Image may be NSFW.
Clik here to view.
ដោយ ហ៊ុំ ចំរើន RFA 2016-09-09
ដំណាំស្រូវប្រមាណ ៣០០ហិកតាររបស់ប្រជាកសិករជាង ២០០គ្រួសារ នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង ប្រឈមនឹងការខូចខាតដោយសារខ្វះទឹកស្រោចស្រព។ អ្នកភូមិចោទប្រកាន់ថា អាជ្ញាធរឃុំរើសអើងនិន្នាការគណបក្សនយោបាយ ដោយបានដកហូតម៉ានបូមទឹកដែលជារបស់ប្រើប្រាស់រួមគ្នាក្នុងភូមិយកទៅបញ្ឈរចោល។ ប៉ុន្តែមេឃុំបដិសេធចំពោះការចោទប្រកាន់នេះ។
ប្រជាកសិករនៅឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ កំពុងខ្វល់ខ្វាយខ្លាចក្រែងដំណាំស្រូវរបស់ពួកគាត់ខូចហិនហោចអស់ ហើយគ្មានប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារនៅឆ្នាំក្រោយទៀត។ ដំណាំស្រូវរបស់ប្រជាកសិករទាំងនោះស្លឹកឡើងក្រហមនៅលើដីបែកក្រហែង និងនៅកន្លែងខ្លះដើមស្រូវងាប់បណ្ដើរៗ ដោយសារខ្វះទឹកបញ្ចូលស្រែ។
ប្រជាកសិករម្នាក់រស់នៅភូមិរហាលសួង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ គឺលោក ជរ ជួម ប្រាប់អាស៊ីសេរី នៅវាលស្រែថ្ងៃទី៨ កញ្ញា ថា ដំណាំស្រូវរបស់ពួកគាត់ខ្វះទឹកស្រោចស្រពនេះ ដោយសារអាជ្ញាធរឃុំខឹងប្រជាពលរដ្ឋយកថវិកាពីក្រុមការងារគណបក្សសង្គ្រោះជាតិ ចំនួន ៥០ដុល្លារអាមេរិក ដើម្បីយកទៅទិញប្រេងបូមទឹកបញ្ចូលស្រែ។ លោកអះអាងថា ក្រោយមកអាជ្ញាធរឃុំបានយកម៉ាស៊ីនបូមទឹកមួយគ្រឿងដែលជារបស់ប្រើប្រាស់រួមនៅក្នុងភូមិ យកទៅបញ្ឈរចោល ហើយធ្វើឲ្យពួកគាត់មិនអាចយកម៉ាស៊ីននោះទៅបូមទឹកដាក់ស្រូវបានដូចពេលមុនឡើយ៖ «គាត់ថាបើសិនជាយកលុយពីសង្គ្រោះជាតិ ហើយដកម៉ាស៊ីនឡើងមកលើគោកវិញមក។ បញ្ហានេះធ្វើឲ្យស្រូវរបស់ពួកខ្ញុំរាប់រយហិកតារងាប់អស់»។
ឆ្លើយតបនឹងការចោទប្រកាន់នេះ មេឃុំព្រែកនរិន្ទ លោក សេង យី មានប្រសាសន៍ថា លោកពុំបានរើសអើងនិន្នាការគណបក្សនយោបាយ ដូចការចោទប្រកាន់របស់ប្រជាពលរដ្ឋនោះឡើយ។ លោកបញ្ជាក់ថា មូលហេតុដែលអាជ្ញាធរយកម៉ាស៊ីនបូមទឹកបញ្ឈរចោល ដោយសារអ្នកដែលកាន់ម៉ាស៊ីនបានស្លាប់បាត់ទៅហើយ៖ «បើអ៊ីចឹងគេយកម៉ាស៊ីនពីខេត្តមកធ្វើអី ប៉ុន្តែគេការពារក្រែងវាបាត់បង់ និងខូចខាតម៉ាស៊ីនលែងបានប្រើទៅ។ អ៊ីចឹងហើយបានយើងឲ្យរៀបចំគណៈកម្មការនៅថ្ងៃស្អែកនេះ ហើយរៀបចំឲ្យប្រជាពលរដ្ឋយកម៉ាស៊ីនទៅបូមទឹកវិញ»។
ទោះជាយ៉ាងណាប្រជាពលរដ្ឋអះអាងថា អាជ្ញាធរបានយកម៉ាស៊ីនទៅទុកចោលតាំងពីខែមិថុនា ឆ្នាំ២០១៦ មក ហើយពួកគាត់បានស្នើសុំឲ្យអាជ្ញាធរបញ្ចេញម៉ាស៊ីនបូមទឹកយកមកប្រើប្រាស់ដែរ ប៉ុន្តែពុំទទួលបានលទ្ធផល។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបាត់ដំបង លោក យិន ម៉េងលី បញ្ជាក់ថា ករណីដែលលោកមេឃុំយកម៉ានបូមទឹកទៅបញ្ឈរចោលនេះ ជារឿងអយុត្តិធម៌មកលើប្រជាកសិករក្នុងរូបភាពរើសអើងនិន្នាការគណបក្សនយោបាយ។
លោកបន្ថែមថា ការធ្វើបែបនេះ ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៖ «យើងធ្លាប់តែឃើញមានប្រតិកម្មមកវិញដោយអត់មានការទទួលខុសត្រូវ។ នេះភាពកម្សោយនៃអ្នកគ្រប់គ្រង និងអ្នកដឹកនាំ។ អ្នកគ្រប់គ្រង និងអ្នកដឹកនាំល្អគេអត់ទុកឲ្យបញ្ហាបន្តិចបន្តួចរាំងស្ទះទេ ពីព្រោះអាជ្ញាធរបានទុកម៉ាស៊ីនរយៈពេលដល់ទៅពីរបីខែមកហើយ គឺមិនត្រឹមត្រូវទេ»។
ដំណាំស្រូវរបស់ពលរដ្ឋដែលប្រឈមនឹងការខូចនោះ ប្រមាណ ៣០០ហិកតារ មួយផ្នែកនៅភូមិរហាលសួង ភូមិស្ដី និងភូមិឌួងមា ឃុំព្រែកនរិន្ទ។
បច្ចុប្បន្នប្រជាកសិករបានយកគោយន្តផ្ទាល់ខ្លួនរបស់ពួកគាត់ចំនួន ២គ្រឿង ដាក់បូមទឹកពីស្ទឹងសង្កែ បង្ហូរតាមប្រឡាយទឹកចម្ងាយជាងមួយគីឡូម៉ែត្រ។ ប៉ុន្តែម៉ាស៊ីនបូមទឹកទាំង ២គ្រឿងនេះ មិនអាចទាញទឹកទៅដល់ដីស្រែរបស់ពលរដ្ឋនៅផ្នែកខាងក្រោមឡើយ៕