Watch video
ស៊ុន ណារិន | VOA Khmer, 16 ឧសភា 2019
នៅថ្ងៃព្រហស្បតិ៍នេះ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិចំនួន ៦ នាក់បានចូលបំភ្លឺនៅតុលាការខេត្តបាត់ដំបង ក្នុងករណីសង្ស័យថាបំពានសាលដីការបស់តុលាការកំពូលក្នុងការរំលាយគណបក្សសង្រ្គោះជាតិ កាលពីខែវិច្ឆិកាឆ្នាំ ២០១៧។
បាត់ដំបង — លោកជា ជីវ អតីតប្រធានប្រតិបត្តិគណបក្សសង្រ្គោះជាតិប្រចាំខេត្តបាត់ដំបង ត្រូវបានតុលាការខេត្តសាកសួរ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដោយសង្ស័យថា បំពានដីការបស់តុលាការកំពូលក្នុងការរំលាយគណបក្សសង្រ្គោជាតិ កាលពីខែវិច្ឆិកា ឆ្នាំ ២០១៧។
មនុស្សចំនួន ៦ នាក់ ដែលជាអតីតមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការខេត្តបាត់ដំបងសាកសួរនៅថ្ងៃព្រហស្បតិ៍នេះ។
ក្រោយការចូលបំភ្លឺ លោកជា ជីវ បានបដិសេធមិនអត្ថាធិប្បាយអំពីចំណុចដែលតុលាការបានសួរ។ ប៉ុន្តែលោកបានបញ្ជាក់ថា លោកជាមនុស្សស្អាតស្អំ មិនដូចការសង្ស័យរបស់តុលាការនោះទេ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំមិនដឹងថា តុលាការចោទ ឬមិនចោទទេ ប៉ុន្តែខ្ញុំបានឆ្លើយនឹងព្រះរាជអាជ្ញារងរួចអស់ហើយ។ សំខាន់គឺខ្ញុំអត់បានធ្វើអ្វីផ្ទុយអំពីច្បាប់»។
រហូតមកដល់ពេលនេះ មនុស្សយ៉ាងតិច ៣៥ នាក់ក្នុងខេត្តបាត់ដំបង ត្រូវតុលាការកោះហៅដោយសង្ស័យថា បំពានសាលដីការំលាយគណបក្សសង្រ្គោះជាតិ។ នេះបើយោងតាមអតីតមន្រ្តីបក្សប្រឆាំង ដែលបានប្រមូលផ្តុំនៅក្បែរបរិវេណតុលាការ។
គណបក្សសង្រ្គោះជាតិត្រូវបានរំលាយចោលពាក់ព័ន្ធនឹងការចោទប្រកាន់ថា មានបំណងផ្តួលរំលំរដ្ឋាភិបាលដោយមានសហរដ្ឋអាមេរិកនៅពីក្រោយ។ អាមេរិកបានច្រានចោលការចោទប្រកាន់នេះ។
លោកថោង សារឿន អាយុ ៥២ ឆ្នាំ អតីតក្រុមប្រឹក្សាស្រុកគាស់ក្រឡមកពីគណបក្សសង្រ្គោះជាតិ បានមកចូលរួមគាំទ្រលោកជា ជីវ នៅថ្ងៃនេះ។ លោកក៏ត្រូវតុលាការកោះហៅឲ្យចូលបំភ្លឺនៅថ្ងៃសុក្រស្អែកនេះផងដែរ។
លោកមានប្រសាសន៍ថា ការសាកសួរដែលលោកបានដឹងគឺពាក់ព័ន្ធនឹងការជួបជុំគ្នាកាលពីកន្លងទៅ។
លោកបានថ្លែងប្រាប់ VOA ថា៖ «បើសិនជាសួរចំចំណុចរបស់ខ្ញុំ បើសិនជាខ្ញុំជិះម៉ូតូ ឬក៏ទៅហូបកាហ្វេ ខ្ញុំថា ជួបគ្នាដោយចៃដន្យ អត់មានណាត់គ្នា»។
លោកចាត់ទុកករណីនេះជារឿងនយោបាយ។
លោកបានបញ្ជាក់បន្ថែមថា កន្លងទៅលោកក៏ត្រូវបានតាមដានដោយអាជ្ញាធរជាបន្តបន្ទាប់ផងដែរ។
លោកមានប្រសាសន៍ថា៖ «តាំងពីគេរំលាយមក ការបិទសិទ្ធិសេរីភាពមានតែការតាមដាន។ មន្រ្តីរាជការ គាត់តាមដានយើងគ្រប់ពេលវេលា។ យើងទៅណា ក៏តាមដានយើងដែរ។ បាត់តែពីរថ្ងៃក៏គេតាមសួរដល់គ្រួសារខ្ញុំមួយទៀត»។
