Image may be NSFW.
Clik here to view.
ដោយ រដ្ឋា វិសាល RFA 2016-09-10
ក្រសួងរ៉ែ និងថាមពល សម្រេចចេញអាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនមេស្កូ ហ្គោល (Mesco Gold) ធ្វើអាជីវកម្មរ៉ែមាសលើកដំបូងនៅខេត្តរតនគិរី បន្ទាប់ពីស្ថាប័នជំនាញពាក់ព័ន្ធសិក្សាវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន និងដោះស្រាយផលប៉ះពាល់នានា ទាក់ទិនការធ្វើអាជីវកម្មនេះចប់សព្វគ្រប់ជូនពលរដ្ឋ។
ឧស្សាហកម្មផលិតមាសលើកដំបូងនឹងចាប់ដំណើរការនៅដើមខែវិច្ឆិកា ខាងមុខនេះ បន្ទាប់ពីក្រសួងរ៉ែ ផ្តល់អាជ្ញាប័ណ្ណធ្វើអាជីវកម្មរ៉ែមាសនៅខេត្តរតនគិរី។
ប្រធានមន្ត្រីប្រតិបត្តិការក្រុមហ៊ុន មេស្កូ ហ្គោល លោក ហាស វី ហ្សាម៉ា បញ្ជាក់នៅថ្ងៃទី១០ ខែសីហា ថា រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានចុះហត្ថលេខាលើអាជ្ញាប័ណ្ណរួចហើយ ហេតុនេះក្រុមហ៊ុននឹងរៀបចំផែនការទិញគ្រឿងចក្រ និងហ្វឹកហ្វឺនកម្មករជំនាញក្នុងអាជីវកម្មរ៉ែ រួមទាំងសាងសង់រោងចក្រផលិតមាសឲ្យរួចរាល់នៅចុងឆ្នាំ២០១៧។
លោកបន្តថា បច្ចុប្បន្នក្រុមហ៊ុនមានកម្មករ ១៨នាក់រួចហើយ ប៉ុន្តែក្រុមហ៊ុនត្រូវការកម្មករបន្ថែមរហូតដល់ទៅជាង ២០នាក់នៅពាក់កណ្ដាលខែតុលា។ ចំនួនកម្មករនឹងត្រូវបង្កើនរៀងរាល់ខែចំនួនពី ៧០ ទៅ ៨០នាក់រហូតនៅខែកុម្ភៈ ឆ្នាំ២០១៧ និងជាបន្តបន្ទាប់កម្មករនឹងកើនរហូតជាង ២០០នាក់ ខណៈក្រុមហ៊ុនដំណើរការអាជីវកម្មពេញលេញ។
អ្នកនាំពាក្យ និងជាអភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន ចាត់ទុកការបើកឧស្សាហកម្មរ៉ែមាសលើកដំបូងនៅខេត្តរតនគិរី ថាជាដំណើរការអភិវឌ្ឍន៍មួយដ៏មានសារសំខាន់ និងផ្ដល់ផលប្រយោជន៍សម្រាប់ថវិកាជាតិ និងការអភិវឌ្ឍន៍ជាក់ស្ដែងក្នុងតំបន់ប្រតិបត្តិការធ្វើអាជីវកម្ម។ លោកថា សហគមន៍មូលដ្ឋានផ្ទាល់ ជាពិសេសប្រជាពលរដ្ឋជនជាតិដើមភាគតិចរស់នៅតំបន់ធ្វើអាជីវកម្មរ៉ែមាសផ្ទាល់នឹងទទួលបានការងារធ្វើជាអាទិភាព និងរកប្រាក់ចំណូលសម្រាប់ជីវភាពរស់នៅកាន់តែប្រសើរ។ លើសពីនេះទៀត ក្រុមហ៊ុននឹងចូលរួមអភិវឌ្ឍន៍មូលដ្ឋានជូនប្រជាពលរដ្ឋតាមកិច្ចព្រមព្រៀងស្ដីពីការវិនិយោគនេះ៖ «បើបានវិនិយោគនៅរតនគិរី គឺជាមោទនភាពណាស់។ ធម្មតារោងចក្រតែគេធ្វើនៅកន្លែងណា ហើយតែងតែបានភាគរយនៃការអភិវឌ្ឍនៅតំបន់ហ្នឹង»។
