Quantcast
Viewing all articles
Browse latest Browse all 40045

លោក កឹម ​សុខា ​ប្តេជ្ញា​ប្រឈម​នឹង​ការ​ចាប់​ខ្លួន

Image may be NSFW.
Clik here to view.
លោក ​កឹម សុខា ពេល​​សំណេះ​សំណាល​ជា​មួយ​សកម្ម​ជន​នៅ​តាម​ខេត្ត​​​កាលពី​​ថ្មីៗ​​នេះ​​។ រូប​ ហ្វេស​ប៊ុក


មាស សុខជាភ្នំពេញប៉ុស្តិ៍ Wed, 11 May 2016

ភ្នំពេញៈ ប្រធាន​ស្តី​ទី​គណបក្ស​ប្រឆាំង​លោក កឹម សុខា ​បាន​សម្រេច​មិន​ចូល​បំភ្លឺ​នៅ​តុលាការ នៅ​ថ្ងៃ​នេះ​​ ក្នុង​សំណុំ​រឿង​​បរិហាកេរ្តិ៍​ដ៏​ចម្រូង​ចម្រាស ដែល​​ប្តឹង​​ដោយ​​សកម្មជន​នយោបាយ​កញ្ញា ធី សុវណ្ណ​ថា ឡើយ បើ​ទោះ​បី​ជា​លោក​ត្រូវ​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ក៏​ដោយ។

តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ដែល​បាន​ចូល​រួម​ធ្វើ​សេចក្តី​​​សម្រេច​ជាមួយ​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេង​ទៀត​ហាម​លោក កឹម សុខា មិន​ឲ្យ​ចូល​បំភ្លឺ​នៅ​តុលាការ បាន​​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា គោលជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​នៅ​តែ​ដដែល​ក្នុង​ការ​ជំរុញ​លោក កឹម សុខា មិន​ឲ្យ​ចូល​បំភ្លឺ​នៅ​តុលាការ សម្រាប់​ការ​សាក​សួរ​ តាម​ដីកា​កោះ​របស់​តុលាការ។
នៅ​ពេល​សួរ​អំពី​ការ​គំរាម​ចាប់​ខ្លួន​លោក កឹម សុខា ប្រសិន​បើ​លោក​មិន​ព្រម​ចូល​បំភ្លឺ​នៅ​តុលាការ លោក ឆៃអ៊ាង អស់​សំណើច ដោយ​ថ្លែង​ថា ប្រសិន​បើ​លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន «វា​ជា​ការ​បំពាន​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ​ខ្លាំង​ឡើងៗ»។

លោក ថ្លែងថា៖ «គោល​ជំហរ​របស់​ក្រុម​តំណាង​រាស្រ្ត​បាន​បង្ហាញ​កាល​​ពី​ថ្ងៃ​ទី​៤ ឧសភា រួច​ហើយ។ ដូច្នេះ​មិន​​មាន​អ្វី​ផ្លាស់​ប្តូរ​ទេ។ ប្រសិន​បើ​​[តុលាការ]​ ចាប់​ខ្លួន​[លោក កឹម សុខា] វា​ជា​ការ​បំពាន​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ»។

កាល​ពី​សប្តាហ៍​មុន ក្រុម​តំណាង​រាស្រ្ត​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រជុំ​ពិភាក្សា​អំពី​​​ដីកា​របស់​សាលា​ដំបូង រាជធានី​ភ្នំពេញ ដែល​កោះ​ហៅ​លោក កឹម សុខា ​សាក​​សួរ​​នៅ​ថ្ងៃ​នេះ​​ពាក់​ព័ន្ធ​នឹង​ករណី​​បរិហា​កេរ្តិ៍ និង​តំណាង​រាស្រ្ត​​ពីរ​រូប​ផ្សេង​ទៀត​​ គឺ​លោក តុ​ វ៉ាន់​ចាន់ ​និង​លោក ពិន រតនា សម្រាប់​ការ​សាក​សួរ​នៅ​ថ្ងៃ​ទី​ ១៦ ឧសភា ​ពាក់​ព័ន្ធ​នឹង​ករណី​​ពេស្យាកម្ម​បន្ទាប់​ពី​ នាង ស្រី​ មុំ ​​ដែល​​ត្រូវ​បាន​​គេ​អះ​អាង​​ថា​ ជា​ស្រី​កំណាន់​របស់​លោកកឹម សុខា​បាន​ដាក់​ពាក្យ​ប្តឹង​ដោយ​ចោទ​ប្រកាន់​​តំណាង​​រាស្រ្ត​ទាំង​ពីរ​រូប​ថា​​ណែនាំ​​នាង​ទៅ​លោក កឹម សុខា និង​បាន​ទៅ​លេង​ប្រទេ​ស​​ថៃ​ជា​មួយ​​លោក កឹម សុខា​។

អ្នក​នាំ​ពាក្យ​និង​ជា​ព្រះ​រាជ​អាជ្ញារង នៃ​​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាន់​ណា ​​បាន​បដិសេធ​​ផ្តល់​អត្ថាធិប្បាយ​លម្អិត ពាក់ព័ន្ធ​នឹង​ការ​គំរាម​ចាប់​ខ្លួន​លោក កឹម សុខា ដោយ​លោក​ថ្លែង​ថា ត្រូវ​​រង់​ចាំ​មើល​​ថា​តើ​​លោក កឹម សុខា ចូល​បំភ្លឺ​នៅ​តុលាការ​តាម​ដីកា​កោះ​ឬ​អត់។ «ថ្ងៃ​ស្អែក [ថ្ងៃនេះ] [យើង] ឃើញ [លោកកឹម សុខា] ឬ​អត់ យើង​នឹង​ចាត់​ការ​ទៅ​តាម​នីតិវិធី។ យើង​មាន​នីតិវិធី​ច្រើន ប៉ុន្តែ​ថា​តើ [យើង] ប្រើប្រាស់​មួយ​ណាមិន​អាច​បញ្ជាក់​ឥឡូវ​នេះ​បាន​ទេ»។

លោក​ ឱម យ៉ិន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា លោក​កឹម សុខា អាច​នឹង​ត្រូវ​ចាប់​ខ្លួន ​បើ​មិន​ចូល​ទៅ​បំភ្លឺ​ ទៅ​តាម​ការ​កោះ​ហៅ​របស់​តុលាការ។

អ្នកវិភាគ​នយោបាយ​ឯករាជ្យ​ លោក កែម ឡី​ បាន​ថ្លែង​ថា ប្រសិន​បើ​លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​​ដោយ​សារ​ការ​មិន​ចូល​បំភ្លឺ​នៅ​តុលាការ វាជា​កំហុស​ធ្ងន់​ធ្ងរ​​មួយ​ក្នុង​ការ​អនុវត្ត​ច្បាប់​របស់​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា។

លោក​​ថ្លែង​ថា លោក កឹម សុខា សម្រេច​ចិត្ត​មិន​ចូល​​បំភ្លឺ​នៅ​តុលាការ គឺ​ត្រឹម​ត្រូវ។

លោក ​បន្ត​ថា​៖«មិន​មាន​​បទ​ល្មើស​ជាក់ស្តែង​ណា​ដែល​ត្រូវ​ចាប់​ខ្លួន​នោះ​ទេ លុះ​ត្រា​តែ​តុលាការ​​ ស្នើ​សុំ​ទៅ​​រដ្ឋសភា​ដើម្បី​ដក​អភ័យ​ឯកសិទ្ធិ​​សិន ទើប​តុលាការ​អាច​ចាប់​​ខ្លួន​បាន។ ​ប្រសិន​បើ [លោក កឹម សុខា] ត្រូវ​បាន​ចាប់​ខ្លួន​ នយោបាយ​នេះ​មិន​ល្អ​សម្រាប់​គណបក្ស​កាន់​អំណាច​ទេ​ព្រោះ​វា​ខុស​ច្បាប់»៕ PS


Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>