Image may be NSFW.
Clik here to view.
ដោយ អ៊ុំ រង្សី RFA 2016-09-10
រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា លើកឡើងថា បេក្ខជនប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ក្នុងឆ្នាំ២០១៦ មានជាង ៥ម៉ឺននាក់ ត្រូវជា ៦២,១៨% នៃបេក្ខជនវត្តមានចំនួនជិត ៩ម៉ឺននាក់។ ក្នុងនោះមានអ្នកជាប់និទ្ទេសអេ (A) រហូតជាង ៤០០នាក់។ លទ្ធផលប្រឡងនេះ ត្រូវរដ្ឋមន្ត្រីក្រសួងអប់រំ ថា ជាលទ្ធផលជោគជ័យលើសពីការរំពឹងទុក និងបង្ហាញពីគុណភាពអប់រំកម្ពុជា កាន់តែប្រសើរឡើង។
រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា អះអាងថា លទ្ធផលប្រឡងឆ្នាំនេះគឺជាជំហានថ្មី មិនត្រឹមតែជួយលើកកម្ពស់គុណភាពវិស័យអប់រំប៉ុណ្ណោះទេ នេះក៏ឆ្លុះបញ្ចាំងថា ធនធានមនុស្សកម្ពុជា កាន់តែច្រើនបន្ថែមទៀត។
ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡានៅពេលនេះ ធ្វើឡើងក្រោយការប្រកាសលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅថ្ងៃទី១០ ខែកញ្ញា។
រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានឲ្យអាស៊ីសេរី ដឹងទៀតថា ក្រសួងបានវាយតម្លៃថា ស្ថានភាពនៃលទ្ធផលបាក់ឌុបឆ្នាំនេះ មានលក្ខណៈល្អប្រសើរជាងឆ្នាំមុន។ លោកថា ឆ្នាំនេះក្រសួងមើលឃើញថា ទោះបីជាវិញ្ញាសាប្រឡងតឹងតែងដូចឆ្នាំមុន តែឃើញសិស្សធ្វើត្រូវបានច្រើន។ បន្ថែមពីនេះលោកថា សិស្សមានការខិតខំប្រឹងសិក្សារៀនសូត្រជាងមុន ហើយក្រសួងទុកពេលវេលាឲ្យសិស្សបានត្រៀមគ្រប់គ្រាន់៖ «»។
បន្ថែមពីរនេះទៀត លោកថា លទ្ធផលជោគជ័យលើសពីការរំពឹងទុកនេះ មកកត្តាពីរសំខាន់ គឺកត្តាគ្រូយកចិត្តទុកបង្រៀន និងកត្តាសិស្សខិតខំរៀនសូត្រ។ ទាំងនេះជាមូលហេតុធ្វើសិស្សជាប់ច្រើន និងមានអ្នកជាប់និទ្ទេសល្អច្រើនជាងឆ្នាំមុន។
រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា រូបនេះ ក៏អះអាងថា លទ្ធផលលើកនេះ នឹងកាន់តែជំរុញឲ្យក្រសួងបន្តរឹតបន្តឹង និងបន្តយកចិត្តទុកដាក់លើការប្រឡង ដើម្បីលើកកម្ពស់គុណភាពវិស័យអប់រំនៅកម្ពុជា។ មិនតែប៉ុណ្ណោះ ចំពោះចំណុចខ្វះខាតមួយចំនួន ក្រសួងទុកជាមេរៀនសម្រាប់កែលំអការប្រឡងលើកក្រោយ៖ «»។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំយុវជន និងកីឡា ស្ដីពីលទ្ធផលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២២ សីហា ២០១៦ ឲ្យដឹងថា មានបេក្ខជនប្រឡងជាប់បាក់ឌុប ចំនួនជាង ៥ម៉ឺននាក់ ត្រូវជា ៦២,១៨% នៃបេក្ខជនវត្តមានចំនួនជិត ៩ម៉ឺននាក់ (៨៩.៦៦១)។
សេចក្ដីប្រកាសព័ត៌មានដែលបានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឲ្យដឹងទៀតថា ក្នុងចំណោមបេក្ខជនប្រឡងជាប់បាក់ឌុបជាង ៥ម៉ឺននាក់ (៥៥.៧៥៣) នៃបេក្ខជនវត្តមានចំនួនជិត ៩ម៉ឺននាក់នោះ មានអ្នកជាប់និទ្ទេសអេ ចំនួន ៤០៥នាក់ និទ្ទេសប៊ី (B) ចំនួន ២.៨០១នាក់ និទ្ទេសស៊ី (C) ចំនួន ៥.៥៩៥នាក់ ព្រមទាំងនិទ្ទេសអ៊ី (E) មានចំនួន ៣៨.១១៧នាក់។
កាលពីឆ្នាំ២០១៥ បេក្ខជនប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប មានជិត ៥ម៉ឺននាក់ ស្មើប្រមាណ ៥៦% ក្នុងចំណោមសិស្សប្រឡងជាង ៨ម៉ឺននាក់។ កាលពីឆ្នាំ២០១៥ នោះដែរ សិស្សបាក់ឌុបប្រលងជាប់និទ្ទេសអេ មានចំនួន ១០៨នាក់នៅទូទាំងប្រទេស។ ចំណែកឯកាលពីឆ្នាំ២០១៤ ជាពេលដែលក្រសួងអប់រំចាប់ផ្ដើមចាត់វិធានការរឹតបន្តឹងវិន័យលើការប្រឡងបាក់ឌុបទូទាំងប្រទេស មានអ្នកជាប់និទ្ទេសអេ ត្រឹម ១១នាក់ប៉ុណ្ណោះ។
ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប បានប្រព្រឹត្តទៅកាលពីថ្ងៃទី២២ និងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦៕