Image may be NSFW.
Clik here to view.
ដោយ អ៊ូ បាណុង RFA 2016-09-09
តំណាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា អះអាងថា ការដំឡើងប្រាក់ឈ្នួលគោលកម្មករសម្រាប់ឆ្នាំ២០១៧ គឺអាចកើនត្រឹម ១៤៤.២ដុល្លារ បើទោះជាភាគីសហជីពទាមទារអោយដំឡើងពី ១៤០ ដល់ ១៩៧.៦ដុល្លារក៏ដោយ។ ខាងភាគីសហជីពមិនសូវមានជំនឿថា និយោជកអាចឡើងប្រាក់ឈ្នួលគោលដូចការស្នើនោះទេ តែបើទោះបីជាយ៉ាងណា ភាគីនេះនឹងព្យាយាមតស៊ូមតិបន្ថែមទៀតដើម្បីអោយកម្មករមានជីវភាពសមរម្យ។
តំណាងកម្មករ កម្មការិនី វិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងក្រុមសហជីពបានធ្វើបទបង្ហាញទៅភាគីរោងចក្រ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈពីមូលហេតុដែលទាមទារអោយមានការដំឡើងប្រាក់ឈ្នួលគោលដល់កម្មករ។
បទបង្ហាញនេះ ធ្វើឡើងនៅថ្ងៃសុក្រ ទី៩ ខែកញ្ញា ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសត្រីភាគីពិភាក្សាប្រាក់ឈ្នួលគោល នាទីស្ដីការក្រសួងការងារ។
ប្រធានសហព័ន្ធសហជីពឯករាជ្យកម្ពុជា អ្នកស្រី ទេព គឹមវណ្ណារី បានអោយដឹងថា ការស្នើដំឡើងប្រាក់ឈ្នួលគោលកម្មករដល់ទៅជិត ១៨០ដុល្លារនេះ គឺដើម្បីអោយកម្មករ និយោជិតអាចរស់នៅសមរម្យ ដោយផ្អែកលើកត្តាសង្គម និងសេដ្ឋកិច្ចកម្ពុជា បច្ចុប្បន្ន។
ឆ្លើយតបទៅនឹងការស្នើដំឡើងប្រាក់ឈ្នួលគោលនេះ អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក ខេន លូ បានបង្ហាញពីគោលជំហររបស់ភាគីនិយោជកថា អត្រាដំឡើងប្រាក់ឈ្នួលអប្បបរមាថ្មីដែលនិយោជកមានលទ្ធភាពអាចផ្ដល់ជូនកម្មករសម្រាប់ឆ្នាំ២០១៧ គឺមិនលើសពីអត្រាអតិផរណាដែលមានចំនួនប្រហែលតែ ៣% តែប៉ុណ្ណោះ។ ដូច្នេះអត្រាប្រាក់ឈ្នួលអប្បបរមាថ្មីគួរតែត្រូវកំណត់មិនលើសពី ១៤៤.២០ដុល្លារប៉ុណ្ណោះ។
តំណាងនៃភាគីរោងចក្ររូបនេះអះអាងថា បច្ចុប្បន្ននៅកម្ពុជា មានរោងចក្រយ៉ាងហោចណាស់មួយបានបិទទ្វារជារៀងរាល់សប្ដាហ៍ ដែលជាកត្តាមួយដែលបង្ហាញថា រោងចក្រនៅកម្ពុជា ស្ថិតនៅក្នុងស្ថានភាពកាន់តែលំបាកទៅៗ ដូច្នេះការកំណត់កែប្រែប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០១៧ ត្រូវធ្វើឡើងក្នុងភាពត្រឹមត្រូវ និងប្រុងប្រយ័ត្ន ហើយការទាមទារអោយឡើងប្រាក់ឈ្នួលគោលរហូតដល់ ១៧៩.៦ដុល្លារ គឺជាចំនួនលើសលប់ដែលមិនអាចទទួលបាន៖ «»។
ប្រធានសហព័ន្ធសហជីពឯករាជ្យកម្ពុជា អ្នកស្រី ទេព គឹមវណ្ណារី បានបដិសេធពីមូលហេតុដែលលើកឡើងថា រោងចក្របច្ចុប្បន្ននៅកម្ពុជា មានការបិទនោះថា ជាតួលេខពីក្រសួងការងារ គឺមានចំនួន ១០៣រោងចក្រ ទន្ទឹមនឹងមានការបើកថ្មីរហូតដល់ ១២៧រោងចក្រ នៅក្នុងឆ្នាំ២០១៦ នេះ។
យ៉ាងណាមិញ អ្នកស្រី ទេព គឹមវណ្ណារី ក៏មិនបានបង្ហាញគោលជំហរដាច់ខាតទៅលើការទាមទារអោយបានប្រាក់ឈ្នួលគោលរហូតដល់ទៅជិត ១៨០ដុល្លារនេះដែរ តែយ៉ាងណាគ្រាន់តែសង្ឃឹមថា នឹងអាចកើនឡើងជាងប្រាក់ឈ្នួលគោលបច្ចុប្បន្ន៖ «»។
ក្នុងកិច្ចពិភាក្សាប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មកររោងចក្រឆ្នាំ២០១៧ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា ទទួលស្គាល់ពីកិច្ចសហការពីភាគីក្រសួងការងារ ដោយអោយមានការជជែកដំឡើងប្រាក់ឈ្នួលគោលដល់បងប្អូនកម្មករជារៀងរាល់ឆ្នាំ។ តែលោកក៏អំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់អោយធ្វើការពិភាក្សាដោយមានតម្លាភាព និងគិតពីផលប្រយោជន៍របស់កម្មករ៖ «»។
ប្រធានសហព័ន្ធសហជីពឯករាជ្យកម្ពុជា អ្នកស្រី ទេព គឹមវណ្ណារី បញ្ជាក់ថា ខាងភាគីសហជីពទាមទារអោយដំឡើងប្រាក់ឈ្នួលគោល យោងតាមកត្តាសង្គម គឺផ្អែកលើស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយជាក់ស្ដែងរបស់កម្មករ។ រីឯចំណុចទី២ គឺផ្អែកលើស្ថានភាពសេដ្ឋកិច្ច ដូចជាផលិតភាព ការប្រកួតប្រជែង ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់និយោជកនៅក្នុងវិស័យ។
កិច្ចប្រជុំនៅថ្ងៃ៩ ខែកញ្ញា ជាការពិភាក្សាលើកដំបូងលើប្រាក់ឈ្នួលគោលដោយភាគីនីមួយៗតម្រូវអោយធ្វើបទបង្ហាញពីមូលហេតុនៃការទាមទាររបស់ខ្លួន។
នៅថ្ងៃទី២៦ ខែកញ្ញា ខាងមុខនេះ ក្រសួងការងារ នឹងធ្វើការប្រជុំជាត្រីភាគីម្ដងទៀត ដោយមានការជជែកដេញដោលពីការកំណត់តម្លៃប្រាក់ឈ្នួលគោលរបស់កម្មករ៕