Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

យោបល់ថ្ងៃនេះ៖ ហ៊ុនសែនមិនទាន់ឈានមកក្រៅ

$
0
0



(ដោយជូលាងហាក់)

ហ៊ុនសែនស្រែកតែពីក្នុងផ្ទះ ប៉ុន្តែមិនទាន់ដើរចេញមកក្រៅ ហៅគេហៅឯងឱ្យមកជាកសិណសាក្សី។ ខ្ញុំ
មានបំណងនឹងជូនយោបល់នេះដោយផ្ទាល់, តាមរយៈស្ថានទូតខ្មែរនៅសហរដ្ឋអាមេរិក, មកសម្តេច
តេជោហ៊ុនសែននៃរដ្ឋកម្ពុជា។

ខ្ញុំមានយោបល់ខ្លីកន្តុបមួយដែរថ្ងៃនេះ។ គឺថា ពេលនេះសម្តេចតេជោ លោកបានស្រែកប្រាប់ ឱ្យអ្នកបម្រើ
បក្សសម្ព័ន្ធរបស់លោក ទៅស្រាវជ្រាវរក អ្នកដែលបោះពុម្ពអាវខ្មៅ ប្រឆាំងទង្វើនៃរដ្ឋាភិបាលរបស់លោក
ដែលពលរដ្ឋខ្មែរ មិនជឿថាជារដ្ឋាភិបាល មានសច្ចៈយុត្តិធម៌ ក្នុងការប្រើប្រាសច្បាប់ក្រឹត្យក្រមរបស់ខ្លួន។

សម្តេចហ៊ុនសែនខ្លួនឯងហ្នឹង ក៏ដឹងដែរថាមានជនបរទេស ដែលមិនយល់ស្រប ចំពោះទង្វើនៃតុលាការ
របស់កម្ពុជាផងដែរ។ គេថា ជាតុលាការអាយ៉ងរបស់ គណបក្សប្រជាជនហ៊ុនសែន ដែលប្រើប្រាស់ច្បាប់
ជាកម្លាំង រករឿងនិងដេញចាប់ ផ្តន្ទាទោសគូរបដិបក្ខរបស់ខ្លួន។ ត្រង់ចំណុចហ្នឹងហើយដែលខ្ញុំប្រាថ្នានឹង
សរសេរកម្លាចិត្តសម្តេច ព្រមទាំងសមាជិកគណបក្សប្រជាជន, អស់លោក-លោកជំទាវ, ឱ្យមានចិត្តសាទរ
និងក្លាហាន ក្នុងការបង្ហាញការពិតដល់ភ្នែកខ្មែរនិងបរទេសជាទូទៅ ទាំងពិភពលោកថាអស់លោក លោក
ជំទាវ និងគណបក្សប្រជាជនទាំងមូល មិនអាក្រក់ដូចគេសង្ស័យ ដូចគេចោទប្រកាន់នោះទេ។

បានសេចក្តីថា គួរសម្តេចឈានជើងចេញមកក្រៅផ្ទះ ហើយកោះហៅរកជំនួយ ពីសហគមន៍អន្តរជាតិរួម
គ្នា ពីអាមេរិក ពីអាស៊ី និងពីសហភាពអឺរុប ទាំងបីក្រុម សុំឱ្យគេបញ្ជូនអ្នកជំនាញការ ខាងច្បាប់ក្រឹត្យក្រម
ឱ្យចូលមកជាកសិណសាក្សី ក្នុងរឿងក្តីក្តាំជាទូទៅ ទាំងថ្មីទាំងចាស់ រវាងពលរដ្ឋខ្មែរនិងរដ្ឋាភិបាលកម្ពុជា
ដែលគេរាល់គ្នា ដឹងយល់ឬស្មានថា មានវិបត្តិខាងការផ្តល់យុត្តិធម៌ ដល់អ្នកដែលជាជនជាប់ចោទ។

គេថា រដ្ឋាភិបាលកម្ពុជារបស់ហ៊ុនសែន គ្មានទេយុត្តិធម៌សម្រាប់រាស្ត្រ របស់ផង់ខ្លួន។ អ៊ីចឹងសុំឱ្យសម្តេច
លោកបញ្ចប់រឿងសង្ស័យហ្នឹង ក្នុងពេលនេះតែម្តង ដោយការកោះហៅរកកសិណសាក្សីពីក្រៅផ្ទះឱ្យមក
ជាអ្នកជួយផ្តល់យុត្តិធម៌ ចំពោះកិត្តិយសរបស់គណបក្សប្រជាជនហ៊ុនសែន។ ពួកអ្នកជំនាញការច្បាប់អន្តរ
ជាតិ និងគ្មានអ្វីចំណេញឬខាត ក្នុងការជួយផ្តល់យុត្តិធម៌ ដល់កិត្តិយសបក្សប្រជាជននោះទេ បើគេស្តាប់
រឿងរ៉ាវហើយបូកសងទៅឃើញថា ការអនុវត្តន៍ច្បាប់ក្រឹត្យក្រមដោយតុលាការកម្ពុជា ពិតជាយុត្តិធម៌ សម
ហេតុសមផលមែននោះ។

អ៊ីចឹង, សុំឱ្យសម្តេចលោកមានចិត្តហ៊ឹកហ៊ាក់ សាទរក្លាក្លំក្នុងខណៈនេះ ហើយឈានជើងចេញមកក្រៅផ្ទះ
ប្រកាសប្រកូក ហៅរកកសិណសាក្សីពីបរទេស ដែលតែងមានមន្ទិលសង្ស័យឱ្យចូលមកស្តាប់ និងជួយផ្តល់
យុត្តិធម៌ដល់កិត្តិយសនៃគណបក្សរបស់លោក។ សម្តេចនឹងបង្ហាញឱ្យមតិអន្តរជាតិយល់ជាក់ ក្នុងគ្រានេះ
តែម្តងថា មាសសុទ្ធមិនរារែកនឹងកំដៅភ្លើងសោះទេ។ ពាក្យស្លោកគេថា អង្គុយលើចង្អេរ លើកខ្លួនឯងមិន
រួចទេ អ៊ីចឹងសុំឱ្យសម្តេចបញ្ចប់ជម្លោះវែងឆ្ងាយ ក្នុងពេលនេះដោយការកោះហៅរកកសិណសាក្សីពីខាង
ក្រៅផ្ទះមកវិញ ដើម្បីឱ្យគេបានយល់ ទង្វើយុត្តិធម៌ដែលតុលាការខ្មែរតែងតែអះអាងថា បានផ្តល់ជានិច្ចដល់
ជនជាប់ចោទ ជាពិសេសជនជាប់ចោទនយោបាយ ពីគណបក្សដទៃ ក្រៅពីបក្សប្រជាជនហ៊ុនសែន៕៚

ខ្ញុំ, ជូលាងហាក់, ពីសហរដ្ឋអាមេរិក...


Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>