Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

សមាជិក​បក្ស​សង្គ្រោះ​ជាតិ ៣ នាក់​ដែល​រត់​គេច​ខ្លួន​បាន​ទៅ​ដល់​បារាំង

$
0
0
សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​វ័យ​ក្មេង​បី​នាក់​ដែល​ភ័យ​ខ្លាច​ការ​ចាប់​ខ្លួន​ដែល​បាន​គេច​ចេញ​ពី​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​មុន​។ Facebook

Shaun Turton and ម៉ិច ដារ៉ា ភ្នំពេញ ​ប៉ុស្តិ៍
Tue, 13 September 2016

ភ្នំពេញៈ សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​វ័យ​ក្មេង​បី​នាក់​ដែល​ភ័យ​ខ្លាច​ការ​ចាប់​ខ្លួន​ដែល​បាន​គេច​ចេញ​ពី​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​មុន​បន្ទាប់ពី​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ករណី​សមាជិក​ព្រឹទ្ធសភា​លោក ហុង សុខហួរ បាន​ទៅ​ដល់​ប្រទេស​បារាំង​ហើយ​បន្ទាប់ពី​ការ​ស្នាក់​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ដែល​ជា​ទីកន្លែង​ពួកគេ​ស្នើ​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​លោក​ខាង​លិច។

បើ​ទោះបី​ជា​ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​បញ្ជាក់​ថា​អ្នក​ទាំង​បី​នាក់​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​សិទ្ធិ​ជ្រកកោន ឬ​អត់​នោះ​ក៏ដោយ​ប្រភព​នៅ​លើ​ហ្វេសប៊ុក​ ប្រភព​ពី​សមាជិក​គ្រួសារ និង​ប្រភព​ពី​គណបក្ស​បាន​បញ្ជាក់​ថា​ក្រុម​អ្នក​ទាំង​បី​នាក់​នេះ​បាន​ចាកចេញ​ពី​ទីក្រុង​ម៉ានីល​កាលពី​សប្តាហ៍​មុន និង​បាន​ជិះ​យន្តហោះ​តាម​ប្រទេស​ចិន។

លោក សម្បត្តិ សត្យា អាយុ ២៥ ឆ្នាំ និង លោក ចុង លាងអឹង អាយុ ២០ ឆ្នាំ​ជា​អ្នក​រដ្ឋបាល​កាន់​ទំព័រ​ហ្វេសប៊ុក​របស់​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី ខណៈ​បងប្អូន​ប្រុស​របស់ សត្យា ឈ្មោះ ដាវីត ជា​ជំនួយការ​ផ្ទាល់​របស់​លោក សុខហួរ ដែល​ជា​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស សម រង្ស៊ី។
អ្នក​ទាំង​បី​នាក់​បាន​ឡើង​យន្តហោះ​ទៅ​ប្រទេស​ថៃ​កាលពី​ខែ​សីហា​ឆ្នាំ​មុន​បន្ទាប់ពី​មាន​ឈ្មោះ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ញុះញង់​ និង​ករណី​ក្លែង​បន្លំ​សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម​កម្ពុជា វៀតណាម ក្នុង​សំណុំ​រឿង​លោក សុខហួរ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខែ​នោះ​បន្ទាប់​ពី​បាន​បង្ហោះ​វីដេអូ​មួយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក សម រង្ស៊ី។

យ៉ាង​ហោច​ណាស់​ពីរ​នាក់​ក្នុង​ចំណោម​អ្នក​ទាំង​បី​នាក់​គឺ​លោក សត្យា និង លោក លាង អឹង ត្រូវ​បាន​ដាក់​ឈ្មោះ​ជា​បន្តបន្ទាប់​នៅ​ក្នុង​ដីកា​មួយ​ថា​ជា​អ្នក​ឃុបឃិត​នៅ​ក្នុង​ករណី​នោះ។ ទន្ទឹម​នោះ​លោក សុខហួរ ត្រូវ​បាន​ជាប់​ពន្ធនាគារ​ចាប់​តាំង​ពី​ពេល​នោះ​មក។

