Image may be NSFW.
Clik here to view.
ដោយ ហ៊ុំ ចំរើន RFA 2016-09-27
ប្រជាកសិកររាប់រយគ្រួសារនៅស្រុកសង្កែ ខេត្តបាត់ដំបង ខកចិត្តជាខ្លាំងនឹងអាជ្ញាធរពាក់ព័ន្ធនៅក្នុងខេត្តនេះថា មិនគោរពតាមការសន្យារកទីផ្សារលក់ទិន្នផលស្រូវតម្លៃ ៨៤០រៀលក្នុងមួយគីឡូក្រាមជូនពួកគាត់។ ការថ្លែងបែបនេះ បន្ទាប់ពីពួកគាត់រកទីផ្សារលក់ស្រូវពុំបាន ហើយពលរដ្ឋខ្លះបានបង្ខំចិត្តលក់ស្រូវក្នុងតម្លៃទាប។
ប្រជាកសិករនៅស្រុកសង្កែ មួយចំនួនដឹកទិន្នផលស្រូវរបស់ខ្លួនយកទៅដាក់បញ្ឈរនៅក្រោមដើមឈើ អមដងផ្លូវជាតិលេខ៥ ជាពិសេសនៅម្ដុំសាលាឃុំកំពង់ព្រៀង ស្រុកសង្កែ ដើម្បីរង់ចាំឲ្យឈ្មួញមកទិញស្រូវរបស់ពួកគាត់។
ប្រជាកសិករនៅភូមិអូសទូក ឃុំកំពង់ព្រៀង ម្នាក់ លោក យ៉ាង ធី ប្រាប់អាស៊ីសេរី ខណៈរង់ចាំឈ្មួញមកទិញស្រូវនៅមុនសាលាឃុំកំពង់ព្រៀង នៅថ្ងៃទី២៧ ខែកញ្ញា ថា ទិន្នផលស្រូវរបស់ពួកគាត់ជាច្រើនតោន គ្មានឈ្មួញណាហ៊ានទិញឲ្យតម្លៃខ្ពស់ដូចដែលរដ្ឋាភិបាលបានកំណត់ គឺតម្លៃ ៨៤០រៀលក្នុងមួយគីឡូក្រាមនោះឡើយ។
លោកអះអាងថា អាជ្ញាធរខេត្តបាត់ដំបង និងមន្ត្រីពាក់ព័ន្ធបានត្រឹមតែសន្យាខ្យល់ជាមួយពួកគាត់ដែលធ្វើឲ្យពួកគាត់រកទីផ្សារលក់ស្រូវដោយខ្លួនឯង ក្នុងតម្លៃទាប៖ «ស្រូវមួយគីឡូក្រាម ៦៦០រៀល ហើយអត់មានអ្នកទិញ បើទោះជាមានទាល់តែយើងអង្វរគេឲ្យទិញ។ ស្រូវនៅសល់ក្នុងស្រែច្រើនណាស់ ដល់គ្មានអ្នកទិញអ៊ីចឹង ទុំក្រហមរកខូចហើយ»។
កាលពីថ្ងៃទី១៨ ខែកញ្ញា កន្លងទៅ ប្រជាកសិករប្រមាណ ១ពាន់នាក់ នាំគ្នាចាក់ស្រូវកណ្ដាលផ្លូវជាតិលេខ៥ តវ៉ានៅមុខសាលាឃុំកំពង់ព្រៀង ទាមទារឲ្យអាជ្ញាធរជួយរកទីផ្សារលក់ទិន្នផលស្រូវជូនពួកគាត់។ ការតវ៉ានេះបានកកស្ទះចរាចរណ៍ជាង ១០គីឡូម៉ែត្រ។ អាជ្ញាធរខេត្តបាត់ដំបង បានចុះទៅដោះស្រាយដល់ទីកន្លង និងបានសន្យាជួយរកទីផ្សារជូនពួកគាត់ ដោយកំណត់តម្លៃប្រភេទស្រូវលេខមួយ ៨៤០រៀលក្នុងមួយគីឡូក្រាម។ ប៉ុន្តែប្រជាពលរដ្ឋអះអាងថា តម្លៃនេះឈ្មួញចុះប្រមូលទិញបានតែមួយថ្ងៃក៏ស្ងាត់ទៅវិញ ហើយតម្លៃស្រូវបានធ្លាក់ចុះជាបន្តបន្ទាប់។