ក្រុមហ៊ុនឈ្មោះមេស្កូ ហ្គោល (Mesco Goal របស់ប្រទេសឥណ្ឌា នឹងធ្វើអាជីវកម្មរ៉ែមាស នៅភូមិពាក់ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ រយៈពេល ៣០ឆ្នាំ លើផ្ទៃដីខាងលើ ៥០ហិកតារជម្រៅចុះទៅក្រោមដី ៣០ម៉ែត្រ និងទំហំវិនិយោគក្រោមដី ១២គីឡូម៉ែត្រការ៉េ ក្រុមហ៊ុននេះគ្រោងចំណាយថវិកាជាង ៤០០លានដុល្លារអាមេរិក សម្រាប់ចំណាយលើគម្រោងវិនិយោគរ៉ែមាសនេះ។ ក្រុមហ៊ុនត្រូវបង់ពន្ធចូលថវិកាជាតិប្រមាណ ៤០០លានដុល្លារ ខណៈក្រុមហ៊ុននេះរំពឹងថា នឹងរកប្រាក់ចំណូលបាន ៤៥៧លានដុល្លារអាមេរិក ក្រោយពីដកប្រាក់ពន្ធរួចរាល់។
ប្រធានសមាគមខ្មែរលើអ្នកស្រី ដាំ ចន្ធី បានឃ្លាំមើលបញ្ហានេះឲ្យដឹងកន្លងទៅថា អ្នកភូមិបានយល់ព្រមដោយស្ម័គ្រចិត្តទទួលយកដំណោះស្រាយសំណងផលប៉ះពាល់ បន្ទាប់ពីក្រុមហ៊ុនបើកកិច្ចពិភាក្សាផ្ទាល់ជាមួយអ្នកភូមិ និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធចំនួនពីរលើកកន្លងទៅនេះ។ លោកស្រីរំពឹងថា គម្រោងនេះនឹងជួយអភិវឌ្ឍន៍នៅមូលដ្ឋានប្រជាពលរដ្ឋតំបន់នោះឲ្យបានត្រឹមត្រូវតាមគោលការវិនិយោគ៖ «សិទ្ធិសម្រេចគឺប្រជាពលរដ្ឋសម្រេចគាត់ទារសំណងជាសិទ្ធិរបស់គាត់គ្រាន់តែធ្វើយ៉ាងម៉េចឲ្យដំណើរការហ្នឹងល្អប្រសើរ»។
ទោះបីជាយ៉ាងនេះក្តី ប្រធានភូមិពាក់ លោក សេវ ចិន កត់សំគាល់ថា ថ្វីត្បិតអ្នកភូមិបានឯកភាពទទួលយកសំណងផលប៉ះពាល់រួចហើយក្ដី ក៏អ្នកភូមិនៅបន្តឃ្លាំមើលដំណើរការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនខ្លាចក្រែងបង្កផលប៉ះពាល់ណាមួយផ្សេងទៀតដល់ពលរដ្ឋទៅថ្ងៃមុខទៀត៖ «ព្រមព្រៀងហ្នឹងគឺព្រមព្រៀងហើយតែគេនៅឃ្លាំមើលរហូត។ គេមកធ្វើអញ្ចឹងខ្លាចគ្រោះថ្នាក់រញ្ជួយដីមានភ័យ អ៊ីចឹងបានជាខ្ញុំនិយាយអ៊ីចឹង»។
តាមការរំពឹងទុកក្រុមហ៊ុនមេស្កូ ហ្គោល ចាប់ផ្ដើមផលិតមាសនៅដើមឆ្នាំ២០១៨ បន្ទាប់ពីរោងចក្រសាងសង់រួច។ ក្នុងមួយថ្ងៃរោងចក្រអាចផលិតមាសបាន ២ពាន់ក្រាមពីរ៉ែថ្មចំនួន ៥០០តោនជីកពីអណ្ដូងរ៉ែក្នុងមួយថ្ងៃៗ៕