ថ្លែង​កាលពី​ម្សិលមិញ​បងប្អូន​ស្រី​របស់​លោក ដាវីត និង​លោក សត្យា អ្នកនាង សម្បត្តិ រស់ម៉ារីយ៉ា បាន​បញ្ជាក់​ថា​អ្នកនាង​បាន​ដឹង​ថា​អ្នក​ទាំង​ពីរ​បាន​ទទួល​ទិដ្ឋាការ​ចូល​ ឬ​ធ្វើការ​នៅ​ក្នុង​ប្រទេស​បារាំង​ប៉ុន្តែ​មិន​ដឹង​ថា តើ​ពួកគេ​ទទួល​បាន​ឯកសារ​ប្រភេទ​អ្វី​ទេ។

បើ​ទោះបី​ជា​រីករាយ​នៅ​ពេល​ឃើញ​បងប្អូន​របស់​អ្នកនាង​មាន​សុវត្ថិភាព​អ្នក​នាង​បាន​ថ្លែង​ថា​អ្នក​ទាំង​ពីរ​បាន​ចាកចេញ​ពី​គ្រួសារ​របស់​ខ្លួន​ហើយ​នៅ​កំពុង​ឈឺចាប់​នៅ​ឡើយ។

អ្នកនាង រស់ម៉ារីយ៉ា បាន​ថ្លែង​ថា៖ «ពួកគេ​មាន​អារម្មណ៍​ឯកកា... វា​ខុស​ពី​ការ​រស់នៅ​ក្នុង​ពន្ធនាគារ​យ៉ាង​ហោច​ណាស់​ពួកគេ​អាច​ដើរ​ហើរ​ដោយ​សេរី»។

អ្នកនាង​បន្ត​ថា៖ «ពួកគេ​បារម្ភ​អំពី​សុខភាព​របស់​ម្តាយ​ខ្លួន... [ប៉ុន្តែ] យើង​ជំរុញ​ឲ្យ​ពួកគេ​តស៊ូ​ពីព្រោះ​មាន​មេដឹកនាំ និង​អ្នក​លើក​ទឹកចិត្ត និង​គាំទ្រ​ពួកគេ»។

ស្ថានទូត​បារាំង​កាលពី​ម្សិលមិញ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​អំពី​ករណី​នេះ​ហើយ​លោកស្រី​អ្នក​នាំពាក្យ​ស្ថានទូត​បារាំង​ថ្លែង​ថា​ករណី​បែប​នេះ​គឺ «ត្រូវ​រក្សា​ការ​សម្ងាត់»។

តំណាង​ពី​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​សម្រាប់​ជនភៀស​ខ្លួន​ដែល​កាលពី​ដំបូង​បាន​ផ្តល់​ជំនួយ​ដល់​អ្នក​ទាំង​បី​នាក់​ក្នុង​អំឡុង​ការ​រត់​គេច​ខ្លួន​នេះ​កាលពី​ម្សិលមិញ​បាន​បង្វែរ​សំណួរ​ទៅ​អាជ្ញាធរ​បារាំង។

នៅ​លើ​ហ្វេសប៊ុក​លោក ដាវីត បាន​ថ្លែង​ថា​លោក​នឹក​គ្រួសារ​របស់​លោក។ លោក​បាន​បន្ត​ថា៖ «នៅ​ទីក្រុង​ប៉ារីស​អាកាសធាតុ​ត្រជាក់​បន្តិច​ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ត្រជាក់​ខ្លាំង​នៅ​ពេល​ខ្ញុំ​នៅ​ឆ្ងាយ​ពី​មនុស្ស​ជា​ទីស្រឡាញ់​របស់​ខ្ញុំ។ ខ្ញុំ​នឹក​អ្នក​ទាំងអស់​គ្នា​ខ្លាំង​ណាស់​រួម​ទាំង​ម៉ាក់ ប៉ា​ និង​បងប្អូន​ប្រុសស្រី»។

ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​លោក កែវ វ៉ាន់ឌី ដែល​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​លោក សត្យា និង​លោក លាងអ៊ឹង បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​កាលពី​ម្សិលមិញ។

សកម្មជន​ទាំង​នេះ​បាន​រត់​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស​បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​លោក​ ហុង សុខហួរ៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>