Image may be NSFW.
Clik here to view.
ដោយ ម៉ម មុនីរតន៍ RFA 2016-09-02
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ឲ្យដឹងថា ជំនួបទ្វេភាគីរវាងប្រធានស្ដីទីលោក កឹម សុខា ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសកាណាដា គឺបានលើកឡើងពីស្ថានភាពនយោបាយដែលកំពុងប្រឈមមុខដាក់គ្នាក្នុងដំណាក់កាលចុងក្រោយនេះរវាងគណបក្សកាន់អំណាច និងគណបក្សសង្គ្រោះជាតិ។
លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងឲ្យដឹងនៅថ្ងៃទី២ ខែកញ្ញា ថា ជំនួបដែលធ្វើឡើងនៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ ចាក់អង្រែលើ លោក កឹម សុខា បាននិយាយពីការប្រឈមមុខផ្នែកនយោបាយដែរ។ ក្រៅពីរឿងនេះ លោក អេង ឆៃអ៊ាង បញ្ជាក់ថា កិច្ចសន្ទនានេះ ភាគីទាំងពីរផ្ដោតទៅលើបរិស្ថាន និងការវិនិយោគថែមទៀត៖ «ឯកឧត្ដម កឹម សុខា និងរដ្ឋមន្ត្រីក្រសួងការបរទេសកាណាដា ហ្នឹង គឺផ្ដោតសំខាន់ទៅស្ថានការណ៍នយោបាយបច្ចុប្បន្ននៅកម្ពុជា ព្រមទាំងដំណើរការនៃការបោះឆ្នោតក្នុងពេលខាងមុខ»។
លោក អេង ឆៃអ៊ាង ឲ្យដឹងថា នៅក្នុងជំនួបទ្វេភាគីកាលពីរសៀលថ្ងៃទី២ ខែកញ្ញា លោក ស្ដេហ្វាន ឌីយ៉ុន (Stéphane Dion) រដ្ឋមន្ត្រីការបរទេសកាណាដា ចង់ឃើញប្រទេសកម្ពុជា គោរពឲ្យបានពេញលេញនូវការគោរពសិទ្ធិមនុស្ស និងដោះស្រាយការខ្វែងគំនិតគ្នាផ្នែកនយោបាយនេះ៕