Quantcast
Viewing all articles
Browse latest Browse all 40045

បក្ស​ប្រឆាំង​បញ្ជាក់​ជំហរ​ធ្វើ​បាតុកម្ម​ខណៈ​បក្ស​កាន់​អំណាច​ថា​នឹង​បង្ក្រាប

Image may be NSFW.
Clik here to view.
សមត្ថកិច្ច​ជា​ច្រើន​​នាក់​​ប្រមូល​កម្លាំង​នៅ​លើ​ផ្លូវ​​​ ៦០​ម៉ែត្រ ខណៈ​ដែល​មាន​មនុស្ស​ប្រមូល​ផ្ដុំ​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នា​សង្កាត់​ចាក់អង្រែលើ កាល​ពី​​ព្រឹក​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Cheu Sideth


ដោយ ម៉ម មុនីរតន៍ RFA 2016-09-13

គណបក្ស​ប្រឆាំង​ប្រកាន់​ជំហរ​ថា បាតុកម្ម​ដែល​គ្រោង​ធ្វើ​ដើម្បី​ទាមទារ​ឲ្យ​មាន​ដំណោះ​ស្រាយ​នយោបាយ​នឹង​មិន​កែប្រែ​ឡើយ។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ គណបក្ស​កាន់​អំណាច​ក៏​ប្ដេជ្ញា​ដែរ​ថា បើ​បក្ស​ប្រឆាំង​ធ្វើ​បាតុកម្ម​មែន នឹង​មិន​ទុក​ឲ្យ​ស្ថានការណ៍​នយោបាយ​នេះ​អាប់អួ​ តាម​ការ​អុកឡុក​របស់​គណបក្ស​ប្រឆាំង​នោះ​ទេ។

ស្ថានភាព​នយោបាយ​មក​ដល់​ពេល​នេះ ហាក់​ដើរ​ដល់​ផ្លូវ​ទាល់ច្រក​រៀងៗ​ខ្លួន​ទៅ​ហើយ។ គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ថា ខ្លួន​ពុំ​មាន​​ជម្រើស​ផ្សេង​ក្រៅ​ពី​ប្រមូលផ្ដុំ​កម្លាំង​មហាជន​សា​ជា​ថ្មី​​ទៀត​ឡើយ ដើម្បី​សម្រួល​ឲ្យ​ស្ថានភាព​នេះ​បាន​វិល​ទៅ​រក​ព្រឹត្តិការណ៍​មុន​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ វិញ។

លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ព្រមាន​ថា បើ​ទោះ​ជា​រដ្ឋាភិបាល​ប្រើប្រាស់​កម្លាំង​ស្ទើរ​គ្រប់​ទម្រង់​ក្នុង​បំណង​ដាក់​ការ​គាបសង្កត់​បែប​ណា​ក៏ដោយ បញ្ហា​នេះ​នឹង​មិន​ធ្វើ​ឲ្យ​ផែនការ​រៀបចំ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ដក​ថយ​ឡើយ។លោក​បន្ត​ថា ប្រសិន​បើ​ពី​ពេល​នេះ​ទៅ​មុខ គណបក្ស​កាន់​អំណាច​ចាប់​ផ្ដើម​គិតគូរ​ការ​ចរចា​ឡើង​វិញ ប្រហែល​អាច​ស្តារ​ស្ថានភាព​នយោបាយ​ដែល​កាន់​តែ​អួអាប់​នេះ​បាន។ ម្យ៉ាង​វិញ​ទៀត ការ​ប្រើប្រាស់​មធ្យោបាយ​មហា​បាតុកម្ម​នេះ​វា​ពុំ​មែន​ជា​ជម្រើស​របស់​គណបក្ស​ប្រឆាំង​ឡើយ។ ក៏ប៉ុន្តែ​ដោយ​គ្មាន​ច្រក​ចេញ ហេតុ​នេះ​ការ​ប្រើប្រាស់​កម្លាំង​មហាជន​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី គឺ​ជា​ដំណោះស្រាយ​ចុង​ក្រោយ​បំផុត​របស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​នេះ​ហើយ៖ «»។


