវ​ជើង​ជ្រូក។
សម្រាប់​អា​ហារ​ថ្ងៃ​ត្រង់ អាហារ​ដ្ឋាន ម៉ៅសេទុង​ មាន​បម្រើ​នូវ​អាហារ​ចម្អិន​ស្រាប់​ដូច​ជា ខជើង​ជ្រូក ត្រី​ប្រម៉ា​ចំហុយ​ពងទា ត្រី​ចៀន​ជួន សម្ល​កកូរ និង​ទឹក​គ្រឿង​ជាដើម សម្រាប់​សិស្ស​និស្សិត និង​បុគ្គលិក​បម្រើ​ការ​ក្បែរៗ​នោះ​ទទួល​ទាន​ជាមួយ​បាយ។

ដោយ​ឡែក នៅ​ពេល​រសៀល​បន្តិច អាហារ​ដ្ឋាន ម៉ៅ​សេទុង ក៏​មាន​លក់​នូវ​គាវ​បំពង ប្រហិត​អាំង ប្រហិត​ត្រី​បំពង និង​ប្រហិត​ត្រី​ឈីង​ចាំង ដែល​មួយ​ប្រអប់​មាន​តម្លៃ ១ ម៉ឺន​រៀល។

អាហារ​ទាំង​បីពេ​ល​នេះ​អាច​ទទួល​ទាន​ជាមួយ​ទឹក​សណ្ដែក​ស​លាយ​ចាហួយ​ខ្មៅ​រស​ជាតិ​ឆ្ងាញ់ ​ដែល​ជា​ស្នាដៃ​ធ្វើ​ផ្ទាល់​ពី​ហាង​នេះ​ផង​ដែរ។

អាហារ​ដ្ឋាន ម៉ៅ​សេទុង មាន​អាសយ​ដ្ឋាន​ផ្ទះ​លេខ ២៣៦ មហាវិថី​ម៉ៅ​សេទុង ជាប់​ធនាគារ​ May Bank រាជ​ធានី​ភ្នំពេញ៕​

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>