ការតាមដាននោះត្រូវបានក្រុមមន្រ្តីបក្សប្រឆាំងអះអាងថា ដោយសារខ្លាចពួកគេមានគម្រោងតវ៉ា និងគាំទ្រមេដឹកនាំគណបក្សសង្រ្គោះជាតិគឺលោកសម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស និងលោកកឹម សុខា ដែលកំពុងជាប់ឃុំនៅក្នុងផ្ទះ។
អ្នកស្រីសេង រ័ត្នមុនី អាយុ ៤៧ ឆ្នាំ ជាអតីតមេឃុំជ្រៃ ស្រុកមោងឫស្សីក៏ត្រូវបានតុលាការកោះហៅឲ្យចូលបំភ្លឺនៅថ្ងៃទី ២៤ ខែឧសភាដែរ។ អ្នកស្រីបានបញ្ជាក់ថា អ្នកស្រីមានសិទ្ធិសេរីភាព ព្រោះអ្នកស្រីមិនស្ថិតនៅក្នុងបញ្ជីនៃមន្រ្តីដែលត្រូវបានកាត់សិទ្ធិនយោបាយ ក្រោយគណបក្សត្រូវបានរំលាយ។
អ្នកស្រីមានប្រសាសន៍ថា៖ «អ៊ីចឹងពួកខ្ញុំគឺមិនមែននៅក្នុង ១១៨ នាក់ទេ។ អ៊ីចឹងខ្ញុំមានសិទ្ធិបញ្ចេញមតិយោបល់ និយាយស្តី ចូលរួម»។
អតីតមេឃុំមោងឫស្សី អ្នកស្រីលឿម អឿប ដែលបានមកគាំទ្រលោកជា ជីវ បានថ្លែងថា ករណីនេះជារឿងនយោបាយ។
អ្នកស្រីមានប្រសាសន៍ថា៖ «ខ្ញុំយល់ថា ដីកាកោះហៅនាងខ្ញុំនេះជារឿងនយោបាយ។ អ៊ីចឹងហើយនាងខ្ញុំគ្មានភ័យតក់ស្លុតអីទេ»។
នៅពេលទាក់ទងតាមទូរស័ព្ទ អ្នកនាំពាក្យរបស់តុលាការខេត្តបាត់ដំបងលោកហេង លុយបានបដិសេធមិនធ្វើអត្ថាធិប្បាយលើបញ្ហានេះ និងចោទសួរថា តើជាអ្នកយកព័ត៌មានពិតប្រាកដ ឬយ៉ាងណា។
លោកមានប្រសាសន៍ថា៖ «ខ្ញុំអត់ដឹងបងជាអ្នកណាដែរទេ។ បងតេមកអ៊ីចឹង ខ្ញុំអត់យល់ពីបង»។
នៅក្បែររបងតុលាការក៏មានកម្លាំងសមត្ថកិច្ចយាមកាមការប្រមូលផ្តុំនេះផងដែរ។ អ្នកតវ៉ាពីរបីរយនាក់បានរង់ចាំនៅចំហៀងរបងតុលាការ និងចាំទទួលលោកជា ជីវ។
រហូតមកដល់ពេលនេះ មិនទាន់មានការឃុំខ្លួនមន្រ្តីគណបក្សសង្រ្គោះជាតិណាមួយនៅឡើយទេ បើទោះពួកគេមួយចំនួនត្រូវបានសាកសួររួចទៅហើយក៏ដោយ៕
![]() |
លោក ជា ជីវ អតីតប្រធានប្រតិបត្តិគណបក្សសង្រ្គោះជាតិ ប្រចាំខេត្តបាត់ដំបង ត្រូវបានមន្រ្តីថ្នាក់ក្រោមគាំទ្រ ក្រោយចេញពីតុលាការបាត់ដំបង នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA Khmer) |
ស៊ុន ណារិន | VOA Khmer, 16 ឧសភា 2019
នៅថ្ងៃព្រហស្បតិ៍នេះ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិចំនួន ៦ នាក់បានចូលបំភ្លឺនៅតុលាការខេត្តបាត់ដំបង ក្នុងករណីសង្ស័យថាបំពានសាលដីការបស់តុលាការកំពូលក្នុងការរំលាយគណបក្សសង្រ្គោះជាតិ កាលពីខែវិច្ឆិកាឆ្នាំ ២០១៧។
បាត់ដំបង — លោកជា ជីវ អតីតប្រធានប្រតិបត្តិគណបក្សសង្រ្គោះជាតិប្រចាំខេត្តបាត់ដំបង ត្រូវបានតុលាការខេត្តសាកសួរ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដោយសង្ស័យថា បំពានដីការបស់តុលាការកំពូលក្នុងការរំលាយគណបក្សសង្រ្គោជាតិ កាលពីខែវិច្ឆិកា ឆ្នាំ ២០១៧។
មនុស្សចំនួន ៦ នាក់ ដែលជាអតីតមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការខេត្តបាត់ដំបងសាកសួរនៅថ្ងៃព្រហស្បតិ៍នេះ។