ទាក់ទិន​រឿង​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​កាល​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា តាម​រយៈ​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក ដោយ​ចេញ​បម្រាម​ថា បាតុកម្ម​ណា​មួយ​របស់​គណបក្ស​ប្រឆាំង​នឹង​មិន​ឲ្យ​អាច​កើត​មាន​ឡើង​នោះ​ទេ។ លោក ហ៊ុន សែន បញ្ជាក់​ថា ការ​ហាម​មិន​ឲ្យ​ធ្វើ​មហា​បាតុកម្ម​នេះ ដោយ​លោក​ចាត់​ទុក​ទង្វើ​នេះ​ថា ជា​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​ដល់​ប្រជាជន និង​ប្រទេស​ជាតិ។

ប្រតិកម្ម​របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ថា នឹង​ប្រើប្រាស់​កម្លាំង​យោធា​ទប់ទល់​សភាពការណ៍​ក្រោម​ហេតុផល​ដើម្បី​រក្សា​សន្តិសុខ​នេះ ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​ប្រមុខ​ដឹកនាំ​បក្ស​ប្រឆាំង សម្រេច​រៀបចំ​មហា​បាតុកម្ម​អហិង្សា​នៅ​ពេល​ខាង​មុខ ដើម្បី​ទាមទារ​ឲ្យ​មាន​បរិយាកាស​នយោបាយ​ប្រក្រតី​ឡើង​វិញ ជា​ពិសេស​ធានា​ឲ្យ​មាន​ការ​បោះឆ្នោត​មួយ​ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៍។

ក្នុង​ថ្ងៃ​តែ​មួយ​បន្ទាប់​ពី​លោក ហ៊ុន សែន ប្រកាស​បិទ​ផ្លូវ​តវ៉ា​របស់​គណបក្ស​ប្រឆាំង​ភ្លាម គេ​សង្កេត​ឃើញ​កម្លាំង​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ បាន​ធ្វើ​ដំណើរ​ចុះ​ឡើងៗ​តាម​រថយន្ត​ជា​ច្រើន​គ្រឿង​កាត់​ទីស្នាក់ការ​កណ្ដាល​របស់​គណបក្ស​​ប្រឆាំង​ទាំង​យប់​ដែរ។

បន្ថែម​ពី​លើ​បម្រាម​របស់​ប្រមុខ​ដឹកនាំ​បក្ស​កាន់​អំណាច​នេះ មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បញ្ជាក់​ថា រដ្ឋាភិបាល​នឹង​មិន​ទុក​ឲ្យ​សភាពការណ៍​ក្រឡាប់​ចាក់​ព្រោះ​តែ​រឿង​បុគ្គល​របស់​លោក កឹម សុខា ឡើយ។ លោក​បន្ត​ថា ការ​ប្រើប្រាស់​កម្លាំង​មហា​ជន​ណា​មួយ​ដើម្បី​ចាប់​បង្ខំ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​តាម​ទាំង​បំពាន​ច្បាប់​បែប​នេះ វា​ពុំ​មែន​ជា​ជម្រើស​របស់​បក្ស​កាន់​អំណាច​ទេ។ ក្រៅ​ពី​នេះ ប្រសិន​បើ​ពិត​ជា​មាន​បាតុកម្ម​កើត​ឡើង​មែន ការ​ប្រើប្រាស់​កម្លាំង​ដើម្បី​ទប់​សភាពការណ៍​ចៀស​មិន​ផុត​ឡើយ៖ «»។

ក្នុង​ពេល​អ្នក​នយោបាយ​លែង​អាច​និយាយ​គ្នា​បាន​នេះ ក្រសួង​ការពារ​ជាតិ ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ជាន់​បន្ថែម​ទៀត​នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ដោយ​អះអាង​ថា កងយោធពលខេមរភូមិន្ទ​ប្ដេជ្ញា​អនុវត្ត​បទបញ្ជា​របស់​លោក ហ៊ុន សែន យ៉ាង​ម៉ឺងម៉ាត់ និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ ទោះ​ស្ថិត​ក្នុង​តម្លៃ​ណា​ក៏​ដោយ។ លើស​ពី​នេះ​ទៀត កងយោធពលខេមរភូមិន្ទ​ប្រឆាំង​ដាច់​ខាត​ចំពោះ​ការ​ប៉ុនប៉ង​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

