មន្ត្រីគណបក្សសង្គ្រោះជាតិលើកឡើងពីភាពមិនប្រក្រតីជុំវិញដំណើរការចុះឈ្មោះបោះឆ្នោត
ប្រភព មនសិការខ្មែរ, ថ្ងៃទី១៦ ខែកញ្ញា ២០១៦
តំណាងរាស្ត្រ និងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង នៅថ្ងៃនេះបានលើកឡើងថា មានបញ្ហានៅពេលចុះឈ្មោះបោះឆ្នោតនៅតាមកន្លែងមួយចំនួន ក្នុងនោះមានស្ថានភាពមិនប្រក្រតី ដូចជាការប្រើកម្លាំងទ័ព ចល័តនៅខាងមុខ និងខាងក្រោយ ស្នាក់ការគណបក្ស ការបញ្ជាកម្លាំងមន្ត្រីមានសមត្ថកិច្ចចុះឈ្មោះនៅកន្លែងតែមួយ និងករណីផ្សេងទៀត។
លោក អេង ឆៃអ៊ាង បានបញ្ជាក់ថា ដំណើរការចុះឈ្មោះបោះឆ្នោតមានសារៈសំខាន់ណាស់ ហើយប្រសិនបើមានភាពមិនប្រក្រតីធ្ងន់ខ្លាំង វានឹងប៉ះពាល់ដល់លទ្ធផលបោះឆ្នោតមិនខាន។ ដូចនេះសកម្មជនគណបក្សសង្គ្រោះជាតិនៅមូលដ្ឋាន គប្បីចូលរួមសហការជាមួយមន្ត្រីពាក់ព័ន្ធផ្សេងៗទៀតឲ្យសកម្ម ដើម្បីតាមដានត្រួតពិនិត្យដោយយកចិត្តទុកដាក់ក្នុងដំណើរការចុះឈ្មោះបោះឆ្នោត ដើម្បីធានាថាការចុះឈ្មោះបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូនល្អ។
សូមបញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោតមានរយៈពេល៣ខែ គឺចាប់ពីថ្ងៃ០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយមិនមានការឈប់សម្រាកក្នុងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យឡើយ។ លើសពីនេះទៀតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសម្រេចចុះឈ្មោះបោះឆ្នោត នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ ដែលជាថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌផងដែរ។
មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ពីពេលថ្មីៗនេះថា ក្នុងអំឡុងពេលដំណើរការចុះឈ្មោះបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ជួបប្រទះបញ្ហាមួយចំនួនផងដែរ ដូចជា ការខ្វះខាតធនធានមនុស្ស ការខូចខាតសម្ភារៈបច្ចេកទេសដែលបម្រើឲ្យការចុះឈ្មោះបោះឆ្នោត និងការយាយីពីធម្មជាតិជាដើម។ ប្រភពដដែលបានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរចំនួនជាង ៨លាននាក់ បានទទួលអត្តសញ្ញាណបណ្ណគំរូថ្មី ដែលជាឯកសារគោលសម្រាប់ការចុះឈ្មោះបោះឆ្នោត ហើយប្រជាពលរដ្ឋជាង ២លាននាក់ហើយ ដែលបានទៅចុះឈ្មោះបោះឆ្នោត ក្នុងរយៈពេលជាងកន្លះខែនេះ គឺស្មើនឹងប្រមាណជាង ២១ភាគរយ។
ជុំវិញបញ្ហាខាងលើនេះ សហគមន៍ជាតិ និងអន្តរជាតិ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពសិទ្ធិមនុស្ស នយោបាយ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយទាមទារឲ្យរដ្ឋាភិបាលបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើគណបក្សជំទាស់ និងអង្គការសង្គមក្រៅរដ្ឋាភិបាល។ ប្រភពដដែលបានសង្កត់ធ្ងន់ថា សហគមន៍អន្តរជាតិ គាំទ្រកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា និងការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ នៅឆ្នាំ២០១៨ ដែលត្រូវបានតាមដានឃ្លាំមើលដោយអ្នកសង្កេតការណ៍អន្តរជាតិ៕