អាស៊ីសេរី ពុំអាចទាក់ទងអភិបាលខេត្តបាត់ដំបង លោក ចាន់ សុផល ដើម្បីសុំអត្ថាធិប្បាយជុំវិញពីការលើកឡើងរបស់កសិករបានទេ នៅថ្ងៃទី២៧ ខែកញ្ញា។ ប៉ុន្តែអភិបាលស្រុកសង្កែ លោក គឹម វណ្ណៈ មានប្រសាសន៍ថា អាជ្ញាធរខេត្តបានទាក់ទងទៅតាមម្ចាស់រោងម៉ាស៊ីនកិនស្រូវជាច្រើនកន្លែងរួចមកហើយ ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករ។
លោកបន្ថែមថា មូលហេតុដែលឈ្មួញទិញស្រូវពីប្រជាកសិករមិនអស់ ដោយសារទិន្នផលស្រូវច្រើនលើសលប់ដែលរោងម៉ាស៊ីនកិនស្រូវមិនអាចសម្ងួតទាន់ស្រូវរបស់កសិករ៖ «បាទ! កសិករយើងយកលក់ច្រើនពេកទៅ ហើយរោងម៉ាស៊ីនគ្នាទទួលអត់រួច ព្រោះលើសសមត្ថភាពរបស់រោងម៉ាស៊ីនដល់ពេលអ៊ីចឹងទៅធ្វើឲ្យលំបាកដល់កសិករដែលច្រូតកាត់ហើយជួបបញ្ហានេះ»។
ទោះជាយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្ត បាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍ថា អាជ្ញាធរមិនគោរពតាមការសន្យា គឺជំរុញឲ្យប្រជាកសិករជួបការលំបាកកាន់តែខ្លាំងឡើង ដោយសារពួកគាត់គ្មានប្រាក់សងបំណុលគេនៅថ្ងៃអនាគត៖ «ហើយយើងក៏ឃើញមានការបញ្ចេញកញ្ចប់ថវិការបស់រដ្ឋាភិបាល និងពីធនាគារអភិវឌ្ឍន៍ផង តែបញ្ហានៅដដែល គឺមិនអាចដោះស្រាយបាន។ អ៊ីចឹងអាជ្ញាធរត្រូវតែពន្យល់ប្រជាកសិករដើម្បីកុំឲ្យពួកគាត់អស់ជំនឿ»។
តម្លៃស្រូវប្រភេទលេខ១ ដែលកសិករលក់ឲ្យឈ្មួញនៅមុខសាលាឃុំកំពង់ព្រៀង ចន្លោះពី ៦០០ ទៅ ៦៦០រៀលក្នុងមួយគីឡូក្រាម។ ប្រជាកសិករបញ្ជាក់ថា តម្លៃនេះពួកគាត់លក់មិនបានប្រាក់កម្រៃឡើយ ក៏ប៉ុន្តែប្រសើរជាងទុកស្រូវចោលដោយគ្មានអ្នកទិញ។
កាលពីដើមខែកញ្ញា រដ្ឋាភិបាលបានបញ្ចេញថវិកាចំនួន ២៧លានដុល្លារអាមេរិក ក្នុងនោះមានប្រាក់ពីធនាគារអភិវឌ្ឍន៍ជនបទ (RDB) ចំនួន ៧លានដុល្លារ ដើម្បីរក្សាស្ថិរភាពតម្លៃស្រូវនៅលើទីផ្សារ និងជំរុញការទិញស្រូវនៅក្នុងប្រទេស។ រដ្ឋាភិបាលបានកំណត់តម្លៃស្រូវសែនក្រអូបប្រភេទលេខ១ ចំនួន ៨៤០រៀលក្នុងមួយគីឡូក្រាម។ ទោះជាយ៉ាងណា ប្រជាកសិករនៅតាមស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង អះអាងថា តម្លៃស្រូវមិនបានដូចការកំណត់របស់រដ្ឋាភិបាលឡើយ។ របាយការណ៍អភិបាលស្រុកសង្កែ ឲ្យដឹងថា ស្រូវសែនក្រអូបដែលកសិករដាំដុះនៅក្នុងស្រុកនេះ មានជាង ៩ពាន់ហិកតារ នៅក្នុងនោះប្រមាណ ៣៥ភាគរយប្រមូលផលរួច៕