ដោយ​ឡែក គណបក្ស​សង្គ្រោះ​ជាតិ​វិញ ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ក្នុង​ថ្ងៃ​តែ​មួយ​ដែរ ដោយ​ថ្កោលទោស​ការ​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ​លើសលប់​មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​គំរាមកំហែង​បែប​នេះ។ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា រដ្ឋាភិបាល​បាន​ប្រើប្រាស់​កម្លាំង​ម្ដង​រួច​មក​ហើយ​ដែរ ដោយ​ឡោមព័ទ្ធ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ប្រឆាំង ក្រោម​ហេតុផល​សម​យុទ្ធ​យោធា ដោយ​ប្រើ​ទាំង​យន្តហោះ ថ្មើរ​ជើង និង​តាម​ផ្លូវ​ទឹក​ផង។

មាត្រា​៩ នៃ​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន​នៃ​កងយោធពលខេមរភូមិន្ទ កំណត់​ថា យោធិន​មាន​សិទ្ធិ និង​សេរីភាព​ដូច​ពលរដ្ឋ​ដទៃ​ទៀត​ដែរ។ ក៏ប៉ុន្តែ​ការ​ប្រើ​សិទ្ធិ និង​សេរីភាព​ខ្លះ​ត្រូវ​មាន​កម្រិត​ដែល​ស្រប​តាម​លក្ខខណ្ឌ​ដែល​មាន​ចែង​ក្នុង​ច្បាប់​នេះ។ យោធិន​ត្រូវ​មាន​អព្យាក្រឹតភាព​ក្នុង​មុខ​នាទី និង​ហាម​ឃាត់​ការ​ប្រើ​មុខងារ ព្រម​ទាំង​ប្រើប្រាស់​សម្ភារៈ​របស់​រដ្ឋ​ដើម្បី​បម្រើ​ឲ្យ​សកម្មភាព​នយោបាយ​ណា​មួយ។

ជុំវិញ​ភាព​តានតឹង​ផ្នែក​នយោបាយ​នេះ អ្នក​វិភាគ​សង្គម និង​នយោបាយ​លោក គឹម សុខ យល់​ឃើញ​ថា ស្ថិត​ក្នុង​កាលៈទេសៈ​បែប​នេះ ប្រាកដ​ណាស់​ការ​បង្ហូរ​ឈាម និង​ហិង្សា​ចៀស​មិន​ផុត​ឡើយ។ សំខាន់​ជំហរ​បក្ស​កាន់​អំណាច​យល់​ថា មិន​មាន​ការ​ប្រែប្រួល​នយោបាយ​ទេ។ ក៏​ប៉ុន្តែ​បក្ស​ប្រឆាំង​វិញ​អះអាង​ហើយ​ថា សភាពការណ៍​នយោបាយ​កាន់​តែ​ដុនដាប​ទៅៗ ដែល​តម្រូវ​ឲ្យ​បក្ស​ទាំង​ពីរ​ត្រូវ​ជួប​ពិភាក្សា​គ្នា​ឡើង​វិញ។ ស្ថិត​ក្រោម​សម្ពាធ​បែប​នេះ​ហើយ​ដែល​ព្រឹត្តិការណ៍​ខាង​មុខ​នេះ ពិត​ជា​ពិបាក​ទស្សន៍ទាយ​ណាស់​ថា អាច​បញ្ចៀស​គ្រោះ​កាច​នេះ​បាន៖ «»។

ស្ថិត​ក្នុង​បរិយាកាស​នយោបាយ​តានតឹង​នេះ នៅ​តាម​អង្គភាព​យោធា​មួយ​ចំនួន ប្រមុខ​ដឹកនាំ​កងទ័ព​បាន​ប្រកាស​ការពារ​គ្រួសារ​លោក ហ៊ុន សែន និង​ត្រៀម​ទប់ស្កាត់​រាល់​ទម្រង់​នៃ​ការ​ប្រមូលផ្ដុំ​ណា​មួយ​របស់​គណបក្ស​ប្រឆាំង​រួច​ជា​ស្រេច​ទៅ​ហើយ។ ចំណែក​ច្រក​សំខាន់ៗ​ចូល​ទីក្រុង​ភ្នំពេញ​វិញ កងកម្លាំង​នៅ​តែ​បន្ត​ត្រៀម ប៉ុស្តិ៍​ត្រួតពិនិត្យ​ក្រោម​រូបភាព​រឹត​បន្តឹង​ការ​នាំ​ចូល​អាវុធ​ជាតិ​ផ្ទុះ​នៅ​ឡើយ៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>