បន្ទាប់ពីការអនុវត្តន៍សាលក្រមទៅលើលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ តំណាងរាស្ត្រ និងជាប្រធានក្រុមសំឡេងភាគតិចរបស់រដ្ឋសភា ឥឡូវនេះក៏មានបន្ថែមការកាត់ទោសទៅលើលោក កឹម សុខា អ្នកតំណាងរាស្ត្រនៃមណ្ឌលកំពង់ចាម ជាប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិ និងក៏ជាថ្នាក់ដឹកនាំគណបក្សនយោបាយក្នុងរដ្ឋសភា ដែលមិនអនុវត្តទៅតាមនីតិវិធីដកហូតអភ័យឯកសិទ្ធិរបស់សមាជិកសភាជាមុន គឺការរំលោភទៅលើស្មារតីនៃមាត្រា៨០ក្នុងរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា។ លើសពីនេះ វាបានកំពុងបន្ទុចបង្អាក់នូវដំណើរការរបបប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា និងដំណើរការសន្ទនានយោបាយ រវាងក្រុមមតិភាគតិច និងក្រុមមតិភាគច្រើននៃគណបក្សនយោបាយដែលមានអាសនៈក្នុងរដ្ឋសភា។
↧