ក្រោយការចូលបំភ្លឺ លោកជា ជីវ បានបដិសេធមិនអត្ថាធិប្បាយអំពីចំណុចដែលតុលាការបានសួរ។ ប៉ុន្តែលោកបានបញ្ជាក់ថា លោកជាមនុស្សស្អាតស្អំ មិនដូចការសង្ស័យរបស់តុលាការនោះទេ។
![]() |
លោក ថោង សារឿន អតីតក្រុមប្រឹក្សាស្រុកកោះក្រឡ មកពីគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការខេត្តបាត់ដំបង កោះហៅឲ្យចូលបំភ្លឺ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ។ (ស៊ុន ណារិន/VOA Khmer) |
លោកមានប្រសាសន៍ថា៖ «ខ្ញុំមិនដឹងថា តុលាការចោទ ឬមិនចោទទេ ប៉ុន្តែខ្ញុំបានឆ្លើយនឹងព្រះរាជអាជ្ញារងរួចអស់ហើយ។ សំខាន់គឺខ្ញុំអត់បានធ្វើអ្វីផ្ទុយអំពីច្បាប់»។
រហូតមកដល់ពេលនេះ មនុស្សយ៉ាងតិច ៣៥ នាក់ក្នុងខេត្តបាត់ដំបង ត្រូវតុលាការកោះហៅដោយសង្ស័យថា បំពានសាលដីការំលាយគណបក្សសង្រ្គោះជាតិ។ នេះបើយោងតាមអតីតមន្រ្តីបក្សប្រឆាំង ដែលបានប្រមូលផ្តុំនៅក្បែរបរិវេណតុលាការ។
គណបក្សសង្រ្គោះជាតិត្រូវបានរំលាយចោលពាក់ព័ន្ធនឹងការចោទប្រកាន់ថា មានបំណងផ្តួលរំលំរដ្ឋាភិបាលដោយមានសហរដ្ឋអាមេរិកនៅពីក្រោយ។ អាមេរិកបានច្រានចោលការចោទប្រកាន់នេះ។
លោកថោង សារឿន អាយុ ៥២ ឆ្នាំ អតីតក្រុមប្រឹក្សាស្រុកគាស់ក្រឡមកពីគណបក្សសង្រ្គោះជាតិ បានមកចូលរួមគាំទ្រលោកជា ជីវ នៅថ្ងៃនេះ។ លោកក៏ត្រូវតុលាការកោះហៅឲ្យចូលបំភ្លឺនៅថ្ងៃសុក្រស្អែកនេះផងដែរ។
លោកមានប្រសាសន៍ថា ការសាកសួរដែលលោកបានដឹងគឺពាក់ព័ន្ធនឹងការជួបជុំគ្នាកាលពីកន្លងទៅ។
![]() |
អ្នកគាំទ្រត្រៀមស្វាគមន៍លោក ជា ជីវ អតីតប្រធានប្រតិបត្តិគណបក្សសង្រ្គោះជាតិ ប្រចាំខេត្តបាត់ដំបង នៅខាងក្រៅតុលាការ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA Khmer) |
លោកបានថ្លែងប្រាប់ VOA ថា៖ «បើសិនជាសួរចំចំណុចរបស់ខ្ញុំ បើសិនជាខ្ញុំជិះម៉ូតូ ឬក៏ទៅហូបកាហ្វេ ខ្ញុំថា ជួបគ្នាដោយចៃដន្យ អត់មានណាត់គ្នា»។
លោកចាត់ទុកករណីនេះជារឿងនយោបាយ។
លោកបានបញ្ជាក់បន្ថែមថា កន្លងទៅលោកក៏ត្រូវបានតាមដានដោយអាជ្ញាធរជាបន្តបន្ទាប់ផងដែរ។
លោកមានប្រសាសន៍ថា៖ «តាំងពីគេរំលាយមក ការបិទសិទ្ធិសេរីភាពមានតែការតាមដាន។ មន្រ្តីរាជការ គាត់តាមដានយើងគ្រប់ពេលវេលា។ យើងទៅណា ក៏តាមដានយើងដែរ។ បាត់តែពីរថ្ងៃក៏គេតាមសួរដល់គ្រួសារខ្ញុំមួយទៀត»។
ការតាមដាននោះត្រូវបានក្រុមមន្រ្តីបក្សប្រឆាំងអះអាងថា ដោយសារខ្លាចពួកគេមានគម្រោងតវ៉ា និងគាំទ្រមេដឹកនាំគណបក្សសង្រ្គោះជាតិគឺលោកសម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស និងលោកកឹម សុខា ដែលកំពុងជាប់ឃុំនៅក្នុងផ្ទះ។
![]() |
អ្នកស្រី សេង រ័ត្នមុនី (ស្តាំដៃ)អតីតមេឃុំជ្រៃ ស្រុកមោងឬស្សី និងអ្នកស្រី លឿម អឿប អតីតមេឃុំមោងឬស្សី ក៏ត្រូវបានតុលាការកោះហៅឲ្យចូលបំភ្លឺនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA Khmer) |